បុគ្គលិកផ្នែកលក់ (Sales Representative)

អង្គការ ភី អេស អាយ ប្រចាំកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកជា
ជនជាតិខ្មែរសំរាប់មុខតំណែង:បុគ្គលិកផ្នែកលក់ (Sales Representative)
ចំនួន ០២នាក់ប្រចាំ ខេត្តដូចជា៖
• បន្ទាយមានជ័យ ០១នាក់
• កណ្ដាល ០១នាក់

មុខងារ និងទំនួលខុសត្រូវសង្ខេប៖
• បុគ្គលិកផ្នែកលក់ (Sales Representative) មានតួនាទីចែកចាយ និងផ្សព្វផ្សាយរាល់ ផលិតផលរបស់អង្គការ PSI/C ត្រូវតែមានគ្រប់ទីកន្លែងទៅតាម ច្រកបែងចែកដែលបានកំណត់ ដោយអង្គការ PSI /C។
• បុគ្គលិកផ្នែកលក់ (Sales Representative) នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងផ្នែក ទីផ្សារ ហើយដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្កើនប្រាក់ចំណូល និងចែកចាយផលិតផលរបស់អង្គការ PSI/C ឱ្យកាន់តែទូលំ ទូលាយដោយបំពេញនូវចន្លោះខ្វះខាតទៅក្នុងតំបន់ដែលមិនទាន់មានផលិតផលរបស់អង្គការ PSI/C។

លក្ខខ័ណ្ឌជ្រើសរើស:
• បញ្ចប់ការសិក្សាបរិញ្ញបត្រផ្នែកជំនួញឬទីផ្សារកាន់តែប្រសើរ។ ទោះជាយ៉ាងណាក៏ដោយអ្នកដែលមានកំរិតសិក្សាចាប់ពីមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ឡើងទៅក៏អាចដាក់ពាក្យបាន។
• មានបទពិសោធន៍ការងារយ៉ាងតិច១ឆ្នាំក្នុងការលក់ និងចែកចាយកាន់តែប្រសើរ។
• មានសមត្ថភាពសម្របសម្រួល និងដោះស្រាយបញ្ហាជាមួយ អតិថិជន។
• ចេះធ្វើផែនការលក់ និងគ្រប់គ្រងការងារដែលបានកំណត់អោយ ទៅតាមគោលដៅចែកចាយ និងធ្វើការចែកចាយឱ្យបានទាន់ ពេល។
• អាចប្រើប្រាស់ភាសាអង់គ្លេសបានកាន់តែប្រសើរ។
• ស្គាល់ច្បាស់ពីទីតាំងភូមិសាស្ត្រ ទៅតាមតំបន់។
• ប្រសិនបើមានប័ណ្ណបើកបរត្រឹមត្រូវនិងអាចបើកបរយានយន្ត បានកាន់តែប្រសើរ។
• អាចធ្វើការ និងធ្វើដំណើទៅតាមបណ្ដាខេត្តផ្សេងៗបាន។
• ចេះប្រើបាស់កម្មវិធី Ms. Office ហើយអាចប្រើបាស់អ៊ីម៉ែលបាន។
• រួសរាយរាក់ទាក់ ស្មោះត្រង់ និង អត់ធ្មត់នឹងការងារ។

ប្រភេទកិច្ចសន្យាការងារ: មិនមានថេរវេលាកំណត់។

ប្រាក់ខែនិងអត្ថប្រយោជន៍៖
• ប្រាក់ខែចាប់ពី ២៨១ដុល្លារ ដល់ ៣៩០ដុល្លារ
• ប្រាក់លើកទឹកចិត្តលើការលក់ប្រចាំខែ
• មានប្រាក់ខែទី ១៣
• ប្រាក់សន្សំជូន (Provident Fund)
• ប្រាក់ឧបត្ថម្ភវេជ្ជសាស្ត្រប្រចាំខែ (Medical allowance)
• ប្រាក់ឧបត្ថម្ភសំរាប់ការសំរាលកូន
• ធានារ៉ាប់រងសុខភាព និងអាយុជីវិតសំរាប់និយោជិត
• ធានារ៉ាប់រងសុខភាពសម្រាប់ក្រុមគ្រួសារនិយោជិត
• បេឡាជាតិសន្តិសុខសង្គម NSSF (ទាំងសុខភាពនិងគ្រោះថ្នាក់)
• ប្រាក់អតីតភាពការងារ/ប្រាក់បំណាច់តាមច្បាប់ការងារនៅកម្ពុជា
• ទទួលបានការឈប់សម្រាកប្រចាំឆ្នាំ និងបុណ្យជាតិផ្សេងៗតាមច្បាប់ការងារ។

ថ្ងៃផុតកំណត់នៃការដាក់ពាក្យ៖ មិនមានកាលកំណត់រហូតទាល់តែរើសបានគ្រប់ចំនួន

ដើម្បីដាក់ពាក្យសូមផ្ញើរប្រវត្តិរូបសង្ខេប ទៅកាន់ hr@psi.org.kh ឬ ការិយាល័យធនធានមនុស្ស (CV and cover letter only) ដែលមានអាសយដ្ឋាននៅ ផ្ទះលេខ ២៩ ផ្លូវ ៣៣៤ សង្កាត់ បឹងកេងកង១ ខ័ណ្ឌ ចំការមន ក្រុងភ្នំពេញ។ Please reference the position applying to with Subject: បុគ្គលិកផ្នែកលក់. មានតែបេក្ខជនដែលជាប់ shortlist តែប៉ុណ្ណោះនឹងត្រូវបានទំនាក់ទំនងដើម្បីសម្ភាសន៍។ បេក្ខភាពជាស្ត្រីត្រូវបានលើកទឹកចិត្តដើម្បីដាក់ពាក្យ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកតាមរយៈលេខ 023 210 814 or 023 987 404.