អ្នកបើកបររថយន្ត (Driver for Sales Team)

អង្គការ ភី អេស អាយ ប្រចាំកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកជាជនជាតិខ្មែរសំរាប់មុខតំណែង:អ្នកបើកបររថយន្ត (Driver for Sales Team) ចំនួន ០៣នាក់ប្រចាំរាជធានីខេត្តដូចជា៖
• បាត់ដំបង ០១នាក់
• សៀមរាប ០១នាក់
• កំពង់ស្ពឺ ០១នាក់

មុខងារ និងទំនួលខុសត្រូវសង្ខេប៖
អ្នកបើកបររថយន្ត មានតួនាទីក្នុងការដឹកជញ្ជូនផលិតផលរបស់អង្គការ PSI/C ទៅតាមច្រកបែងចែកដែលបានកំណត់ ថែរក្សាយានយន្ត និងធានាថាកំណត់ត្រាឯកសារចេញចូលត្រូវបានគ្រប់គ្រង និង បែងចែក។ អ្នកបើកបររថយន្តទទួលខុសត្រូវចំពោះការត្រួតពិនិត្យកន្លែងស្តុក ដែលទទួលបាន និងបញ្ជូនពីបុគ្គលិកផ្នែកលក់ (Sales Representative) ជួយក្នុងការ រៀបចំស្តុក យករបស់របរទាំងអស់ផ្ទុកក្នុងឡានដឹកទំនិញ។ អ្នកបើកបររថយន្តនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងផ្នែកលក់ និង ទីផ្សារ ព្រមទាំងផ្នែកឃ្លាំង ហើយដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្កើនប្រាក់ ចំណូល និងចែកចាយផលិតផលរបសអង្គការ PSI/C ឱ្យកាន់តែទូលំ ទូលាយ ដោយបំពេញនូវចន្លោះខ្វះខាតទៅក្នុងតំបន់ ដែលមិនទាន់មាន ផលិតផលរបស់អង្គការ PSI/C។

លក្ខខ័ណ្ឌជ្រើសរើស:
• មានកំរិតសិក្សាចាប់ពីមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ឡើងទៅ
• មានបទពិសោធន៍ក្នុងការបើកបរយ៉ាងតិច២ឆ្នាំ និងមានប័ណ្ណបើកបរដែលមានសុពលភាព។ អ្នកដែលមានប័ណ្ណបើកបរ ប្រភេទ “គ” កាន់តែប្រសើរ
• មានជំនាញក្នុងការជួសជុលរថយន្តថ្នាក់មូលដ្ឋាន និងចេះ សរសេររបាយការណ៍
• អាចប្រើប្រាស់ភាសាអង់គ្លេសបានកាន់តែប្រសើរ
• អាចធ្វើការ និងធ្វើដំណើទៅតាមបណ្ដាខេត្តផ្សេងៗបាន
• ចេះប្រើបាស់កម្មវិធី Ms. Office ហើយអាចប្រើបាស់អ៊ីម៉ែល បានកាន់តែប្រសើរ
• រួសរាយរាក់ទាក់ ស្មោះត្រង់ និង អត់ធ្មត់នឹងការងារ

ប្រភេទកិច្ចសន្យាការងារ: មិនមានថេរវេលាកំណត់

ប្រាក់ខែនិងអត្ថប្រយោជន៍៖
• ប្រាក់ខែចាប់ពី ២៨១ដុល្លារ ដល់ ៣៩០ដុល្លារ
• ប្រាក់លើកទឹកចិត្តលើការលក់ប្រចាំខែ
• មានប្រាក់ខែទី ១៣
• ប្រាក់សន្សំជូន (Provident Fund)
• ប្រាក់ឧបត្ថម្ភវេជ្ជសាស្ត្រប្រចាំខែ (Medical allowance)
• ប្រាក់ឧបត្ថម្ភសំរាប់ការសំរាលកូន
• ធានារ៉ាប់រងសុខភាព និងអាយុជីវិតសំរាប់និយោជិត
• ធានារ៉ាប់រងសុខភាពសម្រាប់ក្រុមគ្រួសារនិយោជិត
• បេឡាជាតិសន្តិសុខសង្គម NSSF (ទាំងសុខភាពនិងគ្រោះថ្នាក់)
• ប្រាក់អតីតភាពការងារ/ប្រាក់បំណាច់តាមច្បាប់ការងារនៅកម្ពុជា
• ទទួលបានការឈប់សម្រាកប្រចាំឆ្នាំ និងបុណ្យជាតិផ្សេងៗតាមច្បាប់ការងារ។

ថ្ងៃផុតកំណត់នៃការដាក់ពាក្យ៖ មិនមានកាលកំណត់រហូតទាល់តែរើសបានគ្រប់ចំនួន

ដើម្បីដាក់ពាក្យសូមផ្ញើរប្រវត្តិរូបសង្ខេប ទៅកាន់ hr@psi.org.kh ឬ ការិយាល័យធនធានមនុស្ស (CV and cover letter only) ដែលមានអាសយដ្ឋាននៅ ផ្ទះលេខ ២៩ ផ្លូវ ៣៣៤ សង្កាត់ បឹងកេងកង១ ខ័ណ្ឌ ចំការមន ក្រុងភ្នំពេញ។ Please reference the position applying to with Subject: អ្នកបើកបររថយន្ត. មានតែបេក្ខជនដែលជាប់ shortlist តែប៉ុណ្ណោះនឹងត្រូវបានទំនាក់ទំនងដើម្បីសម្ភាសន៍។ បេក្ខភាពជាស្ត្រីត្រូវបានលើកទឹកចិត្តដើម្បីដាក់ពាក្យ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកតាមរយៈលេខ 023 210 814 or 023 987 404.