អ្នកបើកបររថយន្ត

អង្គការ ភី អេស អាយ ប្រចាំកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកជាជនជាតិខ្មែរសំរាប់មុខតំណែង:
អ្នកបើកបររថយន្ត (Driver for Sales Team) ចំនួន ០១នាក់ប្រចាំរាជធានីភ្នំពេញ។

មុខងារ និងទំនួលខុសត្រូវសង្ខេប៖
អ្នកបើកបររថយន្ត មានតួនាទីក្នុងការដឹកជញ្ជូនផលិតផលរបស់អង្គការ PSI/C ទៅតាមច្រកបែងចែកដែលបានកំណត់។ អ្នកបើកបររថយន្តត្រូវថែរក្សាយានយន្ត និងធានាថាកំណត់ត្រាឯកសារចេញចូលត្រូវបានគ្រប់គ្រង និង បែងចែក។
អ្នកបើកបររថយន្តទទួលខុសត្រូវចំពោះការត្រួតពិនិត្យកន្លែងស្តុក ដែលទទួលបាន និងបញ្ជូនពីបុគ្គលិកផ្នែកលក់ (Sales Representative) ជួយក្នុងការរៀបចំស្តុក យករបស់របរទាំងអស់ផ្ទុកក្នុងឡានដឹកទំនិញ។
អ្នកបើកបររថយន្តនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងផ្នែកលក់ និង ទីផ្សារ ព្រមទាំងផ្នែកឃ្លាំង ហើយដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្កើនប្រាក់ ចំណូល និងចែកចាយផលិតផលរបស់អង្គការ PSI/C ឱ្យកាន់តែទូលំ ទូលាយ ដោយបំពេញនូវចន្លោះខ្វះខាតទៅក្នុងតំបន់ ដែលមិនទាន់មាន ផលិតផលរបស់អង្គការ PSI/C។

លក្ខខ័ណ្ឌជ្រើសរើស:
• មានកំរិតសិក្សាចាប់ពីមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឡើងទៅ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
• មានបទពិសោធន៍ក្នុងការបើកបរយ៉ាងតិច២ឆ្នាំនិងមានប័ណ្ណបើកបរដែលមានសុពលភាព។អ្នកដែលមានប័ណ្ណបើកបរ ប្រភេទ “គ” កាន់តែប្រសើរ
• មានជំនាញក្នុងការជួសជុលរថយន្តថ្នាក់មូលដ្ឋាន និងចេះ សរសេររបាយការណ៍
• អាចប្រើប្រាស់ភាសាអង់គ្លេសបានកាន់តែប្រសើរ
• អាចធ្វើការ និងធ្វើដំណើទៅតាមបណ្ដាខេត្តផ្សេងៗបាន
• ចេះប្រើបាស់កម្មវិធី Ms. Office ហើយអាចប្រើបាស់អ៊ីម៉ែល បានកាន់តែប្រសើរ
• រួសរាយរាក់ទាក់ ស្មោះត្រង់ និង អត់ធ្មត់នឹងការងារ

ប្រភេទកិច្ចសន្យាការងារ: មិនមានថេរវេលាកំណត់

ប្រាក់ខែនិងអត្ថប្រយោជន៍៖
• ប្រាក់ខែមានការប្រកួតប្រជែងខ្ពស់
• ប្រាក់លើកទឹកចិត្តលើការលក់ប្រចាំខែ
• មានប្រាក់ខែទី ១៣
• ប្រាក់សន្សំជូន (Provident Fund)
• ប្រាក់ឧបត្ថម្ភវេជ្ជសាស្ត្រប្រចាំខែ (Medical allowance)
• ប្រាក់ឧបត្ថម្ភសំរាប់ការសំរាលកូន
• ទទួលបានឱកាសសិក្សារៀនសូត្រ
• ធានារ៉ាប់រងសុខភាព និងអាយុជីវិតសំរាប់និយោជិត
• ធានារ៉ាប់រងសុខភាពសម្រាប់ក្រុមគ្រួសារនិយោជិត
• បេឡាជាតិសន្តិសុខសង្គម NSSF (ទាំងសុខភាពនិងគ្រោះថ្នាក់) និងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន
• ប្រាក់អតីតភាពការងារ/ប្រាក់បំណាច់តាមច្បាប់ការងារនៅកម្ពុជា
• ទទួលបានការឈប់សម្រាកប្រចាំឆ្នាំ និងបុណ្យជាតិផ្សេងៗតាមច្បាប់ការងារ។

ថ្ងៃផុតកំណត់នៃការដាក់ពាក្យ៖ ១៨ មករា ២០២៤

សូមបំពេញនូវ ទម្រង់ពាក្យសុំបម្រើការងារ ហើយភ្ជាប់ជាមួយនូវប្រវត្តិរូបសង្ខេបរួចផ្ញើរទៅកាន់ hr@psi.org.kh ឬ ការិយាល័យធនធានមនុស្ស (CV and cover letter only) ដែលមានអាសយដ្ឋាននៅ ផ្ទះលេខ១៦០ ផ្លូវ៧១ សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។ Please reference the position applying to with Subject: អ្នកបើកបររថយន្ត. មានតែបេក្ខជនដែលជាប់ shortlist តែប៉ុណ្ណោះនឹងត្រូវបានទំនាក់ទំនងដើម្បីសម្ភាសន៍។ បេក្ខភាពជាស្ត្រីត្រូវបានលើកទឹកចិត្តដើម្បីដាក់ពាក្យ។