គម្រោងលើកកម្ពស់ឥរិយាបថ ប្រកបដោយសុខុមាលភាព (PHB)

គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ។

ទីកន្លែងគម្រោង

គម្រោង PHB ​​អនុវត្តដោយ​អង្គការ ភី អេស អាយ ជាមួយ​នឹង​ដៃគូផ្សេងៗទៀត ដោយ​សហការ​យ៉ាង​ស្នឹទស្នាល​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា។ គម្រោង​នេះ​អនុវត្តនៅ​ក្នុង​ខេត្ត​/ក្រុង ចំនួ​៨ គឺ​ក្រុង​ភ្នំពេញ ខេត្តកំពង់​ឆ្នាំង ខេត្ត​កំពង់ចាម ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​បាត់​ដំបង ខេត្ត​ប៉ៃលិន ខេត្ត​ពោធិសាត់ និង​ខេត្ត​កំពង់​ស្ពឺ។

គោលបំណង

គោលបំណងទី១: ពង្រឹងប្រព័ន្ធវិស័យសាធារណៈ ដើម្បីធ្វើការត្រួតពិនិត្យនិងសម្របសម្រួល ទាក់ទងសកម្មភាពផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម (SBC) នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

  1. ការ​សម្របសម្រួល និង​ធ្វើ​ផែនការ​រួម​គ្នា នៃ​កម្មវិធី​ SBC ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ រួម​ទាំង​វិស័យ​ឯកជន ដែល​នាំ​ឲ្យ​មាន​កា​រ​ប្រសើរ​ឡើង​តាម​រយៈ​ការ​បង្កើត​គោលការណ៍យុទ្ធសាស្ត្រ​គ្របដណ្តប់​វិស័យ​ទាំងមូល
  2. ការ​ពង្រឹង​ប្រព័ន្ធ​សម្រាប់​ការ​ធានា​គុណភាព និង​ការ​តាម​ដាន​បន្តបន្ទាប់ ដោយ​មាន​ការ​ទទួល​មតិ ដើម្បី​ប្រាដក​ថា​នឹងមាន​ការ​បន្ត​រៀនសូត្រ ​និង​ការ​អភិវឌ្ឍន៍​នៃ​ដំណើរការ​ និង​​អន្តរាគមន៍ SBC
  3. បង្កើន​ការ​ទទួល​បាន​ថវិកា​រដ្ឋាភិបាល សម្រាប់​កិច្ច​ការ SBC ដែល​ជាផ្នែក​សំខាន់​នៃ​កម្មវិធី​សុខភាព

គោលបំណងទី២: បង្កើនលទ្ធភាពរបស់បុគ្គល ក្នុងការទទួលយកឥរិយាបថ ដែលនាំមកនូវសុខភាពល្អ

  1. សកម្មភាព​ SBC ដែល​មាន​គុណភាព និង​អាទិភាព​ខ្ពស់ ដែល​បង្ហាញ​ដោយ​គម្រោង ដោយ​សហការ​ជាមួយ​ដៃគូដែល​ជា​អ្នក​ផ្តល់​សេវា​ផ្នែក SBC
  2. បង្កើនប្រសិទ្ធិភាព​ដោយ​ខ្លួនឯង ដើម្បី​បង្កើត​ឥរិយាបថ​វិជ្ជមាន និង​កាត់​បន្ថយ​ឥរិយាបថបង្កគ្រោះថ្នាក់ រួម​មាន​ការ​ប្រើប្រាស់​សេវា​សុខភាព​និង​សង្គម ក្នុង​ចំណោម​ប្រជាជនអាទិភាព
  3. បុគ្គលិកលក្ខណៈនៃ​សេវា​ដែល​មាន​គុណភាព​ខ្ពស់ ដែល​យល់​ដឹង​ត្រូវត្រូវ​ដោយ​ប្រជាជន​អាទិភាព
  4. ពង្រឹងបទដ្ឋាន​សង្គម ដែល​គាំទ្រ​ដល់​ឥរិយាបថ​វិជ្ជមាន ក្នុង​ចំណោម​ប្រជាជនអាទិភាព

វិស័យសុខភាព

បទពិសោធន៍

  1. ការ​ធ្វើឱ្យ​មានភាពងាយស្រួល ដល់ការដែលម្តាយទទួលបានព័ត៌មានសុខភាព
  2. បទពិសោធន៍ពីយុទ្ធនាការទឹកស្អាតនិងអនាម័យ
  3. ងាយស្រួលប្រើ និងចំណាយតិច៖ សម្ភារៈ​ទឹកស្អាត​ដែល​អាច​តម្លើង​ខ្លួនឯង​បាន
  4. ការ​ប្រើ concept ល្បុក្កតោ​ ដើម្បីកាត់បន្ថយ​ការ​ឆ្លងកូវីដ-១៩
  5. ការចូលរួម​របស់​យុវវ័យ​នៅ​ក្នុង​ការ​លើកកម្ពស់​សុខភាពផ្លូវភេទ និង​សុខភាព​បន្តពូជ
  6. អ្នក​ភូមិ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​រួម​ចំណែក​បង្កើត​សម្ភារៈ​អប់រំដើម្បី​ផ្សព្វផ្សាយ​អំពី​ការ​ពន្យារ​កំណើត
  7. ការសិក្សាស្រាវជ្រាវ: កត្តា​កំណត់ឥរិយាបថ នៃ​ហានិភ័យ ការការពារ និង​ការទៅរកសេវា​សុខភាព សម្រាប់​ជំងឺ​គ្រុនចាញ់ ក្នុង​ចំណោម​អ្នកដើរព្រៃ នៅប្រទេសកម្ពុជា
  8. ការសិក្សាស្រាវជ្រាវ៖ កត្តាកំណត់ឥរិយាបថនៃហានិភ័យ ការការពារ និងឥរិយាបថស្វែងរកសេវាសុខភាព ទាក់ទងនឹងជំងឺគ្រុនចាញ់ ក្នុងចំណោមអ្នកចូលព្រៃ នៅកម្ពុជា
  9. មាន​កន្លែង​លាង​ដៃ​ត្រឹមត្រូវ​ លើក​ទឹកចិត្ត​ឲ្យ​កុមារ​លាងដៃ​ញឹកញាប់
  10. ផ្សារភ្ជាប់ចំណេះដឹងផ្នែកយេនឌ័រ ទៅកម្មវិធីលើកកម្ពស់សុខភាព

ព័ត៌មាន​ថ្មីៗ

ការ​ធ្វើឱ្យ​មានភាពងាយស្រួល ដល់ការដែលម្តាយទទួលបានព័ត៌មានសុខភាព
ការ​ធ្វើឱ្យ​មានភាពងាយស្រួល ដល់ការដែលម្តាយទទួលបានព័ត៌មានសុខភាព

ប្រព័ន្ធឆ្លើយតបសំឡេងអន្តរកម្ម (ឬប្រព័ន្ធ IVR) គឺជាវិធីដ៏ប្រយោជន៍សម្រាប់ផ្តល់ព័ត៌មានសុខភាព។ គម្រោង PHB បានប្រើប្រព័ន្ធនេះ សម្រាប់កម្មវិធី...

Learn more
ដើម្បីយុវវ័យ ដោយយុវវ័យ
ដើម្បីយុវវ័យ ដោយយុវវ័យ

និយាយដោយបើកចំហរអំពីការរួមភេទ ទំនាក់ទំនង និងរាងកាយ សៅសុភនាថ អាយុ២៥​ឆ្នាំ បាន​និយាយថា “ខ្ញុំ​បាន​​រៀននៅក្នុង​ថ្នាក់ជីវវិទ្យា​ អំពី​រាងកាយ​មនុស្ស...

Learn more
បទពិសោធន៍ពីយុទ្ធនាការទឹកស្អាតនិងអនាម័យ
បទពិសោធន៍ពីយុទ្ធនាការទឹកស្អាតនិងអនាម័យ

Download document បទពិសោធន៍​ខាង​ក្រោម​នេះ អាច​មាន​សារៈសំខាន់​សម្រាប់​គម្រោង​ដទៃទៀត​ ដៃគូអភិវឌ្ឍន៍...

Learn more

លទ្ធផល

ចំនួនប្រជាជន​ដែល​ទទួល​បាន​សារ​អប់រំតាម​រយៈសកម្មភាពផ្លាស់ប្តូរឥរិយាបថបុគ្គល​និង​សង្គម តាម​វិស័យ​សុខភាពនិមួយៗ (គិតត្រឹមខែមីនា ឆ្នាំ​២០២៤)៖

11717959

កូវីដ-១៩

5856513

ការពន្យារកំណើត

414861

ជំងឺគ្រុនចាញ់

108591

សុខភាព​មាតានិងទារក និងអាហារូបត្ថម្ភ

580907

ជំងឺរបេង

208287

ទឹកស្អាត និងអនាម័យ

4407931

ជំងឺមិនឆ្លង

476457

ការថែទាំសុខភាពប្រកបដោយគុណភាព

ដៃគូអនុវត្ត​គម្រោង