អង្គការ PSI Cambodia លើកកម្ពស់​នូវ​សិទ្ធិ​អំណាច​របស់​ប្រជាជន​កម្ពុជា ដើម្បីគាត់គ្រប់គ្រង​សុខភាព​របស់​ខ្លួន​ តាម​រយៈ​និរន្តរភាព​ទីផ្សារ​ដោយ​ទទួល​បាន​នូវ​ផលិតផល​ សេវាកម្ម និង​ព័ត៌មាន​ដែល​មាន​គុណភាព​ខ្ពស់​និង​តម្លៃ​សមរម្យ​។

អង្គការ PSI Cambodia ប្រើ​ឥទ្ធិពល​ទីផ្សារ​ដែល​មាន​តម្លៃ​សមរម្យ ជាដំណោះស្រាយ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​របស់​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ងាយ​រងគ្រោះ មានភាព​ប្រសើរ​ឡើង​ដោយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

កិច្ចការ
របស់​យើង

ការលើក​កម្ពស់ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព
ជួយ​ពង្រឹង​ប្រព័ន្ធ​នៅ​វិស័យ​សាធារណៈ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ និង​សម្របសម្រួល​ទាក់ទង​សកម្មភាព​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម (SBC) នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​។ យើង​ក៏ធ្វើការ​លើ​ការ​បង្កើន​លទ្ធភាព​របស់​ប្រជាជន​ក្នុងការ​ទទួលយក​ឥរិយាបថ​ដែល​នាំ​មកនូវ​សុខភាព​ល្អ​។

​ជំងឺទឹកនោមផ្អែមលើកុមារ
លើក​កម្ពស់​ការ​ថែទាំ​សុខភាព​ដល់​កុមារ​ដែល​មាន​ជំងឺទឹកនោមផ្អែមប្រភេទ១ និង​ជួយ​ដល់​កុមារ​ទាំង​នោះ ព្រម​ទាំង​គ្រួសារ​របស់​គេ រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព​។

ការ​ផ្គត់ផ្គង់​ផលិតផល​សុខភាព
ផ្គត់ផ្គង់​​ផលិតផល​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ​និង​គុណភាព​ខ្ពស់​ ដើម្បី​​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​ទាប និង​ងាយ​ទទួល​រង​គ្រោះ​តាមរយៈ​ដំណោះស្រាយ​ដែល​ផ្អែក​លើ​ទីផ្សារ។

ព័ត៌មាន
ថ្មីៗ

  • និយាយដោយបើកចំហរអំពីការរួមភេទ ទំនាក់ទំនង និងរាងកាយ សៅសុភនាថ អាយុ២៥​ឆ្នាំ បាន​និយាយថា “ខ្ញុំ​បាន​​រៀននៅក្នុង​ថ្នាក់ជីវវិទ្យា​ អំពី​រាងកាយ​មនុស្ស និង​ផ្នែកនៃការបន្តពូជ​ជាដើម ប៉ុន្តែ​នៅពេល​នោះ មិន​មាន​ការ​បង្រៀន​អំពីស៊ីជំរៅអំពីចំណោះដឹងទាក់ទងផ្លូវភេទទេ។” ក្នុង​នាម​ជាសហ​ស្ថាបនិក​ម្នាក់នៃ​ “​ដុះស្លាប” ដែលជា​វេទិកាផ្សព្វផ្សាយ​ឌីជីថល​មួយ ផ្តោត​ទៅលើ​សិទ្ធិសុខភាពផ្លូវភេទនិងបន្តពូជ (SRHR) របស់​យុវវ័យ សៅសុភនាថ​កំពុង​តែកសាង​ការ​អប់រំ​ដល់​មនុស្ស​វ័យក្មេង ដែល​ជាអ្វី​ដែល​គាត់​គួរទទួល​បាន​ កាល​ដែល​គាត់នៅ​វ័យ​ជំទង់។
  • បទពិសោធន៍​ពី​ការ​លុបបំបាត់​ជំងឺគ្រុនចាញ់ បទពិសោធន៍​ដែល​ទទួល​បាន​ពីការ​អនុវត្ត​គម្រោង GEMS គ្របដណ្តប់​លើស​ពី​ការងារ​លុបបំបាត់​ជំងឺ​គ្រុនចាញ់ និង​ពាក់ព័ន្ធ​ទៅដល់​កិច្ចការ​ដ៏ធំទូលាយ ដូចជា​ភាព​ជា​ដៃគូររវាង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន​ ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល គុណភាពនៃការថែទាំសុខភាព ការ​យល់​និង​ចូលរួម​របស់សហគមន៍ ការ​តាមដាន​ជំងឺ​ប្រកប​ដោយ​សុវត្ថិភាព និង​ការ​ធ្វើការ​ដើម្បី​ឆ្ពោះទៅរក​និរន្តរភាព និង​ការ​ត្រួតពិនិត្យរបស់​រដ្ឋាភិបាល​របស់​ការ​ចូលរួម​នៃ​វិស័យ​ឯកជន​។ សូមចុច​ត្រង់នេះ ដើម្បីទាញ​យក​សៀវភៅ​បទពិសោធន៍​នៃ​គម្រោង GEMS ។
  • ការ​បង្កើន​ការ​ប្រើប្រាស់​ប្រព័ន្ធផ្តល់ព័ត៌មានត្រឡប់ជាប្រចាំពីអតិថិជនដែលមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យ យ៉ាងហោចណាស់ អតិថិជន ៥ទៅ១០នាក់ ក្នុង​មួយថ្ងៃ (ជាង​២០០នាក់ក្នុង១ខែ) បាន​ផ្តល់មតិអំពីសេវាសុខាភិបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​សំពៅលូន ។ (Photo by Savann Oeurm/USAID-EQHA-FHI 360) មតិយោបល់របស់អតិថិជនដែលមកទទួលសេវាសុខាភិបាល ពិតជា​មាន​សារៈសំខាន់​ និង​ជា​វិធី​មួយ​ដ៏ល្អ ដើម្បី​ឆ្លុះ​បញ្ចាំង​គុណភាពនៃ​សេវា​សុខាភិបាល​នៅ​មន្ទីរពេទ្យ​ និង​ផ្តល់​នូវ​ភស្តុតាង ដើម្បីកំណត់​ចំនុចដែល​ត្រូវកែលម្អ​។
  • កាល​ពី​៤ ឬ​៥​ឆ្នាំ​មុន អតិថិជន​តែងតែ​ត្អូញត្អែ​អំពីការ​គ្រប់គ្រង​សំណល់និង​បរិស្ថាន នៃ​មណ្ឌល​សុខភាព​ស្វាយជ្រុំ ក្នុងខេត្ត​កំពង់​ឆ្នាំង​។ ការ​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ ដូចជា​ការបែកចែក​សំណល់ ការទុកដាក់ និង​ការដុតសំណល់ នៅ​មណ្ឌល​សុខភាព មិនត្រូវបាន​អនុវត្តទៅតាមគោលការណ៍ណែនាំស្តីពីការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ (IPC) នៃ​ក្រសួង​សុខាភិបាល​នោះទេ នេះបើយោង​ទៅតាម​ចាន់ធឿន ដែល​ជាឆ្មប និងជា​សមាជិក​គណកម្មការ IPC នៃ​មណ្ឌល​សុខភាព​ស្វាយជ្រុំ។ ពីមុនមក មាន​ការ​ប្រឈម​ខ្លះ​ក្នុងការ​គ្រប់គ្រងការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ
  • PSI Cambodia ធ្វើការ​សម្រេចចិត្ត​ស្តីពី​កម្មវិធី​សុខភាព​របស់​ខ្លួន ដោយ​ផ្អែក​ទៅលើភស្តុតាង។ យើង​ប្តេជ្ញា ក្នុងការ​វាស់វែង​លទ្ធផល​នៃ​កម្មវិធី​សុខភាព​របស់​យើង ដោយ​មាន​ការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ផែនការ​តាម​ដាន​និង​វាយ​តម្លៃ (M&E) ដើម្បីជួយដល់​ការ​អនុវត្ត​កម្មវិធី​សុខភាព និង​វាយតម្លៃនូវ​​ប្រសិទ្ធិភាព​នៃ​កម្មវិធី​។ អង្គការ PSI Cambodia មាន​ក្រុមការងារ​ផ្នែក​ស្រាវជ្រាវ​ដែល​មាន​បទពិសោធន៍ ជំនាញ និង​ចំណេះ​ដឹង​ ក្នុង​ការ​បង្កើត តាមដាន និង​វាយតម្លៃ​កម្មវិធីរបស់​យើង។
  • Download document បទពិសោធន៍​ខាង​ក្រោម​នេះ អាច​មាន​សារៈសំខាន់​សម្រាប់​គម្រោង​ដទៃទៀត​ ដៃគូអភិវឌ្ឍន៍ និង​រាជរដ្ឋាភិបាល​ក្នុងកិច្ចការ​លើក​កម្ពស់​ឥរិយាបថ​សុខភាព​ផ្នែក​ទឹកស្អាត​និង​អនាម័យ​។ ការថែទាំគ្រួសារ គឺជាការលើកទឹកចិត្តដ៏សំខាន់ ក្នុងការផ្លាស់ប្តូរ ឥរិយាបថ: ការស្រលាញ់និងគិតគូរពីសមាជិកគ្រួសារជា ចំណុចសំខាន់ក្នុងវប្បធម៌របស់សង្គមកម្ពុជា។ សមាជិកគ្រួសារស្រលាញ់ និងគោរពគ្នាទៅវិញទៅមក និងចង់ឲ្យសមាជិកគ្រួសារមានសុវត្ថិភាព ដែលនេះជាការលើកទឹកចិត្តដ៏ខ្លាំងសម្រាប់ពួកគាត់។ អ្នកចូលរួមក្នុងការធ្វើការវាយតម្លៃក្រោយយុទ្ធនាការជាច្រើននាក់ បានលើកឡើង​ថាការលើកទឹកចិត្តចំបងរបស់គាត់ក្នុងការចាប់យកឥរិយាបថទឹកស្អាតនិងអនាម័យ គឺគោលបំណងក្នុងការការពារសមាជិកគ្រួសារ ជាពិសេសកុមារ ពីជំងឺនានា។