អង្គការ PSI Cambodia លើកកម្ពស់​នូវ​សិទ្ធិ​អំណាច​របស់​ប្រជាជន​កម្ពុជា ដើម្បីគាត់គ្រប់គ្រង​សុខភាព​របស់​ខ្លួន​ តាម​រយៈ​និរន្តរភាព​ទីផ្សារ​ដោយ​ទទួល​បាន​នូវ​ផលិតផល​ សេវាកម្ម និង​ព័ត៌មាន​ដែល​មាន​គុណភាព​ខ្ពស់​និង​តម្លៃ​សមរម្យ​។

អង្គការ PSI Cambodia ប្រើ​ឥទ្ធិពល​ទីផ្សារ​ដែល​មាន​តម្លៃ​សមរម្យ ជាដំណោះស្រាយ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​របស់​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ងាយ​រងគ្រោះ មានភាព​ប្រសើរ​ឡើង​ដោយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

កិច្ចការ
របស់​យើង

ការលើក​កម្ពស់ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព
ជួយ​ពង្រឹង​ប្រព័ន្ធ​នៅ​វិស័យ​សាធារណៈ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ និង​សម្របសម្រួល​ទាក់ទង​សកម្មភាព​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម (SBC) នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​។ យើង​ក៏ធ្វើការ​លើ​ការ​បង្កើន​លទ្ធភាព​របស់​ប្រជាជន​ក្នុងការ​ទទួលយក​ឥរិយាបថ​ដែល​នាំ​មកនូវ​សុខភាព​ល្អ​។

​ជំងឺទឹកនោមផ្អែមលើកុមារ
លើក​កម្ពស់​ការ​ថែទាំ​សុខភាព​ដល់​កុមារ​ដែល​មាន​ជំងឺទឹកនោមផ្អែមប្រភេទ១ និង​ជួយ​ដល់​កុមារ​ទាំង​នោះ ព្រម​ទាំង​គ្រួសារ​របស់​គេ រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព​។

ការ​ផ្គត់ផ្គង់​ផលិតផល​សុខភាព
ផ្គត់ផ្គង់​​ផលិតផល​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ​និង​គុណភាព​ខ្ពស់​ ដើម្បី​​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​ទាប និង​ងាយ​ទទួល​រង​គ្រោះ​តាមរយៈ​ដំណោះស្រាយ​ដែល​ផ្អែក​លើ​ទីផ្សារ។

ព័ត៌មាន
ថ្មីៗ

  • អត្ថបទនេះ​ត្រូវបាន​ចុះផ្សាយ​ដំបូង នៅវែបសាយ​របស់ Brains Communication. មិន​ថា​ការបើក​បរ​ដោយ​សុវត្ថិភាព ការ​ផឹកគ្រឿង​ស្រវឹង ការ​កាត់បន្ថយ​ការ​ជក់បារី ឬ​ការ​ចោល​សំរាម​នោះទេ ការ​ធ្វើ​ឲ្យ​មាន​​ឥទ្ធិពលលើឥរិយាបថ​របស់មនុស្ស គឺតែងតែជាបញ្ហាប្រឈមដ៏លំបាក ប៉ន្តែ​មិនមែន​មាន​ន័យ​ថា​វាមិន​អាច​ទៅរួច​នោះទេ​។ មានយុទ្ធសាស្ត្ររឹងមាំ ដែលអ្នកជំនាញបានបង្កើតតាមរយៈការស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ ដែលផ្តល់នូវផ្លូវឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថ​របស់មនុស្ស តាមវិធី​ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ និងសង្គម។ យុទ្ធសាស្ត្រ “គំរូអេកូឡូស៊ីសង្គម (SEM)”
  • អង្គការ​អន្តរជាតិ​បំរើសុខភាព​ប្រជាជន (PSI Cambodia) កំពុងអនុវត្ត​គម្រោង “ទឹកនោមផ្អែមលើកុមារនៅកម្ពុជា (CDiC)” ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៧ ដោយ​ទទួល​ថវិកា​ពី​ក្រុមហ៊ុន Novo Nordisk ។ គោលបំណង​ទូទៅ​របស់​គម្រោង​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​ថែទាំ​សុខភាព​ដល់​កុមារ​ដែល​មាន​ជំងឺទឹកនោមផ្អែមប្រភេទ១ និង​ជួយ​ដល់​កុមារ​ទាំង​នោះ ព្រម​ទាំង​គ្រួសារ​របស់​គេ រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព​។ គម្រោង​នេះ​ផ្តោត​ទៅលើ​កុមារ និង​វ័យជំទង់ ដែល​មាន​អាយុរហូត​ដល់​២៥​ឆ្នាំ​។
  • វីដេអូ: ម្តាយ: កូន! កុំដាក់អំបិលច្រើនពេក។ ប្អូន: បង! មើលទៅគ្រួសារបង ម្នាក់ៗមានសុខភាពល្អមាំមួនណាស់។ បងមានអាថកំបាំងអីពិសេសមែន? បង: រូបមន្តពិសេសនោះ គឺគ្រួសារបង រស់នៅដោយប្រិមប្រិយ! ប្អូន: ហើយ បងធ្វើម្អូបខ្លួនឯងរាល់ថ្ងៃឬ? ហើយ បងធ្វើម្អូបខ្លួនឯងរាល់ថ្ងៃឬ? បង: ត្រូវហើយ។
  • មូលហេតុដែលនាំអោយរាគ ដល់មនុស្សធំនិងកុមារបណ្តាលមកពីការខ្វះអនាម័យ ដែលនៅក្នុងនោះ រួមមាន៖ការមិនបានលាងសម្អាតដៃនឹងសាប៊ូ ឬការកង្វះអនាម័យលើផ្នែកផ្សេងៗទៀត។ ហើយជំងឺរាគនេះ វាអាចនឹងបង្កបញ្ហាធ្ងន់ធ្ងរ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ក្នុងការព្យាបាលបានទាន់ពេលវេលា ដែលវាអាចធ្វើឱ្យកុមារដែលមានអាយុក្រោម៥ឆ្នាំក្រិះក្រិនជាដើម។ តាមការចុះសិក្សាពីឥរិយាបថក្នុងមូលដ្ឋានសហគមន៍ ដោយ គម្រោងលើកកម្ពស់ឥរិយាបថ ប្រកបដោយសុខុមាលភាព ហៅកាត់ថា«PHB» បានរកឃើញនូវផ្នត់គំនិតរបស់ប្រជាជនរស់នៅក្នុងសហគមន៍ថា បើដៃមិនមានប្រឡាក់អ្វីទេ នោះវាមិនចាំបាច់ក្នុងការលាងសម្អាតនោះឡើយ។ លើសពីនេះ ពួកគាត់បានប្រាប់អោយដឹងថា ការមើលមិនឃើញប្រឡាក់ឬកខ្វក់
  • អត្ថបទនេះ​ត្រូវបាន​ចុះផ្សាយ​ដំបូង នៅ​វែបសាយ​របស់​ ក្រុមហ៊ុន Meta ។ អង្គការ​អន្តរជាតិបំរើសុខភាព​ប្រជាជ (PSI) បាន​ធ្វើយុទ្ធនាការ​ដោយជ្រើសរើសយកជំរើស Reach នៅលើ​ទំព័រហ្វេសប៊ុករបស់​ខ្លួន​ ដើម្បីលើក​ទឹកចិត្ត​ដល់​ប្រជាជន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ដោយ​ប្រើប្រាស់ concept ល្បុក្កតោ​ដែលជា​ក្បាច់​គុន​បុរាណ​ខ្មែរ​។ ការរើស​យក concept ល្បុក្កតោ គឺដើម្បីបង្ហាញ​ថាការ​ប្រយុទ្ធនឹង​ជំងឺកូវីដ-១៩ ជា​ការប្រយុទ្ធដែល​អាច​យក​ជ័យ​ជំនះបាន​
  • ការសិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថាអ្នក​ជំងឺ​ចាត់ទុក​​អ្នកផ្តល់​សេវា​សុខភាព (ពេទ្យ វេជ្ជបណ្ឌិត ឱសថការី…) ជាអ្នក​ដែល​មាន​សិទ្ធិ​អំណាច​ជាង។ អ្នក​ជំងឺមិន​ដឹង​អំពី​ការ​ស្វែងរក​ការ​គាំទ្រ​ខ្លួនឯង នៅ​ក្នុង​បរិបទ​សុខាភិបាល​នោះ​ទេ។ អ្នក​ជំងឺ​អាច​មិន​ទំនាក់ទំនង​ដោយ​មាន​ភាព​សហការ ជាមួយ​នឹង​អ្នក​ផ្តល់​សេវា​សុខភាព ដោយសារ​ពួកគាត់​មិន​អារម្មណ៍ខ្លាច ឬ​ស្ទាក់ស្ទើរ​ក្នុងការ​សួរ​សំនួរ។ អ្នក​ជំងឺ​ក៏​អាច​មិនបាន​ប្រាប់​នូវ​រោគសញ្ញា​ទាំងអស់​ ឬ​មិន​ដឹង​ថា​តើ​ត្រូវសួរ​សំណួរ​អ្វី​។ ទាំងអស់​នេះ​អាច​ធ្វើឲ្យ​មាន​ការ​យល់​ច្រលំ​ និង​ការ​ប្រើប្រាស់​សេវា​សុខភាព​មិន​បាន​ត្រឹម​ត្រូវ​។ ឧទារហណ៍ អ្នក​ជំងឺ​សម្រេច​ប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួន​ឯង ពី​ព្រោះ​ពួកគេ​មិន​ចង់​ទៅពិភាក្សា​ជាមួយ​អ្នក​ផ្តល់​សេវា​សុខភាព ដែល​ធ្វើ​ដូចច្នេះ​អាច​នឹង​មាន​ផលប៉ះពាល់ និង​មាន​ជំងឺ​ដែល​មិនបាន​ទទួល​ការ​ព្យាបាល​។