(Khmer) ដំណឹងលក់ឡានបន្ទាន់

អង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI) ប្រចាំប្រទេសកម្ពុជា យើងខ្ញុំត្រូវការដាក់លក់ឡាន (ឡានកាប់សាច់) ចំនួនមួយ (១) គ្រឿង មានលក្ខណៈដូចខាងក្រោម៖

ម៉ាករថយន្ត: FORD EXPLORER (ម៉ាស៊ូត)
ពន្ឋ: គ្មានពន្ឋនាំចូល
ឆ្នាំផលិត: ២០០២
ពណ៌រថយន្ត:
ផ្លាកលេខរថយន្ត: ONG 1 2-0592

១) លក្ខខណ្ឌនៃការលក់

  • សភាពឡានបច្ចុប្បន្ននេះ មានរូបរាងមូលពេញ និងចតទុកក្នុងទីតាំងចំណត (ដូចរូប)។ ហេតុដូចនេះ អ្នកឈ្នះត្រូវតែវាយកម្ចេចនិងកាត់ឡានជាកង់មុនពេលយកចេញ(ជាបន្ទុកអ្នកទិញ)។
  • ដើម្បីត្រួតពិនិត្យរថយន្តផ្ទាល់ក្នុងទីតាំងចំណត សូមទាក់ទងលោក ឈិត សេងហាក់ តាមរយះទូរសព្ទ័លេខ 069 588 767 ពីថ្ងៃទី ៦ ដល់ ១៤ ខែមករា (ថ្ងៃចន្ទ ដល់ សុក្រ) ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ ៤ល្ងាច។
  • រថយន្ត ត្រូវបានដាក់អោយដេញថ្លៃជាសាធារណៈ ដូចនេះ អ្នកចាប់អារម្មណ៍ដេញថ្លៃ ត្រូវដាក់តម្លៃក្នុងស្រោមសំបុត្របិទជិត។
  • ទំរង់តំលៃដេញថ្លៃ៖ អ្នកអាចទទួលយកទំរង់ដេញថ្លៃ ដោយឥតគិតថ្លៃពីបុគ្គលិកផ្នែកទទួលភ្ញៀវ នៅការិយាល័យ PSI Cambodia ដែលស្ថិតនៅទីតាំង ផ្ទះលេខ ៦៧‚ ៦៩‚ ៧១ ផ្លូវ VI-១៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ដោយផ្ទាល់ (ក្នុងម៉ោងនិងថ្ងៃធ្វើការ) ឬ អ៊ីម៉ែលមកកាន់ procurement@psi.org.kh
  • ការដេញថ្លៃនេះ ត្រូវបានកំណត់តម្លៃចាប់ផ្តើមទាបបំផុត USD 700 ។
  • អ្នកចូលរួមដេញថ្លៃ តម្រូវអោយតម្កល់ប្រាក់ចំនួន ១00 ដុល្លារ។ ប្រាក់កក់នេះនឹងបង្វិលសងវិញ សម្រាប់អ្នកដែលមិនបានទទួលជោគជ័យក្នុងការដេញថ្លៃ។ សំរាប់អ្នកឈ្នះក្នុងការដេញថ្លៃ ប្រាក់កក់នេះនឹងធ្វើការទូទាត់ជាមួយតំលៃដេញថ្លៃ ប៉ុន្តែក្នុងករណីបដិសេធមិនទទួលយកការដេញថ្លៃប្រាក់កក់នេះនឹងត្រូវចាត់ទុកជាអាសារបង់ ។
  • អ្នកឈ្នះ តម្រូវអោយទូទាត់ភ្លាមឬ១ថ្ងៃបន្ទាប់ពីទទួលបានដំណឹង និងចុះកិច្ចសន្យាទិញលក់។
  • អង្គការនឹងប្រគល់ជូននូវលិខិតទិញ-លក់ និងលិខិតរផ្ទេរកម្មសិទ្ឋិប៉ុណ្ណោះ។ ស្ថាប័នមិនប្រគល់ជូនទេ ដូចជាបណ្ណសម្គាល់ឡាន និងផ្លាកលេខឡាន។
  • អ្នកត្រូវបានអនុញ្ញាតឲ្យយកចេញពីទីតាំងចំណតយ៉ាងយូរ១ថ្ងៃបន្ទាប់បានទូរទាត់ និង វាយកម្ចេចនិងកាត់ឡានជាកង់មុនពេលយកចេញ។ រាល់ការចំណាយផ្សេងៗ ជាបន្ទុករបស់អ្នកទិញ។

២) ទីតាំង និង កាលបរិច្ឆេទឈប់ទទួលពាក្យ

ទំរង់ដេញថ្លៃ នឹងឈប់ទទួលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ៤ ល្ងាចជាកំហិត។

“ទំរង់តំលៃដេញថ្លៃ ត្រូវដាក់ក្នុងស្រោមសំបុត្របិទជិត” នឹងយកមកដាក់នៅទីតាំងការិយាល័យរបស់អង្គការ PSI Cambodia ផ្ទាល់ដែលស្ថិតនៅទីតាំង ផ្ទះលេខ ៦៧‚ ៦៩ ‚៧១ ផ្លូវ VI-១៣ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ។ អ្នកចូលរួម តម្រូវឲ្យបង់ប្រាក់តម្កល់ និងភ្ជាប់ជាមួយអត្តសញ្ញាបណ្ណថតចម្លង១ច្បាប់។

ចំពោះព័ត៌មានបន្ថែម សូមទំនាក់ទំនងបុគ្គលិកផ្នែកលទ្ឋកម្ម តាមរយះ ទូរសព្ទ័លេខ (៨៥៥ ២៣) ៩៨៧ ៤០៥ ឬ ២១៨ ៨៤៦ ឬ អ៊ីម៉ែល procurement@psi.org.kh ។

៣) ការវាយតម្លៃ

ក្នុងដំណើរការបើកតំលៃដេញថ្លៃ វត្តមានអ្នកដែលអាចចូលរួមគឺមានតែគណៈកម្មាធិការដេញថ្លៃ នៃអង្គការប៉ុណ្ណោះ។ ការដេញថ្លៃ នឹងត្រូវបានវាយតម្លៃតាមលក្ខណៈដូចខាងក្រោម ៖

  • ដាក់ទំរង់ដេញថ្លៃ ក្នុងស្រោមសំបុត្របិទជិត ដាក់បានមុនថ្ងៃឬម៉ោងកំណត់ (ដាក់ពាក្យតាមរយះអ៊ីម៉ែល ដាក់ទំរង់យឺតយ៉ាវ និងមិនគ្រប់លក្ខខណ្ឌត្រូវបានបដិសេធ)
  • យើងខ្ញុំ នឹងផ្តល់អទិភាពឈ្នះ ជូនអ្នកដែលហ៊ានអោយតំលៃខ្ពស់ជាងគេ។
  • អង្គការយើងខ្ញុំ សូមរក្សាសិទ្ធិក្នុងការលុបចោលការប្រគល់ការដេញថ្លៃជូនដល់ អ្នកដែលបានផ្តល់តំលៃខ្ពស់ជាង ក្នុងករណីពាក់ព័ន្ធជំលោះអត្ថផលប្រយោជន៍។

៤) ការប្រកាសលទ្ឋផល

អ្នកឈ្នះ នឹងត្រូវជូនដំណឹងក្នុងរយះពេល ១សប្តាហ៏បន្ទាប់ តាមរយៈទូរស័ព្ទ។

សូមរក្សាសិទ្ឋក្នុងការកែរប្រែ ក្នុងករណីមានហេតុកើតឡើងដោយឥតបានព្រៀងទុក។