

បណ្តាញសុខភាពស្រ្តី
សូមប្រឹក្សាអំពីការពន្យារកំណើត និងជម្រើសក្នុងការមានផ្ទៃពោះតាមរយៈបណ្តាញសុខភាពស្រ្តីដែលមានលេខទូរស័ព្ទ និង Telegram៖
០១២ ៩៩៩ ១២៤ / ០៧៨ ៩៩៩ ១២៤ / ០១០ ៤៨៥ ៥៨៥។ លោកអ្នកអាចទូរស័ព្ទពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចន្លោះពីម៉ោង៨ ដល់ម៉ោង១២ និងពី១កន្លះ ដល់ម៉ោង៥។
ព័ត៌មានថ្មីៗ
-
PSI/CAMBODIA IS SEEKING A DYNAMIC CANDIDATE TO FILL THE POSITION OF: COMMUNICATIONS INTERN, BASED IN PHNOM PENH 01 POSITION. JOB
-
អង្គការ PSI Cambodia មានបំណងដាក់ដេញថ្លៃលក់រថយន្ត ដែលធ្លាប់បានប្រើប្រាស់ ចំនួន ១២ គ្រឿង។ No. Type Year Color Chassis No. Engine Tax 1 Toyota Land Cruiser
-
និយាយដោយបើកចំហរអំពីការរួមភេទ ទំនាក់ទំនង និងរាងកាយ សៅសុភនាថ អាយុ២៥ឆ្នាំ បាននិយាយថា “ខ្ញុំបានរៀននៅក្នុងថ្នាក់ជីវវិទ្យា អំពីរាងកាយមនុស្ស និងផ្នែកនៃការបន្តពូជជាដើម ប៉ុន្តែនៅពេលនោះ មិនមានការបង្រៀនអំពីស៊ីជំរៅអំពីចំណោះដឹងទាក់ទងផ្លូវភេទទេ។” ក្នុងនាមជាសហស្ថាបនិកម្នាក់នៃ “ដុះស្លាប” ដែលជាវេទិកាផ្សព្វផ្សាយឌីជីថលមួយ ផ្តោតទៅលើសិទ្ធិសុខភាពផ្លូវភេទនិងបន្តពូជ (SRHR) របស់យុវវ័យ សៅសុភនាថកំពុងតែកសាងការអប់រំដល់មនុស្សវ័យក្មេង ដែលជាអ្វីដែលគាត់គួរទទួលបាន កាលដែលគាត់នៅវ័យជំទង់។
-
បទពិសោធន៍ពីការលុបបំបាត់ជំងឺគ្រុនចាញ់ បទពិសោធន៍ដែលទទួលបានពីការអនុវត្តគម្រោង GEMS គ្របដណ្តប់លើសពីការងារលុបបំបាត់ជំងឺគ្រុនចាញ់ និងពាក់ព័ន្ធទៅដល់កិច្ចការដ៏ធំទូលាយ ដូចជាភាពជាដៃគូររវាងវិស័យសាធារណៈនិងវិស័យឯកជន ការពង្រឹងប្រព័ន្ធសុខាភិបាល គុណភាពនៃការថែទាំសុខភាព ការយល់និងចូលរួមរបស់សហគមន៍ ការតាមដានជំងឺប្រកបដោយសុវត្ថិភាព និងការធ្វើការដើម្បីឆ្ពោះទៅរកនិរន្តរភាព និងការត្រួតពិនិត្យរបស់រដ្ឋាភិបាលរបស់ការចូលរួមនៃវិស័យឯកជន។ សូមចុចត្រង់នេះ ដើម្បីទាញយកសៀវភៅបទពិសោធន៍នៃគម្រោង GEMS ។
-
ការបង្កើនការប្រើប្រាស់ប្រព័ន្ធផ្តល់ព័ត៌មានត្រឡប់ជាប្រចាំពីអតិថិជនដែលមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យ យ៉ាងហោចណាស់ អតិថិជន ៥ទៅ១០នាក់ ក្នុងមួយថ្ងៃ (ជាង២០០នាក់ក្នុង១ខែ) បានផ្តល់មតិអំពីសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកសំពៅលូន ។ (Photo by Savann Oeurm/USAID-EQHA-FHI 360) មតិយោបល់របស់អតិថិជនដែលមកទទួលសេវាសុខាភិបាល ពិតជាមានសារៈសំខាន់ និងជាវិធីមួយដ៏ល្អ ដើម្បីឆ្លុះបញ្ចាំងគុណភាពនៃសេវាសុខាភិបាលនៅមន្ទីរពេទ្យ និងផ្តល់នូវភស្តុតាង ដើម្បីកំណត់ចំនុចដែលត្រូវកែលម្អ។
-
កាលពី៤ ឬ៥ឆ្នាំមុន អតិថិជនតែងតែត្អូញត្អែអំពីការគ្រប់គ្រងសំណល់និងបរិស្ថាន នៃមណ្ឌលសុខភាពស្វាយជ្រុំ ក្នុងខេត្តកំពង់ឆ្នាំង។ ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ដូចជាការបែកចែកសំណល់ ការទុកដាក់ និងការដុតសំណល់ នៅមណ្ឌលសុខភាព មិនត្រូវបានអនុវត្តទៅតាមគោលការណ៍ណែនាំស្តីពីការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ (IPC) នៃក្រសួងសុខាភិបាលនោះទេ នេះបើយោងទៅតាមចាន់ធឿន ដែលជាឆ្មប និងជាសមាជិកគណកម្មការ IPC នៃមណ្ឌលសុខភាពស្វាយជ្រុំ។ ពីមុនមក មានការប្រឈមខ្លះក្នុងការគ្រប់គ្រងការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ