
អង្គការ PSI លើកកម្ពស់នូវសិទ្ធិអំណាចរបស់ប្រជាជនកម្ពុជា ដើម្បីគាត់គ្រប់គ្រងសុខភាពរបស់ខ្លួន តាមរយៈនិរន្តរភាពទីផ្សារដោយទទួលបាននូវផលិតផល សេវាកម្ម និងព័ត៌មានដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ។
អង្គការ PSI ប្រើឥទ្ធិពលទីផ្សារដែលមានតម្លៃសមរម្យ ជាដំណោះស្រាយដើម្បីធ្វើឲ្យសុខភាពរបស់ប្រជាជនដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះ មានភាពប្រសើរឡើងដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។

កម្មវិធី/
គម្រោង

ការលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាពជួយពង្រឹងប្រព័ន្ធនៅវិស័យសាធារណៈ ដើម្បីធ្វើការត្រួតពិនិត្យ និងសម្របសម្រួលទាក់ទងសកម្មភាពផ្លាស់ប្តូរឥរិយាបថសង្គម (SBC) នៅថ្នាក់ជាតិនិងថ្នាក់ខេត្ត។ យើងក៏ធ្វើការលើការបង្កើនលទ្ធភាពរបស់ប្រជាជនក្នុងការទទួលយកឥរិយាបថដែលនាំមកនូវសុខភាពល្អ។

ជំងឺទឹកនោមផ្អែមលើកុមារលើកកម្ពស់ការថែទាំសុខភាពដល់កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ និងជួយដល់កុមារទាំងនោះ ព្រមទាំងគ្រួសាររបស់គេ រស់នៅប្រកបដោយសុខុមាលភាព។

ការផ្គត់ផ្គង់ផលិតផលសុខភាពផ្គត់ផ្គង់ផលិតផលសុខភាពដែលមានតម្លៃសមរម្យនិងគុណភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងងាយទទួលរងគ្រោះតាមរយៈដំណោះស្រាយដែលផ្អែកលើទីផ្សារ។

ពន្លឿនសកម្មភាពដឹកនាំដោយសហគមន៍ដើម្បីធ្វើឱ្យប្រសើរឡើងនូវការទទួលបានវ៉ាក់សាំងបង្ការក្នុងចំណោមសហគមន៍ងាយរងគ្រោះធ្វើឱ្យមានការប្រើប្រាស់កាន់តែប្រសើរឡើងនូវទិន្នន័យឥរិយាបថនិងសង្គម សម្រាប់វ៉ាក់សាំងនៅក្នុងសហគមន៍ងាយរងគ្រោះ ព្រមទាំងសហការបង្កើតនិងអនុវត្តកម្មវិធីដែលជំរុញដោយទិន្នន័យ ដើម្បីបង្កើនទំនុកចិត្ត និងតម្រូវការសម្រាប់ការទទួលវ៉ាក់សាំង ក្នុងតំបន់ងាយរងគ្រោះ ។
ព័ត៌មាន
ថ្មីៗ
(English) Consultant for the development of Sustainability Roadmap
Role/Position: Consultant for the development of Sustainability Roadmap Type of Contract: Individual Consultant Working Hour/Work Based: Phnom...
Learn moreទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ «ជំនះឧបសគ្គ ដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម និងសុខុមាលភាព»
នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងប្រជាជនក្នុងសហគមន៍ សិស្សានុសិស្ស មន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ បានជួបជុំគ្នានៅវត្តឧទុម្ពរក្រោម...
Learn moreការធ្វើឱ្យមានភាពងាយស្រួល ដល់ការដែលម្តាយទទួលបានព័ត៌មានសុខភាព
ប្រព័ន្ធឆ្លើយតបសំឡេងអន្តរកម្ម (ឬប្រព័ន្ធ IVR) គឺជាវិធីដ៏ប្រយោជន៍សម្រាប់ផ្តល់ព័ត៌មានសុខភាព។ គម្រោង PHB បានប្រើប្រព័ន្ធនេះ សម្រាប់កម្មវិធី...
Learn more



