គម្រោងជំងឺទឹកនោមផ្អែមលើកុមារ (CDiC)

ជំងឺទឹកនោមផ្អែមប្រភេទ១ គឺជាប្រភេទជំងឺ autoimmune disease ដែលអ្នកជំងឺត្រូវរស់នៅជាមួយជំងឺនេះពេញមួយជីវិត ។ ជំងឺនេះបណ្តាលឱ្យរាងកាយមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ។ ប្រសិនបើមិនបានទទួលការព្យាបាលទេ ជាតិស្ករនឹងនៅតែមានកម្រិតខ្ពស់ក្នុងចរន្តឈាម និងបង្កការខូចខាតដល់សរីរាង្គផ្សេងៗ ។

តាមការប៉ាន់ប្រមាណ មានកុមារនិងក្មេងជំទង់ជាង ១,២ លាននាក់ ដែលមានអាយុក្រោម ២០ ឆ្នាំ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ១ ហើយមានករណីថ្មីប្រមាណ ១៨៤ ១០០ ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជារៀងរាល់ឆ្នាំ ក្នុងពិភពលោក ។​

ទោះបីជាជំងឺទឹកនោមផ្អែមប្រភេទ១ ជាជំងឺរ៉ាំរ៉ៃមួយក្នុងចំណោមជំងឺរ៉ាំរ៉ៃដែលជួបប្រទះញឹកញាប់ចំពោះកុមារក៏ដោយ ក៏ជំងឺនេះជារឿយៗត្រូវបានធ្វើរោគវិនិច្ឆ័យខុស ជាពិសេសនៅតំបន់ដែលមានធនធានសុខាភិបាលមានកម្រិត ។ បុគ្គលិកសុខាភិបាលដែលមិនសូវបានប្រទះជំងឺទឹកនោមផ្អែមប្រភេទ១ អាចច្រឡំរោគសញ្ញារបស់ជំងឺនេះថាជាជំងឺគ្រុនចាញ់ ឬជំងឺផ្សេងទៀត ដែលមានរោគសញ្ញាប្រហាក់ប្រហែលគ្នា ។

ការចាក់អាំងស៊ុយលីនរៀងរាល់ថ្ងៃ គឺជាវិធីព្យាបាលរយៈពេលវែងតែមួយគត់ដែលមានប្រសិទ្ធភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ។ អ្នករស់នៅក្នុងតំបន់ដែលមានធនធានមានកម្រិត ជារឿយៗមិនសូវមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពគ្រប់គ្រាន់ រួមទាំងការធ្វើរោគវិនិច្ឆ័យ ការថែទាំព្យាបាលទូលំទូលាយ និងអាំងស៊ុយលីនដែលមានសារៈសំខាន់ក្នុងការជួយសង្គ្រោះជីវិត ។

អង្គការ​អន្តរជាតិ​បំរើសុខភាព​ប្រជាជន (PSI) កំពុងអនុវត្ត​គម្រោង “ជំងឺទឹកនោមផ្អែមលើកុមារ (CDiC)” ដោយ​ទទួល​ថវិកា​ពី Novo Nordisk និងសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានការពារសុខភាព (PMD) នៃក្រសួងសុខាភិបាល និងមន្ទីរពេទ្យចំនួន១៤នៅកម្ពុជា ។

គោលបំណង​​របស់​គម្រោង​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​ថែទាំ​​សុខភាព​ដល់​កុមារ​និងយុវវ័យ ដែល​មាន​ជំងឺទឹកនោមផ្អែមប្រភេទ១ ដោយក្នុងនោះគម្រោងបានផ្តល់នូវឱសថនិង​សម្ភារៈចាំបាច់ផ្សេងៗ ដល់អ្នកជំងឺជាកុមារ ដល់អាយុ២៥ឆ្នាំ ។​

ទីតាំងគម្រោង

សកម្មភាព​​របស់​គម្រោងធ្វើឡើងនៅ​ក្នុង​​ក្របខ័ណ្ឌជាតិ​ និង​ស្របទៅតាមអាទិភាព ដែល​បាន​កំណត់​ដោយ​ក្រសួង​សុខាភិបាល នៅ​ក្នុង​ខេត្ត/ក្រុង​ដូចតទៅ៖​ ១) ភ្នំពេញ ២) កំពត ៣) សៀមរាប ៤) ព្រៃវែង ៥) កំពង់ចាម ៦) បាត់ដំបង ៧) ឧត្ដរមានជ័យ ៨) ពោធិសាត់ ៩) តាកែវ ១០) បន្ទាយមានជ័យ និង ១១) ​ត្បូងឃ្មុំ ។

សកម្មភាពគម្រោង

ការអប់រំស្តីពីជំងឺទឹកនោមផ្អែមប្រភេទ១៖

គម្រោងបានជួយដល់សកម្មភាពអប់រំអ្នកជំងឺនៅមន្ទីរពេទ្យ និងសហគមន៍ ហើយធានាថាមន្ត្រីអប់រំសុខភាព មានសម្ភារៈនិងធនធានគ្រប់គ្រាន់ សម្រាប់ធ្វើការអប់រំសុខភាពដល់អ្នកជំងឺនិងគ្រួសាររបស់គាត់។​

ជួយឱ្យសេវាសុខភាពបានកាន់តែទៅជិតអ្នកជំងឺ៖

គម្រោងជួយ​ដល់​ការ​ផ្គត់​ផ្គង់​សម្ភារៈដល់គ្លីនិកទឹកនោមផ្អែមនៅតាមមន្ទីរពេទ្យដៃគូ ។​

ការពង្រឹងសមត្ថភាពវិជ្ជាជីវៈថែទាំសុខភាព៖

គម្រោងនេះសហការជាមួយ PMD ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមស្តីពីការគ្រប់គ្រងជំងឺទឹកនោមផ្អែម ដល់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា។​

ផ្គត់ផ្គង់អាំងស៊ុយលីន និងសម្ភារៈផ្សេងៗដល់អ្នកជំងឺ៖

គម្រោងបានបរិច្ចាគអាំងស៊ុយលីន និងសម្ភារៈចាំបាច់ដល់កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ នៅមន្ទីរពេទ្យដៃគូទាំង ១៤ ។​

សម្ភារៈអប់រំសុខភាព

សៀវភៅសម្រាប់អ្នកជំងឺ

គោលការណ៍ណែនាំសម្រាប់គិលានុបដ្ឋាក​

សៀវភៅសន្លឹកផ្ទាត់សម្រាប់គ្រូពេទ្យសន្ទនាជាមួយអ្នកជំងឺ

វីដេអូ: សម្លាញ់របស់បេទី

ផ្ទាំងរូបភាព៖ ការចាក់អាំងស៊ុយលីន

ផ្ទាំងរូបភាព៖ កន្លែងត្រូវចាក់អាំងស៊ុយលីន

ផ្ទាំងរូបភាព៖ សញ្ញាសង្ស័យ

ផ្ទាំងរូបភាព៖ ពីរ៉ាមីតអាហារ

ខិត្តប័ណ្ណ៖ ការតាមដានកំរិតជាតិស្ករក្នុងឈាម

ខិត្តប័ណ្ណ៖ ពេលកុមារទឹកនោមផ្អែមឈឺ

ខិត្តប័ណ្ណ៖ ការព្យាបាលដោយអាំងស៊ុយលីន

ខិត្តប័ណ្ណ៖ ការស្រាវជ្រាវ និងកង្វះជាតិស្ករក្នុងឈាម

សៀវភៅបណ្តុះបណ្តាលសម្រាប់គ្រូពេទ្យ

សៀវភៅសម្រាប់ដាក់តាមខ្លួន៖ ការគ្រប់គ្រងទឹកនោមផ្អែមប្រភេទ១

ព័ត៌មានថ្មីៗ

លទ្ធផល

(គិតត្រឹមខែកញ្ញា ឆ្នាំ​២០២៦)

15

ចំនួនមន្ទីរពេទ្យដែលបានសហការជាមួយគម្រោងនៅក្នុង១១ខេត្ត/ក្រុង

146

ចំនួនគ្រូពេទ្យ គិលានុបដ្ឋាក និងបុគ្គលិកសាលារៀន ដែលបានទទួលការបណ្តុះបណ្តាល

542

ចំនួនវគ្គអប់រំសុខភាព ដែលបានធ្វើជាមួយអ្នករស់នៅជាមួយទឹកនោមផ្អែម និងអាណាព្យាបាលរបស់គាត់

466687

ចំនួនប្រជាជន​ដែល​ទទួល​បាន​សារ​លើកកម្ពស់ការយល់ដឹងស្តីពីទឹកនោមផ្អែមប្រភេទ១

22019

ចំនួនអាំងស៊ុយលីន (ប្រអប់) ដែលបានផ្តល់ជូនមន្ទីរពេទ្យ

ដៃគូរបស់គម្រោង