អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ប្រជាជន​ (PSI) បានបង្កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​១៩៧០។ អង្គការ PSI ផ្តល់​នូវ​ព័ត៌មានសុខភាព ផលិតផល និងសេវា ​ចាំបាច់​ក្នុង​ការជួយ​ជីវិត​ប្រជាជន ដើម្បីដោះស្រាយ​បញ្ហាសុខភាព​នៅ​ក្នុង​ពិភពលោក ដើម្បី​ប្រជាជន​រស់នៅប្រកបដោយ​សុខភាព​ល្អ សេចក្តីសុខ និង​ផលិតភាព។

អង្គការ PSI ប្រចាំនៅកម្ពុជា លើកកម្ពស់​សុខភាពដល់ប្រជាជនកម្ពុជា តាមរយៈផលិតផល​ដែលមានគុណភាព​ខ្ពស់ និងកម្មវិធីសុខភាពដែល​រួមមាន​ការ​ផ្លាស់ប្តូរឥរិយាបថ​របស់​អ្នកផ្តល់សេវាសុខភាពនិង​ប្រជាជន និង​ការធានា​គុណភាពនៃសេវា​សុខភាព ទាំង​វិស័យ​សាធារណៈនិង​ឯកជន។

អង្គការ PSI ចាប់ផ្តើម​សកម្មភាព​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៣ ដោយ​ធ្វើយុទ្ធនាការ​ទីផ្សារ​សង្គម សម្រាប់​ស្រោម​អនាម័យ Number One ដែល​ជា​ម៉ាក នៅ​តែ​មាន​ចំណែក​ទីផ្សារ​ធំ ក្នុង​ប្រទេស​កម្ពុជា​។ មក​ដល់​ពេល​នេះ​ PSI កម្ពុជា បាន​ពង្រីក​សកម្មភាព​របស់​ខ្លួន​ ដែល​រួម​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ សុខភាព​​ផ្លូវ​ភេទ និង​ការ​ពន្យារ​កំណើត ជំងឺ​របេង គ្រុនចាញ់​ ទឹកស្អាតនិងអនាម័យ និង​អាហារូបត្ថម្ភ។

នៅ​ក្នុងកម្មវិធី​របស់​ខ្លួនជាច្រើន អង្គការ​ PSI សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​លើកកម្ពស់​សុខភាព​របស់​ប្រជាជន​កម្ពុជាដែលមាន​ប្រាក់​ចំណូល​ទាប និង​ងាយ​រងគ្រោះ ដោយប្រើ​ដំណោះស្រាយ​ផ្នែក​ទីផ្សារដែល​មាន​តម្លៃសមរម្យ។

គណៈគ្រប់គ្រងរបស់ PSI កម្ពុជា

ជី សុជាតិ

ជី សុជាតិ

តំណាងប្រចាំប្រទេស
ប៉ែន មនោរម្យ

ប៉ែន មនោរម្យ

នាយិការងប្រចាំប្រទេស ទទួល​បន្ទុក​ផ្នែក​ប្រតិបត្តិ (pmonorom@psi.org.kh)
ជីម ម៉ាលស្ទើរ

ជីម ម៉ាលស្ទើរ

ប្រធាន​គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព PHB (jmalster@psi.org.kh)
បុត្រ ច័ន្ទគ្រឹស្នា

បុត្រ ច័ន្ទគ្រឹស្នា

នាយក​ផ្នែកអាជីវកម្មសង្គម (bchankrisna@psi.org.kh)