

បណ្តាញសុខភាពស្រ្តី
សូមប្រឹក្សាអំពីការពន្យារកំណើត និងជម្រើសក្នុងការមានផ្ទៃពោះតាមរយៈបណ្តាញសុខភាពស្រ្តីដែលមានលេខទូរស័ព្ទ និង Telegram៖
០១២ ៩៩៩ ១២៤ / ០៧៨ ៩៩៩ ១២៤ / ០១០ ៤៨៥ ៥៨៥។ លោកអ្នកអាចទូរស័ព្ទពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចន្លោះពីម៉ោង៨ ដល់ម៉ោង១២ និងពី១កន្លះ ដល់ម៉ោង៥។
ការទទួលបានផលិតផលសុខភាព
អង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI Cambodia) ផ្គត់ផ្គង់ផលិតផលសុខភាពដែលមានតម្លៃសមរម្យនិងគុណភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងងាយទទួលរងគ្រោះតាមរយៈដំណោះស្រាយដែលផ្អែកលើទីផ្សារ។
ព័ត៌មានថ្មីៗ
-
Sorry, this entry is only available in អង់គ្លេស (ស.រ.អ).
-
នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងប្រជាជនក្នុងសហគមន៍ សិស្សានុសិស្ស មន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ បានជួបជុំគ្នានៅវត្តឧទុម្ពរក្រោម ក្នុងខេត្តតាកែវ ដើម្បីប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក។ ព្រឹត្តិការណ៍នេះ ក្រោមប្រធានបទ «ជំនះឧបសគ្គ ដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម និងសុខុមាលភាព» បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសហការរួមក្នុងការដោះស្រាយបន្ទុកនៃជំងឺទឹកនោមផ្អែម ដែលកំពុងកើនឡើងនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យប្រជាជនទៅពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាលដែលអាចទុកចិត្តបាន។ ព្រឹត្តិការណ៍នេះ
-
លោក ឈន ស្រៀង នៅខេត្តបាត់ដំបង មានប្រសាសន៍ថា “ការរៀនអំពីការពន្យាកំណើត ជួយលុបបំបាត់ការយល់ច្រឡំ [អំពីការពន្យាកំណើត] រវាងបុរស និងស្ត្រី ហើយលើកទឹកចិត្តយើងឱ្យពិភាក្សាទាំងមធ្យោបាយបែបបុរាណនិង បែបទំនើបនៃការពន្យារកំណើត” ។ ដោយសារមធ្យោបាយពន្យារកំណើតបែបទំនើបភាគច្រើនត្រូវបានបង្កើតឡើងជាចម្បងសម្រាប់ស្ត្រី និងសម្រាប់ កម្មវិធីសុខភាពបន្តពូជដែលភាគច្រើនទាក់ទងនឹងស្ត្រី ទំនួលខុសត្រូវនៃផែនការគ្រួសារជារឿយៗធ្លាក់ទៅលើស្ត្រីតែម្នាក់ឯង។ ការស្រាវជ្រាវបង្ហាញថា ដល់ពេលដែលបុរសចូលរួមយ៉ាងសកម្មក្នុងការពន្យារកំណើត។ ខណៈពេលដែលការរក្សាស្វ័យភាពរបស់ស្ត្រីលើរាងកាយ
-
ប្រព័ន្ធឆ្លើយតបសំឡេងអន្តរកម្ម (ឬប្រព័ន្ធ IVR) គឺជាវិធីដ៏ប្រយោជន៍សម្រាប់ផ្តល់ព័ត៌មានសុខភាព។ គម្រោង PHB បានប្រើប្រព័ន្ធនេះ សម្រាប់កម្មវិធី “គ្រួសារប្រពៃ កូនវៃឆ្លាត” ដែលជាកម្មវិធីលើកទឹកចិត្តឱ្យម្តាយចុះឈ្មោះដើម្បីទទួលបានសារជាសំលេងដោយស្វ័យប្រវត្ដិ ស្តីពីការសម្រាលកូន និងការថែទាំកូនដែលទើបនឹងកើត រំលឹកដល់ម្តាយអំពីឥរិយាបថសំខាន់ៗដែលទាក់ទងនឹងអាហារូបត្ថម្ភ ការពិនិត្យសុខភាពមុនសម្រាល និងក្រោយសម្រាល ការបំបៅកូនដោយទឹកដោះម្តាយ ។ល។ ខណៈពេលដែលគម្រោងទទួលបានមតិល្អៗពីម្តាយនិងឆ្មប អំពីប្រព័ន្ធ
-
និយាយដោយបើកចំហរអំពីការរួមភេទ ទំនាក់ទំនង និងរាងកាយ សៅសុភនាថ អាយុ២៥ឆ្នាំ បាននិយាយថា “ខ្ញុំបានរៀននៅក្នុងថ្នាក់ជីវវិទ្យា អំពីរាងកាយមនុស្ស និងផ្នែកនៃការបន្តពូជជាដើម ប៉ុន្តែនៅពេលនោះ មិនមានការបង្រៀនអំពីស៊ីជំរៅអំពីចំណោះដឹងទាក់ទងផ្លូវភេទទេ។” ក្នុងនាមជាសហស្ថាបនិកម្នាក់នៃ “ដុះស្លាប” ដែលជាវេទិកាផ្សព្វផ្សាយឌីជីថលមួយ ផ្តោតទៅលើសិទ្ធិសុខភាពផ្លូវភេទនិងបន្តពូជ (SRHR) របស់យុវវ័យ សៅសុភនាថកំពុងតែកសាងការអប់រំដល់មនុស្សវ័យក្មេង ដែលជាអ្វីដែលគាត់គួរទទួលបាន កាលដែលគាត់នៅវ័យជំទង់។
-
បទពិសោធន៍ពីការលុបបំបាត់ជំងឺគ្រុនចាញ់ បទពិសោធន៍ដែលទទួលបានពីការអនុវត្តគម្រោង GEMS គ្របដណ្តប់លើសពីការងារលុបបំបាត់ជំងឺគ្រុនចាញ់ និងពាក់ព័ន្ធទៅដល់កិច្ចការដ៏ធំទូលាយ ដូចជាភាពជាដៃគូររវាងវិស័យសាធារណៈនិងវិស័យឯកជន ការពង្រឹងប្រព័ន្ធសុខាភិបាល គុណភាពនៃការថែទាំសុខភាព ការយល់និងចូលរួមរបស់សហគមន៍ ការតាមដានជំងឺប្រកបដោយសុវត្ថិភាព និងការធ្វើការដើម្បីឆ្ពោះទៅរកនិរន្តរភាព និងការត្រួតពិនិត្យរបស់រដ្ឋាភិបាលរបស់ការចូលរួមនៃវិស័យឯកជន។ សូមចុចត្រង់នេះ ដើម្បីទាញយកសៀវភៅបទពិសោធន៍នៃគម្រោង GEMS ។