

បណ្តាញសុខភាពស្រ្តី
សូមប្រឹក្សាអំពីការពន្យារកំណើត និងជម្រើសក្នុងការមានផ្ទៃពោះតាមរយៈបណ្តាញសុខភាពស្រ្តីដែលមានលេខទូរស័ព្ទ និង Telegram៖
០១២ ៩៩៩ ១២៤ / ០៧៨ ៩៩៩ ១២៤ / ០១០ ៤៨៥ ៥៨៥។ លោកអ្នកអាចទូរស័ព្ទពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចន្លោះពីម៉ោង៨ ដល់ម៉ោង១២ និងពី១កន្លះ ដល់ម៉ោង៥។
ការទទួលបានផលិតផលសុខភាព
អង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI Cambodia) ផ្គត់ផ្គង់ផលិតផលសុខភាពដែលមានតម្លៃសមរម្យនិងគុណភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងងាយទទួលរងគ្រោះតាមរយៈដំណោះស្រាយដែលផ្អែកលើទីផ្សារ។
ព័ត៌មានថ្មីៗ
-
ទោះបីជាមេឃក្តៅយ៉ាងណា ក៏កម្មវិធីមហោស្រពជាតិស្តីពីវិទ្យាសាស្ត្រនិងវិស្វកម្ម (CSEF) បានទទួលអ្នកចូលទស្សនាជាច្រើនកុះករ ជាពិសេសប្អូនៗសិស្សនិងនិស្សិត។ ដោយទទួលបានការអញ្ចើញអោយចូលរួមពី USAID អង្គការ PSI បានមានវត្តមាននៅក្នុងកម្មវិធីនោះ ដែលធ្វើឡើងពីថ្ងៃទី២១ ដល់២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីបង្ហាញអំពីកម្មវិធីរបស់ខ្លួន និងឆ្លើយសំនួរពីសំណាក់អ្នកចូលរួម អំពីកម្មវិធីប្រកបដោយការច្នៃប្រឌិតរបស់យើង។ នេះគឺជាឆ្នាំទី៥ហើយ ដែល CSEF
-
(This article first appeared in the Digital Solutions for Malaria Elimination Community of Practice (DSME) Quarterly Newsletter – December 2018)
-
កម្មវិធីទឹកស្អាតនិងអនាម័យ ដែលទទួលថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការសម្រេចបានរបស់កម្មវិធី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ PSI មានកិត្តិយសដែលមានដែលមានការចូលរួមពីលោក ប៉ាសួង សៅគន្ធ អនុប្រធានមន្ទីរអភិវឌ្ឍជនបទ ខេត្តកំពង់ស្ពឺ និងថ្លែងអំពីសារៈសំខាន់នៃកម្មវិធី។ កិច្ចប្រជុំនេះជាផ្នែកមួយនៃការបញ្ចប់កម្មវិធីដែលអនុវត្តចាប់ពីខែតុលា ឆ្នាំ២០១៦ ដល់ខែមករា ឆ្នាំ២០១៩ និងជាឱកាសបង្ហាញទៅដល់ភាគីពាក់ព័ន្ធ
-
សមាជិកបណ្តាញបន្ទប់ពិគ្រោះព្យាបាលជំងឺសញ្ញាព្រះអាទិត្យ (SQHN) ចំនួន៥១នាក់ បានបង្កើនជំនាញនិងចំណេះដឹងរបស់ខ្លួន ដើម្បីធ្វើអោយមុខជំនួញរបស់ខ្លួនកាន់តែរីកចំរើនឡើង។ នេះជាផ្នែកមួយនៃកម្មវិធីមគ្គទេសក៍និងហ្វឹកហ្វឺនផ្នែកជំនួញ ដែលជាការសហការរវាងអង្គការ PSI និង SHE ដែលជាសហគ្រាសសង្គម បង្កើតឡើងដើម្បីលើកកម្ពស់សហគ្រិនស្ត្រីនៅកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល១០ថ្ងៃ និងធ្វើឡើងនៅទីក្រុងភ្នំពេញ និងបាត់តំបង ដោយផ្តោតសំខាន់លើឧបសគ្គដែលស្ត្រីកម្ពុជាតែងជួប នៅពេលដែលពួកគាត់គ្រប់គ្រងនិងចង់ពង្រីកសហគ្រាសខ្នាតតូចរបស់ខ្លួន ដោយក្នុងនោះមានទាំងសម្ពាធពីគ្រួសារ និងការខ្វះខាតជំនាញជាដើម។ ការហ្វឹកហ្វឺននេះ
-
អង្គការអន្តរជាតិបំរើសុខភាពពិភពលោក ប្រចាំនៅប្រទេសកម្ពុជា មានកិត្តិយសដែលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សារបស់ PSI ដែលមានរយៈពេល៣ថ្ងៃ ដើម្បីពិភាក្សាអំពីកិច្ចការដែលកំពុងដំណើរការ និងដើម្បីកំណត់ទិសដៅ របស់PSI សម្រាប់ឆ្នាំទៅមុខទៀត។ កិច្ចប្រជុំបានធ្វើឡើងនៅទីក្រុងភ្នំពេញ ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះជាលើកទី២ហើយ ដែលក្រុមប្រឹក្សាភិបាល បានធ្វើកិច្ចប្រជុំនៅក្រៅសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ