NCHP បង្កើនសមត្ថភាពផ្នែកគ្រប់គ្រងទិន្នន័យ តាមរយៈការបណ្តុះបណ្តាល Kobo Toolbox
មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព (NCHP) បានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ជាផ្នែកមួយនៃក្រសួងសុខាភិបាល និងតួនាទីផ្តល់ការគាំទ្របច្ចេកទេស ដល់ផ្នែកលើកកម្ពស់សុខភាពដល់មន្ទីរសុខាភិបាល ទូទាំងប្រទេសកម្ពុជា។ NCHP និង អង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI) បានធ្វើការរួមគ្នាដើម្បីអនុវត្តគម្រោង រយៈពេល៥ឆ្នាំផ្នែកផ្លាស់ប្តូរឥរិយាបថ (SBC) ដែលមានឈ្មោះថា “លើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB)” គាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គម្រោង PHB នឹងគាំទ្រដល់សហគមន៍នៃអ្នកជំនាញផ្នែកSBC ដើម្បីពង្រឹងប្រព័ន្ធវិស័យសាធារណៈ សម្រាប់ការសម្របសម្រួល នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក៏ដូចជាបង្កើនសមត្ថភាពរបស់បុគ្គលក្នុងការចាប់យកឥរិយាបថប្រកបដោយសុខុមាលភាព។
កាលពីខែមិនា ឆ្នាំ២០១៩ គម្រោង PHB បានធ្វើការសកម្មភាពវាយតំលៃ ITOCA ដើម្បីស្វែងយល់អំពីចន្លោះសមត្ថភាព នៃNCHP ។ ដើម្បីឆ្លើយតបទៅនឹងលទ្ធផលនៃការវាយតំលៃនោះ គម្រោង PHB បានរៀបចំវគ្គហ្វឹកហ្វឺន ចំនួន៣ថ្ងៃ ផ្នែកត្រួតពិនិត្យ វាយតម្លៃ និងការរៀនសូត្រ (MEL) ស្តីពីប្រព័ន្ធKobo Toolbox ដែលជាឧបករណ៍សំរាប់ប្រមូលទិន្នន័យ និងធ្វើរបាយការណ៍័។ វគ្គហ្វឹកហ្វឺននេះមានការចូលរួមពីបុគ្គលិក NCHP ចំនួន២២នាក់ និងផ្តោតទៅលើការបង្កើនសមត្ថភាពក្នុងការប្រមូល គ្រប់គ្រង និងវិភាគ ទិន្នន័យ ដើម្បីរួមចំណែកក្នុងការពង្រឹងប្រព័ន្ធ សំរាប់រក្សាបាននូវគុណភាពនៃសកម្មភាពត្រួតពិនត្យជាប្រចាំ។ បន្ទាប់ពីបានបញ្ចប់វគ្គហ្វឹកហ្វឺននេះ អ្នកចូលរួមបានយល់កាន់តែច្បាស់អំពីរៀបចំទំរង់ទិន្នន័យ វិភាគ និងប្រមូលទិន្នន័យតាមរយៈប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងអាចបង្កើតរបាយការណ៍សង្ខេបដោយមានប្រើរូបភាពនិងតារាងផងដែរ។ លទ្ធផលនៃការស្ទង់មតិពីអ្នកចូលរួម បន្ទាប់ពីបានបញ្ចប់ការហ្វឹកហ្វឺន បានបង្ហាញអោយឃើញថាអ្នកចូលរួមគិតថាវាពិតជាមានប្រយោជន៍ និង ទាក់ទងនឹងការងាររបស់ពួកគាត់ ព្រមទាំងជួយដល់ការពង្រឹងប្រព័ន្ធត្រួតពិនិត្យរបស់ NCHP នៅថ្ងៃទៅមុខទៀត។
លោកវេជ្ជបណ្ឌិតហេង ប៊ុណ្ណា មន្ត្រីបានមានប្រសាសន៍ថា “ការគាំទ្ររបស់គម្រោង PHB ក្នុងការដឹកនាំការហ្វឹកហ្វឺននេះ គឺគួរអោយកោតសរសើរ … ពេលនេះ NCHP មានការយល់ដឹងបន្ថែមពីការគ្រប់គ្រងទិន្នន័យ… សង្ឃឹមថា NCHP នឹងក្លាយជាទីភ្នាក់ងាររបស់រដ្ឋាភិបាល ដែលនាំមុខគេក្នុងការគ្រប់គ្រងទិន្នន័យ។”
NCHP មានតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងSBC ក្នុងប្រទេសកម្ពុជា។ NCHP ប្រើប្រាស់ចំណេះដឹងពីការហ្វឹកហ្វឺនដើម្បីបង្កើតទំរង់នៃកម្មវិធី ផ្លាស់ប្តូរឥរិយាបថរបស់អ្នកផ្តល់សេវាសុខភាព (PBCI) សំរាប់ប្រមូលទិន្នន័យពីទីតាំងរបស់ប្រជាជនគោលដៅ។ ឧបករណ៍នេះនឹងជួយដល់ NCHP ក្នុងការវិភាគការយល់ឃើញរបស់ប្រជាជនគោលដៅ អំពីឥរិយាបថរបស់អ្នកផ្តល់សេវាសុខភាព ដែលជាសូចនាករ NCHP ត្រូវរាយការណ៍ទៅក្រសួងសុខាភិបាលជារៀងរាល់ឆ្នាំ។ គម្រោង PHB នឹងបន្តសហការជាមួយ NCHP ដើម្បីបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងទិន្នន័យ និងផ្តល់ការគាំទ្រជាបន្តទៀតតាមរយៈវគ្គបណ្តុះបណ្តាល់រំឭក។