សមាជិក SQHN សិក្សា​ពី​វិធី​គ្រប់គ្រង​ជំនួញ​ផ្នែក​សុខភាព អោយ​មាន​ប្រសិទ្ធិភាព

សមាជិក​បណ្តាញ​​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​សញ្ញា​ព្រះ​អាទិត្យ​ (SQHN) ចំនួន​៥១​នាក់ បាន​បង្កើន​ជំនាញ​និង​ចំណេះដឹង​របស់​ខ្លួន ដើម្បី​ធ្វើ​អោយ​មុខ​ជំនួញ​របស់​ខ្លួន​កាន់តែ​រីក​ចំរើន​ឡើង។ នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​មគ្គទេសក៍​និង​ហ្វឹកហ្វឺនផ្នែក​​ជំនួញ ដែល​ជាការ​​សហការ​រវាង​អង្គការ PSI និង​ SHE ដែល​ជា​សហគ្រាស​សង្គម​ បង្កើត​ឡើង​ដើម្បី​លើក​កម្ពស់​សហគ្រិន​ស្ត្រីនៅ​កម្ពុជា​។

វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​១០​ថ្ងៃ និង​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ និង​បាត់តំបង ដោយ​ផ្តោត​សំខាន់​លើ​ឧបសគ្គ​ដែល​ស្ត្រី​កម្ពុជា​តែង​ជួប​ នៅ​ពេល​ដែល​ពួកគាត់​គ្រប់គ្រង​និង​ចង់​ពង្រីក​សហគ្រាស​ខ្នាត​តូច​របស់​ខ្លួន​ ដោយ​ក្នុង​នោះ​មាន​ទាំង​​សម្ពាធ​ពី​គ្រួសារ និង​ការ​ខ្វះខាត​ជំនាញ​ជា​ដើម​។ ការ​ហ្វឹកហ្វឺន​នេះ ក៏​រួម​បញ្ចូល​កម្មវិធី​​មគ្គទេសក៍ ដោយ​សិក្ខាកាម​មាន​ឱកាស​ផ្តល់​ការ​ណែនាំគ្នា​ទៅវិញ​ទៅ​មក​។

លោកស្រី​សោភា ដែល​ជា​សិក្ខាកាម​ម្នាក់ ដែល​មាន​​មុខរបរ​ផ្នែក​​សេវា​សុខភាព បាន​ចាប់​ផ្តើម​ប្រើប្រាស់​បញ្ជី​គណនេយ្យ បន្ទាប់​ពី​ចេះ​ជំនាញ​នេះ​ តាម​រយៈ​វគ្គ​បណ្តុះបណ្តាល​នេះ​ ដែល​ធ្វើ​អោយ​មុខរបរ​របស់​គាត់​មាន​ដំណើរ​ការ​ទៅរលូន ដោយ​មាន​ការ​គ្រប់គ្រង​ថិវិកាត្រឹមត្រូវ​។ គ្រួសារ​របស់​លោកស្រី ក៏​មាន​ការ​ជឿជាក់​ជាង​មុន ដោយសារ​មាន​ការ​គ្រប់គ្រង​ប្រាក់​សន្សំ​ នៅ​ក្នុង​ពេល​​គ្រា​មាន​មានអាសន្ន និង​​នៅ​ពេល​មាន​​ការ​ចំណាយ​កើន​ឡើង​។

វគ្គ​បណ្តុះបណ្តាល​នេះ​​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​ PSI ដែល​ផ្តោត​លើ​ការ​ប្រើប្រាស់​អំណាច​នៃ​វិស័យ​ឯកជន ដើម្បី​បង្កើត​ការ​ទទួលបាន​សេវា​សុខភាព​ដែល​មាន​គុណភាព ដោយ​​ផ្តោត​លើ​ការ​ធ្វើ​​អោយ​ប្រសើរ​ឡើង​​នៃ​សុខភាព​បន្ត​ពូជ​។

SQHN is បណ្តាញ​អ្នក​ផ្តល់​សេវា​សុខភាព ដែល​មាន​ផ្តល់​សេវា ការ​ផ្តល់​ប្រឹក្សា និង​ផលិតផល ​ផ្នែក​ពន្យារ​កំណើត សម្រាប់​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប​។