កិច្ចប្រជុំផ្សព្វផ្សាយស្តីពីកម្មវិធីទឹកស្អាតនិងអនាម័យ
January 28, 2019
3614
កម្មវិធីទឹកស្អាតនិងអនាម័យ ដែលទទួលថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការសម្រេចបានរបស់កម្មវិធី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ PSI មានកិត្តិយសដែលមានដែលមានការចូលរួមពីលោក ប៉ាសួង សៅគន្ធ អនុប្រធានមន្ទីរអភិវឌ្ឍជនបទ ខេត្តកំពង់ស្ពឺ និងថ្លែងអំពីសារៈសំខាន់នៃកម្មវិធី។ កិច្ចប្រជុំនេះជាផ្នែកមួយនៃការបញ្ចប់កម្មវិធីដែលអនុវត្តចាប់ពីខែតុលា ឆ្នាំ២០១៦ ដល់ខែមករា ឆ្នាំ២០១៩ និងជាឱកាសបង្ហាញទៅដល់ភាគីពាក់ព័ន្ធ អំពីអំពីសមទ្ធិផលនៃកម្មវិធី ក្នុងការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត នៅក្នុងខេត្តកំពង់ស្ពឺ។
ការសម្រេចបានខ្លះ ក្នុងរយៈពេលពីរឆ្នាំនេះ រួមមានដូចជា៖
- ការបង្កើនចំនួនហាងថ្មីនៅក្នុងភូមិដែលមានលក់ទឹក O-We ដល់ជាង៣០០ហាង។
- តាមរយៈបុគ្គលិកអប់រំនិងទំនាក់ទំនងរបស់យើង (IPC) និងសកម្មភាពថ្នាក់សហគមន៍លើសារស្តីពីទឹកពិសារសុវត្ថិភាព បានអប់រំប្រជាជនជិត ៣០ ០០០ ផ្ទះ។
- ដឹកនាំវគ្គបណ្តុះបណ្តាលដំបូង និងរំឮក ដើម្បីពង្រឹងសមត្ថភាពគណៈកម្មាធិការគ្រប់គ្រងស្ថានីយ៍ទឹក O-We លើការលក់និងគុណភាពសេវាកម្ម។
- គាំទ្រឲ្យការលក់ទឹក O-We របស់ស្ថានីយ៍ទាំង៨ នៅខេត្តកំពង់ស្ពឺ មានការកើនឡើងដល់ ៣៨៨% ចន្លោះពីខែធ្នូ ឆ្នាំ២០១៦ ដល់ខែធ្នូ២០១៨។
- គ្រួសារដែលប្រើប្រាស់ទឹក O-We បានកើនឡើងពី២៦% ក្នុងការស្រាវជ្រាវមូលដ្ឋាន រហូតដល់ ៣៣% នៅការស្រាវជ្រាវបញ្ចប់។