Small Checker Teal Green

បណ្តាញសុខភាពស្រ្តី

សូម​ប្រឹក្សា​អំពី​ការ​ពន្យារ​កំណើត និង​ជម្រើស​ក្នុង​ការ​មាន​ផ្ទៃ​ពោះ​តាមរយៈ​បណ្តាញ​សុខភាព​ស្រ្តី​ដែល​មាន​លេខ​ទូរស័ព្ទ​ និង Telegram៖
០១២ ៩៩៩ ១២៤ / ០៧៨ ៩៩៩ ១២៤ / ០១០ ៤៨៥ ៥៨៥។ លោក​អ្នក​អាច​ទូរស័ព្ទ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ចន្លោះ​ពី​​ម៉ោង​៨ ដល់​ម៉ោង​១២ និង​ពី​១កន្លះ ដល់​ម៉ោង​៥។

ការ​ទទួល​បាន​ផលិតផល​សុខភាព

អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ប្រជាជន​ (PSI Cambodia) ផ្គត់ផ្គង់​​ផលិតផល​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ​និង​គុណភាព​ខ្ពស់​ ដើម្បី​​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​ទាប និង​ងាយ​ទទួល​រង​គ្រោះ​តាមរយៈ​ដំណោះស្រាយ​ដែល​ផ្អែក​លើ​ទីផ្សារ។

ព័ត៌មាន​ថ្មី​ៗ

  • PSI Cambodia ធ្វើការ​សម្រេចចិត្ត​ស្តីពី​កម្មវិធី​សុខភាព​របស់​ខ្លួន ដោយ​ផ្អែក​ទៅលើភស្តុតាង។ យើង​ប្តេជ្ញា ក្នុងការ​វាស់វែង​លទ្ធផល​នៃ​កម្មវិធី​សុខភាព​របស់​យើង ដោយ​មាន​ការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ផែនការ​តាម​ដាន​និង​វាយ​តម្លៃ (M&E) ដើម្បីជួយដល់​ការ​អនុវត្ត​កម្មវិធី​សុខភាព និង​វាយតម្លៃនូវ​​ប្រសិទ្ធិភាព​នៃ​កម្មវិធី​។ អង្គការ PSI Cambodia មាន​ក្រុមការងារ​ផ្នែក​ស្រាវជ្រាវ​ដែល​មាន​បទពិសោធន៍ ជំនាញ និង​ចំណេះ​ដឹង​ ក្នុង​ការ​បង្កើត តាមដាន និង​វាយតម្លៃ​កម្មវិធីរបស់​យើង។
  • Download document បទពិសោធន៍​ខាង​ក្រោម​នេះ អាច​មាន​សារៈសំខាន់​សម្រាប់​គម្រោង​ដទៃទៀត​ ដៃគូអភិវឌ្ឍន៍ និង​រាជរដ្ឋាភិបាល​ក្នុងកិច្ចការ​លើក​កម្ពស់​ឥរិយាបថ​សុខភាព​ផ្នែក​ទឹកស្អាត​និង​អនាម័យ​។ ការថែទាំគ្រួសារ គឺជាការលើកទឹកចិត្តដ៏សំខាន់ ក្នុងការផ្លាស់ប្តូរ ឥរិយាបថ: ការស្រលាញ់និងគិតគូរពីសមាជិកគ្រួសារជា ចំណុចសំខាន់ក្នុងវប្បធម៌របស់សង្គមកម្ពុជា។ សមាជិកគ្រួសារស្រលាញ់ និងគោរពគ្នាទៅវិញទៅមក និងចង់ឲ្យសមាជិកគ្រួសារមានសុវត្ថិភាព ដែលនេះជាការលើកទឹកចិត្តដ៏ខ្លាំងសម្រាប់ពួកគាត់។ អ្នកចូលរួមក្នុងការធ្វើការវាយតម្លៃក្រោយយុទ្ធនាការជាច្រើននាក់ បានលើកឡើង​ថាការលើកទឹកចិត្តចំបងរបស់គាត់ក្នុងការចាប់យកឥរិយាបថទឹកស្អាតនិងអនាម័យ គឺគោលបំណងក្នុងការការពារសមាជិកគ្រួសារ ជាពិសេសកុមារ ពីជំងឺនានា។
  • អត្ថបទនេះ​ត្រូវបាន​ចុះផ្សាយ​ដំបូង នៅវែបសាយ​របស់ Brains Communication. មិន​ថា​ការបើក​បរ​ដោយ​សុវត្ថិភាព ការ​ផឹកគ្រឿង​ស្រវឹង ការ​កាត់បន្ថយ​ការ​ជក់បារី ឬ​ការ​ចោល​សំរាម​នោះទេ ការ​ធ្វើ​ឲ្យ​មាន​​ឥទ្ធិពលលើឥរិយាបថ​របស់មនុស្ស គឺតែងតែជាបញ្ហាប្រឈមដ៏លំបាក ប៉ន្តែ​មិនមែន​មាន​ន័យ​ថា​វាមិន​អាច​ទៅរួច​នោះទេ​។ មានយុទ្ធសាស្ត្ររឹងមាំ ដែលអ្នកជំនាញបានបង្កើតតាមរយៈការស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ ដែលផ្តល់នូវផ្លូវឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថ​របស់មនុស្ស តាមវិធី​ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ និងសង្គម។ យុទ្ធសាស្ត្រ “គំរូអេកូឡូស៊ីសង្គម (SEM)”
  • អង្គការ​អន្តរជាតិ​បំរើសុខភាព​ប្រជាជន (PSI Cambodia) កំពុងអនុវត្ត​គម្រោង “ទឹកនោមផ្អែមលើកុមារនៅកម្ពុជា (CDiC)” ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៧ ដោយ​ទទួល​ថវិកា​ពី​ក្រុមហ៊ុន Novo Nordisk ។ គោលបំណង​ទូទៅ​របស់​គម្រោង​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​ថែទាំ​សុខភាព​ដល់​កុមារ​ដែល​មាន​ជំងឺទឹកនោមផ្អែមប្រភេទ១ និង​ជួយ​ដល់​កុមារ​ទាំង​នោះ ព្រម​ទាំង​គ្រួសារ​របស់​គេ រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព​។ គម្រោង​នេះ​ផ្តោត​ទៅលើ​កុមារ និង​វ័យជំទង់ ដែល​មាន​អាយុរហូត​ដល់​២៥​ឆ្នាំ​។
  • វីដេអូ: ម្តាយ: កូន! កុំដាក់អំបិលច្រើនពេក។ ប្អូន: បង! មើលទៅគ្រួសារបង ម្នាក់ៗមានសុខភាពល្អមាំមួនណាស់។ បងមានអាថកំបាំងអីពិសេសមែន? បង: រូបមន្តពិសេសនោះ គឺគ្រួសារបង រស់នៅដោយប្រិមប្រិយ! ប្អូន: ហើយ បងធ្វើម្អូបខ្លួនឯងរាល់ថ្ងៃឬ? ហើយ បងធ្វើម្អូបខ្លួនឯងរាល់ថ្ងៃឬ? បង: ត្រូវហើយ។
  • មូលហេតុដែលនាំអោយរាគ ដល់មនុស្សធំនិងកុមារបណ្តាលមកពីការខ្វះអនាម័យ ដែលនៅក្នុងនោះ រួមមាន៖ការមិនបានលាងសម្អាតដៃនឹងសាប៊ូ ឬការកង្វះអនាម័យលើផ្នែកផ្សេងៗទៀត។ ហើយជំងឺរាគនេះ វាអាចនឹងបង្កបញ្ហាធ្ងន់ធ្ងរ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ក្នុងការព្យាបាលបានទាន់ពេលវេលា ដែលវាអាចធ្វើឱ្យកុមារដែលមានអាយុក្រោម៥ឆ្នាំក្រិះក្រិនជាដើម។ តាមការចុះសិក្សាពីឥរិយាបថក្នុងមូលដ្ឋានសហគមន៍ ដោយ គម្រោងលើកកម្ពស់ឥរិយាបថ ប្រកបដោយសុខុមាលភាព ហៅកាត់ថា«PHB» បានរកឃើញនូវផ្នត់គំនិតរបស់ប្រជាជនរស់នៅក្នុងសហគមន៍ថា បើដៃមិនមានប្រឡាក់អ្វីទេ នោះវាមិនចាំបាច់ក្នុងការលាងសម្អាតនោះឡើយ។ លើសពីនេះ ពួកគាត់បានប្រាប់អោយដឹងថា ការមើលមិនឃើញប្រឡាក់ឬកខ្វក់