PSI ប្រើប្រាស់ភស្តុតាង និងទិន្នន័យដើម្បីធ្វើការសម្រេចចិត្ត
PSI Cambodia ធ្វើការសម្រេចចិត្តស្តីពីកម្មវិធីសុខភាពរបស់ខ្លួន ដោយផ្អែកទៅលើភស្តុតាង។ យើងប្តេជ្ញា ក្នុងការវាស់វែងលទ្ធផលនៃកម្មវិធីសុខភាពរបស់យើង ដោយមានការធ្វើការសិក្សាស្រាវជ្រាវ និងផែនការតាមដាននិងវាយតម្លៃ (M&E) ដើម្បីជួយដល់ការអនុវត្តកម្មវិធីសុខភាព និងវាយតម្លៃនូវប្រសិទ្ធិភាពនៃកម្មវិធី។ អង្គការ PSI Cambodia មានក្រុមការងារផ្នែកស្រាវជ្រាវដែលមានបទពិសោធន៍ ជំនាញ និងចំណេះដឹង ក្នុងការបង្កើត តាមដាន និងវាយតម្លៃកម្មវិធីរបស់យើង។ ខាងក្រោមនេះគឺជា ការសិក្សាស្រាវជ្រាវខ្លះៗ ដែលយើងបានធ្វើថ្មីៗនេះ:
កត្តាកំណតឥរិយាបថនៃហានិភ័យ ការបង្ការ និងការស្វែងរកសេវាសុខភាព ផ្នែកជំងឺគ្រុនចាញ់ ក្នុងចំណោមអ្នកចូលព្រៃក្នុងប្រទេសកម្ពុជា: ការសិក្សាស្រាវជ្រាវតាមវិធីសាស្ត្រចម្រុះ ដែលរួមមានអង្កេតឯកកាល និងការសម្ភាសបែបគុណវិស័យនិងស៊ីជំរៅ ត្រូវបានធ្វើឡើង នៅខេត្តចំនួន២ គឺខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់។ គោលបំណងនៃការសិក្សាស្រាវជ្រាវនេះ គឺដើម្បីធ្វើឲ្យមានការយល់កាន់តែច្បាស់ ស្តីពីក្រុមគោលដៅ ដូចជាចំណេះដឹង អាកប្បកិរិយា និងការអនុវត្តរបស់ពួកគេ (KAP) ទាក់ទងនឹងប្រធានបទនៃការសិក្សាស្រាវជ្រាវនេះ ព្រមទាំងការលើកទឹកចិត្ត និងឧបសគ្គរបស់ពួកគាត ក្នុងការចាប់យក និងផ្លាស់ប្តូរឥរិយាបថ។
ការប្រើប្រាស់ respondent-driven sampling ដើម្បីវាយតម្លៃឥរិយាបថក្នុងការទៅរកការព្យាបាលជំងឺដែលបង្ករឲ្យមានការក្តៅខ្លួន ក្នុងចំណោមអ្នកចូលព្រៃ: ការធ្វើអង្កេតប្រជាជន (population-based survey) នៃអ្នកចូលព្រៃ ដោយប្រើ respondent-driven sampling (RDS) នៅក្នុងស្រុកប្រតិបត្តិចំនួន២ គឺឱរ៉ាល់ និងភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ។ ដោយសារមានការលំបាកក្នុងការទាក់ទងអ្នកចូលព្រៃ និងការចល័តរបស់ពួកគាត់ គេត្រូវការវិធីសាស្ត្រប្រមូលទិន្នន័យ novel data collection methods ដើម្បីទទួលបានទិន្នន័យឥរិយាបថ ពីក្រុមគោលដៅនេះ ដើម្បីយកទៅប្រើប្រាស់សម្រាប់កិច្ចការងារលុបបំបាត់ជំងឺគ្រុនចាញ់។ ភូមិចំនួន ៦៣ ត្រូវបានដាក់ចូលជា២១ក្រុម ផ្អែកទៅលើទីតាំងរបស់ភូមិទាំងនោះ។ ស្រុកទាំងនេះត្រូវបានជ្រើសរើស ដោយផ្អែកលើករណីជំងឺគ្រុនចាញ់ ទីតាំងជិតព្រៃ និងការងាយជួបអ្នកចូលព្រៃ។
ការវាយតម្លៃទីផ្សារទឹកស្អាតនិងអនាម័យ: ដោយប្រើ Market Development Approach (MDA) ការវាយតម្លៃនេះ រួមមានទិន្នន័យពីខេត្តចំនួន៩ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការវិភាគ និងស្វែងយល់ពីទីផ្សារទាំងនេះ។ ក្រុមការងារយើងធ្វើការស្រាជ្រាវ ទៅលើឥរិយាបថអតិថិជន ទាក់ទងនឹងការប្រើប្រាស់ទឹក និងអនាម័យ តាមរយៈគម្រោង Support for International Family Planning and Health Organizations 2 (SIFPO2) និងប្រើប្រាស់ការរកឃើញទាំងនោះ ដើម្បីកំណត់ឥរិយាបថ ការពេញចិត្ត និងតម្លៃ ដើម្បីផ្តល់ទីផ្សារដ៏សមរម្យ និងដើម្បីបង្កើតសារផ្លាស់ប្តូរឥរិយាបថ និងសម្ភារៈសំខាន់ៗ។
ការស្ទង់មតិការចែចាយផលិតផល ស្តីពីជំងឺ HIV: ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥ ការស្ទង់មតិផលិតផលស្តីពីជំងឺ HIV (ស្រោមអនាម័យ និងទឹករំអិល) ចំនួន១០ ត្រូវបានធ្វើឡើងក្នុងគោលបំណងប៉ាន់ប្រមាណការបញ្ជ្រាបទីផ្សារ នៃម៉ាកយីហោស្រោមអនាម័យ ក្នុងទីកន្លែងហានិភ័យខ្ពស់មួយចំនួន។