

បណ្តាញសុខភាពស្រ្តី
សូមប្រឹក្សាអំពីការពន្យារកំណើត និងជម្រើសក្នុងការមានផ្ទៃពោះតាមរយៈបណ្តាញសុខភាពស្រ្តីដែលមានលេខទូរស័ព្ទ និង Telegram៖
០១២ ៩៩៩ ១២៤ / ០៧៨ ៩៩៩ ១២៤ / ០១០ ៤៨៥ ៥៨៥។ លោកអ្នកអាចទូរស័ព្ទពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចន្លោះពីម៉ោង៨ ដល់ម៉ោង១២ និងពី១កន្លះ ដល់ម៉ោង៥។
ការទទួលបានផលិតផលសុខភាព
អង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI Cambodia) ផ្គត់ផ្គង់ផលិតផលសុខភាពដែលមានតម្លៃសមរម្យនិងគុណភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងងាយទទួលរងគ្រោះតាមរយៈដំណោះស្រាយដែលផ្អែកលើទីផ្សារ។
ព័ត៌មានថ្មីៗ
-
វីដេអូ: ម្តាយ: កូន! កុំដាក់អំបិលច្រើនពេក។ ប្អូន: បង! មើលទៅគ្រួសារបង ម្នាក់ៗមានសុខភាពល្អមាំមួនណាស់។ បងមានអាថកំបាំងអីពិសេសមែន? បង: រូបមន្តពិសេសនោះ គឺគ្រួសារបង រស់នៅដោយប្រិមប្រិយ! ប្អូន: ហើយ បងធ្វើម្អូបខ្លួនឯងរាល់ថ្ងៃឬ? ហើយ បងធ្វើម្អូបខ្លួនឯងរាល់ថ្ងៃឬ? បង: ត្រូវហើយ។
-
មូលហេតុដែលនាំអោយរាគ ដល់មនុស្សធំនិងកុមារបណ្តាលមកពីការខ្វះអនាម័យ ដែលនៅក្នុងនោះ រួមមាន៖ការមិនបានលាងសម្អាតដៃនឹងសាប៊ូ ឬការកង្វះអនាម័យលើផ្នែកផ្សេងៗទៀត។ ហើយជំងឺរាគនេះ វាអាចនឹងបង្កបញ្ហាធ្ងន់ធ្ងរ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ក្នុងការព្យាបាលបានទាន់ពេលវេលា ដែលវាអាចធ្វើឱ្យកុមារដែលមានអាយុក្រោម៥ឆ្នាំក្រិះក្រិនជាដើម។ តាមការចុះសិក្សាពីឥរិយាបថក្នុងមូលដ្ឋានសហគមន៍ ដោយ គម្រោងលើកកម្ពស់ឥរិយាបថ ប្រកបដោយសុខុមាលភាព ហៅកាត់ថា«PHB» បានរកឃើញនូវផ្នត់គំនិតរបស់ប្រជាជនរស់នៅក្នុងសហគមន៍ថា បើដៃមិនមានប្រឡាក់អ្វីទេ នោះវាមិនចាំបាច់ក្នុងការលាងសម្អាតនោះឡើយ។ លើសពីនេះ ពួកគាត់បានប្រាប់អោយដឹងថា ការមើលមិនឃើញប្រឡាក់ឬកខ្វក់
-
អត្ថបទនេះត្រូវបានចុះផ្សាយដំបូង នៅវែបសាយរបស់ ក្រុមហ៊ុន Meta ។ អង្គការអន្តរជាតិបំរើសុខភាពប្រជាជ (PSI) បានធ្វើយុទ្ធនាការដោយជ្រើសរើសយកជំរើស Reach នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីលើកទឹកចិត្តដល់ប្រជាជន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់ concept ល្បុក្កតោដែលជាក្បាច់គុនបុរាណខ្មែរ។ ការរើសយក concept ល្បុក្កតោ គឺដើម្បីបង្ហាញថាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាការប្រយុទ្ធដែលអាចយកជ័យជំនះបាន
-
ការសិក្សាបានបង្ហាញឲ្យឃើញថាអ្នកជំងឺចាត់ទុកអ្នកផ្តល់សេវាសុខភាព (ពេទ្យ វេជ្ជបណ្ឌិត ឱសថការី…) ជាអ្នកដែលមានសិទ្ធិអំណាចជាង។ អ្នកជំងឺមិនដឹងអំពីការស្វែងរកការគាំទ្រខ្លួនឯង នៅក្នុងបរិបទសុខាភិបាលនោះទេ។ អ្នកជំងឺអាចមិនទំនាក់ទំនងដោយមានភាពសហការ ជាមួយនឹងអ្នកផ្តល់សេវាសុខភាព ដោយសារពួកគាត់មិនអារម្មណ៍ខ្លាច ឬស្ទាក់ស្ទើរក្នុងការសួរសំនួរ។ អ្នកជំងឺក៏អាចមិនបានប្រាប់នូវរោគសញ្ញាទាំងអស់ ឬមិនដឹងថាតើត្រូវសួរសំណួរអ្វី។ ទាំងអស់នេះអាចធ្វើឲ្យមានការយល់ច្រលំ និងការប្រើប្រាស់សេវាសុខភាពមិនបានត្រឹមត្រូវ។ ឧទារហណ៍ អ្នកជំងឺសម្រេចប្រើប្រាស់ថ្នាំដោយខ្លួនឯង ពីព្រោះពួកគេមិនចង់ទៅពិភាក្សាជាមួយអ្នកផ្តល់សេវាសុខភាព ដែលធ្វើដូចច្នេះអាចនឹងមានផលប៉ះពាល់ និងមានជំងឺដែលមិនបានទទួលការព្យាបាល។
-
វីដេអូ: ប្រពន្ធ: ការមើលថែសមាជិកគ្រួសារគឺជារឿងសំខាន់បំផុត ដើម្បីឲ្យប្រាកដថាម្នាក់ៗមានសុខភាពល្អ។ កាលម៉ាក់ខ្ញុំមានអាយុ៤០ឆ្នាំ ខ្ញុំតែងតែនាំគាត់ទៅពិនិត្យសុខភាពយ៉ាងទៀងទាត់ ហើយពេលនោះ បើខ្ញុំមិបានយកគាត់ទៅពិនិត្យទៀងទាត់ទេ កុំអីអត់ដឹងថា ម៉ាក់ខ្ញុំមានជំងឺទឹកនោមផ្អែមដែរ។ ម្តាយ: គ្រាន់តែដឹងថា ខ្លួនមានជំងឺទឹកនោមផ្អែម ខ្ញុំភ័យអើយភ័យ តែពេលនោះ លោកគ្រូពេទ្យបានប្រាប់ថា កុំឲ្យភ័យ ដោយសារជំងឺនេះអាចគ្រប់គ្រងបាន។ ប្រពន្ធ: កាលហ្នឹង
-
ការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ និងគ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ ត្រូវការមជ្ឈមណ្ឌលប្រតិបត្តិការគ្រោះបន្ទាន់នៃសុខភាពសារធារណៈ (PHEOC) ដើម្បីមានធនធានច្បាស់លាស់ សម្រាប់ធ្វើការឆ្លើយតប រួមមានធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍។ ព័ត៌មានទាំងនេះមានសារៈសំខាន់ មិនត្រឹមតែក្នុងអំឡុងពេលមានគ្រោះបន្ទាន់ដើម្បីជូនដំណឹងអំពីការគ្រប់គ្រងធនធាននិងការឆ្លើយតបប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ក្នុងពេលបង្កើតយុទ្ធសាស្ត្រផែនការឆ្លើយតប ចង្អុលបង្ហាញចំនុចត្រង់ណាដែលត្រូវធ្វើការបណ្តុះបណ្តាល និងបង្កើនសមត្ថភាព ឬបែងចែកធនធាននៅថ្នាក់ក្រោមជាតិ ក្នុងការប្រុងប្រៀបចំពោះគ្រោះបន្ទាន់ណាមួយ។ អង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI) ធ្វើការជួយយ៉ាងសកម្មដល់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល (CDC-MoH)