កម្រិតជាតិស្ករនៅក្នុងឈាមកើនឡើង ជាសញ្ញាគ្រោះថ្នាក់ដែលអាចឲ្យអ្នកមានហានិភ័យកើតជំងឺទឹកនោមផ្អែម

វីដេអូ:

ប្រពន្ធ: ការមើលថែ​សមាជិក​គ្រួសារគឺជារឿងសំខាន់បំផុត ដើម្បី​ឲ្យ​ប្រាកដ​ថា​ម្នាក់​ៗមានសុខភាព​ល្អ​។ កាលម៉ាក់ខ្ញុំ​មាន​អាយុ​៤០​ឆ្នាំ ខ្ញុំតែងតែ​នាំ​គាត់​ទៅ​ពិនិត្យ​សុខភាពយ៉ាង​ទៀងទាត់ ហើយ​ពេល​នោះ បើខ្ញុំមិបាន​យកគាត់​ទៅពិនិត្យទៀងទាត់​ទេ កុំអីអត់​ដឹង​ថា ម៉ាក់​ខ្ញុំមានជំងឺ​ទឹកនោម​ផ្អែម​ដែរ​។

ម្តាយ: គ្រាន់​តែ​ដឹង​ថា​ ខ្លួន​មាន​ជំងឺ​ទឹកនោម​ផ្អែម ខ្ញុំភ័យអើយ​ភ័យ តែ​ពេល​នោះ​ លោកគ្រូពេទ្យ​បាន​ប្រាប់​ថា កុំឲ្យ​ភ័យ ដោយសារ​ជំងឺ​នេះ​អាច​គ្រប់គ្រង​បាន​។

ប្រពន្ធ: កាលហ្នឹង ទោះបី​ម៉ាក់​មានជំងឺ​ទឹកនោម​ផ្អែម​មែន ក៏ប៉ុន្តែ​វា​នៅ​ក្នុង​កំរិត​ស្រាល។ លោកគ្រូពេទ្យ​ក៏គាត់​បាន​ណែនាំ​ថា​ឲ្យ​យើង​ផ្លាស់ប្តូរ​ទំលាប់​ការ​រស់នៅ ​និង​របបអាហារ ដើម្បី​គ្រប់គ្រង​ជាតិស្ករ កុំឲ្យ​វា​ឡើង​ខ្លាំង​ជាង​នេះ។ ហើយ​តាំងពីពេល​នោះមក ពួកយើង​ទាំង​អស់​គ្នា​ក៏បាន​ទៅពិនិត្យ​សុខភាពយ៉ាង​ទៀងទាត់​ដែរ។

ប្តី: កាលហ្នឹង នៅពេល​ម៉ាក់​ត្រលប់មក​ពីពេទ្យ​វិញ ប្រពន្ធខ្ញុំ​បាន​រើផ្ទះ​បាយ​ទាំងអស់ ជាពិសេស​របស់​ដែល​ម៉ាក់​ខ្ញុំញ៉ាំមិន​កើតដូចជាភេសជ្ជះផ្អែម និង​គ្រឿងទេស​ប្រៃ គឺប្រពន្ធ​ខ្ញុំ​បានរើចេញ​អស់ហើយ។ ប្តូរមកញ៉ាំផ្លែឈើ និងទឹកជំនួស​វិញ។

ម្តាយ: ម៉ែសូមអរគុណ​កូន​ទាំង​ពីរ ដែល​ខំ​កសាង​ក្រុមគ្រួសារយើង​ឲ្យ​មាន​សុខភាព​ល្អនិង​សុភមង្គល។

ប្រពន្ធ: ដើម្បីឲ្យ​ប្រាកដ​ថា​គ្រួសាររបស់​យើង​មាន​សុខភាព​ល្អ យើង​ត្រូវ​ទំលាប់​ធ្វើការការពារ​ និង​ត្រួតពិនិត្យ​សុខភាពឲ្យ​​បាន​ទៀងទាត់។

ស្វែងយល់បន្ថែម: https://www.facebook.com/groups/healthywithbloom