កាត់បន្ថយអំបិលនៅក្នុងរបបអាហាររបស់អ្នក

វីដេអូ:

ម្តាយ: កូន! កុំដាក់អំបិលច្រើនពេក។

ប្អូន: បង! មើលទៅគ្រួសារបង ម្នាក់ៗមានសុខភាពល្អមាំមួនណាស់។ បងមានអាថកំបាំងអីពិសេសមែន?

បង: រូបមន្តពិសេសនោះ គឺគ្រួសារបង រស់នៅដោយប្រិមប្រិយ!

ប្អូន: ហើយ បងធ្វើម្អូបខ្លួនឯងរាល់ថ្ងៃឬ? ហើយ បងធ្វើម្អូបខ្លួនឯងរាល់ថ្ងៃឬ?

បង: ត្រូវហើយ។ បងធ្វើម្ហូបខ្លួនឯងរាល់ថ្ងៃ ដើម្បីសុខភាពគ្រួសារយើងទាំងមូល យើងត្រូវតែធ្វើខ្លួនឯង និងដើម្បីយើងស្រួលគ្រប់គ្រងរសជាតិសាប ឬប្រៃបាន។ ជួយមើលសម្លរបងបន្តិច។ បងយកផ្លែឈើទៅរៀបលើតុ។

ប្អូន: បងមានអំបិកអត់? នៅឯណា?

បង: នៅទូខាងលើ អូន។

ប្អូន: ចុម! ដបអំបិលបង អីក៏តូចម៉េះ?!

បង: ឈប់សិន! អូនឯងប្រុងយកអំបិលថែមក្នុងសម្លបង មែន?

ប្អូន: ចា ព្រោះអីរសជាតិមិនសូវមុត។

បង: សុខៃ! អូនឯងដឹងអត់?​ យើងញ៉ាំជាតិប្រៃច្រើនពេក អត់ល្អទេ សម្រាប់សុខភាព ហើយវ័យស្រករយើងនេះ យើងត្រូវគ្រប់គ្រងចំណីអាហារឲ្យបានត្រឹមត្រូវ

ប្អូន: ប៉ុន្តែ ពួកយើងនៅក្មេង ហើយនៅមានសុខភាពល្អតើ!

បង: អូនឯងដឹងទេថា ប្រជាជនកម្ពុជាយើង មួយនាក់ក្នុងចំណោមបួននាក់ គឺកើតជំងឺបេះដូង ហើយស្លាប់ អញ្ចឹងហើយ ក្នុងចំណោមយើងនេះ ក៏អាចមានកើតជំងឺនេះដែរ។ វាគួរឲ្យខ្លាចណាស់។

ប្អូន: មែនឬ? ខ្ញុំមិនដែលដឹងរឿងនេះសោះ។

បង: តោះ! រៀបបាយញ៉ាំ។ អូនឯងដឹងទេថា ការជ្រើសរើសម្ហូបអាហារឲ្យបានត្រឹមត្រូវ គឺជារឿងសំខាន់ ហើយអាចជួយដល់សុខភាពគ្រួសារយើងបានទៀត។ ការញ៉ាំសម្ល ស្ងោ ឬស៊ុប និងបន្លែស្រស់ទាំងនេះ គឺវាអាចជៀសវាងពីជំងឺបានបានច្រើន ហើយបន្ទាប់ពីចំណីអាហារ ការហាត់ប្រាណ ៣០ នាទីជាប្រចាំ ក៏វាអាចជារឿងសំខាន់ ដែលយើងត្រូវធ្វើដើម្បីសុខភាពរបស់យើង ដែរ។

ប្តីរបស់ប្អូន: មែនហើយ អូន! ចាប់ពីស្អែកទៅ យើងត្រូវផ្លាស់ប្តូរទំលាប់ចាស់របស់យើង ដោយយកគំរូតាមបងប្រុសនិងបងស្រី កុំញ៉ាំប្រៃពេក ហើយញ៉ាំសម្លឲ្យបានច្រើនជាងឆា និងចៀន ហើយញ៉ាំបន្លែបៃតង និងហាត់ប្រាណជាប្រចាំ។ មែនទេ?

ប្អូន: ចា!

ប្តីរបស់ប្អូន: បង អញ្ជើញញ៉ាំបាយ។

ពោល: គន្លឹះទាំង៦ ដើម្បីរស់នៅដោយបញ្ហា សុខភាពភ្លឺថ្លា៖

  1. សូមចម្អិនអាហារឲ្យមានរសជាតិសាប
  2. កុំបន្ថែមគ្រឿងដែលមានរសជាតិប្រៃ ពេលអ្នកបរិភោគអាហារ
  3. បរិភោគអាហារស្ងោ ចំហុយ ឬឆា ជាជាងអាហារបំពង
  4. បង្កើនការបរិភោគអាហារដែលចម្អិនដោយខ្លួនឯង ជាជាងទិញពីអ្នកលក់ ឬពីភោជនីយដ្ឋាន
  5. បរិភោគផ្លែឈើ និងបន្លែយ៉ាងតិចឱ្យបាន៥មុខក្នុងមួយថ្ងៃ
  6. ធ្វើសកម្មភាពរាងកាយយ៉ាងហោចណាស់ឱ្យបាន៣០នាទី ក្នុងមួយថ្ងៃ និង៥ថ្ងៃក្នុងមួយសប្តាហ៍

ស្វែងយល់បន្ថែម: https://www.facebook.com/groups/healthywithbloom