អង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI) គឺជាអង្គការដែលមានឫសគល់នៅមូលដ្ឋាន និង​ការផ្សារភ្ជាប់​ជាសាកល ដោយធ្វើការដើម្បីសម្រេចបាននូវសេវាថែទាំសុខភាពដែលជំរុញដោយអតិថិជន គឺប្រព័ន្ធសុខាភិបាលដែលផ្តោតទៅលើប្រជាជន និងដែល​ធានាបាននូវសេវាសុខភាពប្រកបដោយគុណភាព និងតម្លៃសមរម្យ នៅគ្រប់ពេលវេលានិងទីកន្លែង ដែលមានតម្រូវការ។

អង្គការ PSI ដែលមានប្រភពចេញពីផ្នែកសុខភាពផ្លូវភេទនិងបន្តពូជ បានរីកដុះដាលដោយគ្របដណ្តប់បេសកកម្មដ៏ទូលំទូលាយ។ សព្វថ្ងៃនេះ PSI ធ្វើការជាមួយវិស័យសាធារណៈ និងឯកជន ព្រមទាំងសហគមន៍មូលដ្ឋាន ដោយផ្តល់អាទិភាពដល់សម្លេងនិងជម្រើសរបស់ប្រជាជន និងបង្កើតដំណោះស្រាយដើម្បីបំពេញតម្រូវការសុខភាពសំខាន់ៗរបស់ពួកគេ។

អង្គការ PSI ចាប់ផ្តើម​សកម្មភាព​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩៣ ដោយ​ធ្វើយុទ្ធនាការ​ទីផ្សារ​សង្គម។ មក​ដល់​ពេល​នេះ​ PSI កម្ពុជា បាន​ពង្រីក​សកម្មភាព​របស់​ខ្លួន​ ដែល​រួម​មាន​ការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ការពង្រឹងប្រព័ន្ធសុខាភិបាល និងការសិក្សាស្រាវជ្រាវ ទាក់ទងនឹងបញ្ហាសុខភាពនានារួមមានសុខភាពបន្តពូជ ជំងឺមិនឆ្លង ជំងឺគ្រុនចាញ់ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ជាដើម។

គណៈគ្រប់គ្រងរបស់ PSI កម្ពុជា

ជី សុជាតិ

ជី សុជាតិ

តំណាងប្រចាំប្រទេស
ប៉ែន មនោរម្យ

ប៉ែន មនោរម្យ

នាយិការងប្រចាំប្រទេស ទទួល​បន្ទុក​ផ្នែក​ប្រតិបត្តិ (pmonorom@psi.org.kh)
ជីម ម៉ាលស្ទើរ

ជីម ម៉ាលស្ទើរ

ប្រធាន​គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព PHB (jmalster@psi.org.kh)
បុត្រ ច័ន្ទគ្រឹស្នា

បុត្រ ច័ន្ទគ្រឹស្នា

នាយក​ផ្នែកអាជីវកម្មសង្គម (bchankrisna@psi.org.kh)