មូលនិធិសហគ្រាស (Enterprise Fund)

មូលនិធិ​សហគ្រាស (EF) នៃ​អង្គការ ភី អេស អាយ ចាប់ដំណើរការ​ក្នុង​ឆ្នាំ​២០១៧ និង​បាន​អនុវត្ត​គោលការណ៍​ពាណិជ្ជកម្ម​ ក្នុងការ​បង្កើត​ការ​ផ្គត់ផ្គង់​ទំនិញ​ប្រកប​ដោយ​និរន្តរភាព និង​ផ្តល់​ផលល្អ​សម្រាប់​សុខភាព​ប្រកប​ដោយ​និរន្តរភាព។ ទោះ​បី​ជា​មូលនិធិសហគ្រាស​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៧ ការ​ផ្លាស់ប្តូរ​ពី​អ្នក​ឧបត្ថម្ភ​ទាំង​ស្រុង​ទៅជា​គំរូ​អាជីវកម្ម​ដែល​ទ្រទ្រង់​ដោយ​ខ្លួនឯង​ គឺ​ជា​ដំណើរការ​ដ៏​លំបាក​មួយ​ដែល​វិវត្តន៍ជាង​មួយ​ទសវត្ស​មកហើយ។ ក្នុង​អំឡុង​ពេល​ដែល​និន្នាការ​ម្ចាស់​ជំនួយ​ឈប់​ផ្តល់​អោយ​ផលិតផល​សុខភាព គឺ​ចាំបាច់​ណាស់​ត្រូវ​តែ​បង្កើត​ឡើង​នូវ​ទីផ្សារ នៅ​នឹង​កន្លែង​មួយ​ដែល​មាន​នូវ​ស្ថេរភាព និង​និរន្តរភាព ដើម្បី​ធានា​នូវការ​រក​ប្រើប្រាស់​បាន​នូវ​ផលិតផលសុខភាព។ សូម​ចុច​ត្រង់​នេះ​ដើម្បីអាន​អត្ថបទទាំង​មូល។