កម្មវិធីទីផ្សារសង្គម

រហូត​មក​ដល់​ឆ្នាំ​២០១៨ ពុំមាន​មូលនិធិ​ពី​ម្ចាស់​ជំនួយ ដើម្បី​ជួយ​ដល់​ការ​ចែកចាយ​ផលិតផល​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ PSI នៅ​តែ​បន្ត​ការ​តាំង​ចិត្ត​ក្នុង​ការ​បំពេញ​តម្រូវការ សម្រាប់​ប្រជាជន​ងាយ​រង​គ្រោះ​និង​ប្រជាជន​មាន​ចំណូល​ទាប។ ដើម្បី​ឆ្លើយ​តប​នឹង​និន្នាការ​ផ្លាស់ប្តូរ​របស់​ម្ចាស់​ជំនួយ​និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ថ្មីៗ​នេះ PSI ចាប់ផ្តើម​ផ្តោត​ទៅ​លើ​ឥទ្ធិពល​ទីផ្សារ និង​ អនុវត្ត​ដំណោះស្រាយ ដែល​តំរង់​ទៅកាន់​មុខងារ និង​ចីរភាព​នៃ​ទីផ្សារ​ទាំងមូល ដែល​នាំ​អោយ​មាន​ដាក់​អោយ​មាន​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​មុន ដើម្បី​ជួយ​រក្សា​ផលិតផល​ដែល​មាន​រក្សារ​ទុក​តម្លៃ​ទាប​និង​មាន​ការ​ផ្លាស់ប្តូរ​តំលៃ​ដើម្បី​ទាញ​យក​អនុភាព​នៃ​អំណាច​នៃការ​ទិញ​របស់​អតិថិជន តាម​តែ​អាច​ធ្វើបាន ព្រមទាំង​ការ​គាំទ្រ​ជាប្រព័ន្ធ​ដល់​វិស័យ​ឯកជន សម្រាប់​ការ​ចែកចាយ​និង​ផ្តល់​អោយ​នូវ​ផលិតផល​សុខភាព​និង​ការ​សហការ​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​វិស័យ​សាធារណៈ ដើម្បី​ធ្វើ​អោយ​ប្រាកដ​បាន​ថា​តម្រូវការ​រយៈពេល​យូរ​ផ្នែក​ផលិតផល​សុខភាព ត្រូវបាន​យល់​ដឹង​ក្នុង​ទីផ្សារ​។ នេះ​ក៏​ជាការ​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​សុខាភិបាល​ក្នុងការ​ធ្វើ​អោយ​សុខភាព​និង​សុខុមាលភាព របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង។

ទីផ្សារ​សង្គម គឺ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធិភាព​មួយ ក្នុង​ការ​លើក​ទឹក​ចិត្ត​អោយ​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ងាយ​រង​គ្រោះ ចាប់​ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព​ ដោយ​រួម​ទាំង​ការ​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​សុខភាពដែល​ចាំបាច់​។

PSI គឺ​ជា​អង្គការ​ទីផ្សារ​សង្គម​នាំ​មុខគេ​ក្នុង​ពិភពលោក ក្នុង​ផ្នែក​ជំងឺ​អេដស៍ ពន្យារ​កំណើត និង​សុខភាព​មាតា​និង​ទារក​។ PSI/កម្ពុជា ខិតខំ​​ប្រឹងប្រែង​ក្នុង​ការ​លើក​កម្ពស់​សុខភាព​ប្រជាជន​កម្ពុជា តាម​រយៈដំណោះស្រាយ​ដែល​ជំរុញ​ដោយ​ទីផ្សារ ដែល​មាន​តម្លៃ​សមស្រប​។ ផលិតផល​របស់​រួម​មាន ស្រោម​អនាម័យ ផលិតផល​ពន្យារ​កំណើត ឱសថ​រំលូត​ស្របច្បាប់ និង​ផលិតផល​បំពេញ​ជាតិ​ទឹក​។

PSI/កម្ពុជា ​ធ្វើ​យុទ្ធនាការ​ទូទាំង​ប្រទេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ និង​បណ្តាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​អំពី​ផលិតផល ដែល​យើង​មាន​។ ក្រៅ​ពីនោះ PSI/កម្ពុជា​ក៏​ធ្វើ​សកម្មភាព​ “ប្រាស្រ័យ​ទាក់ទង​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​អ្នក​ផ្តល់​សេវា​សុខភាព (PBCC)” ផង​ដែរ ដែល​កិច្ចការ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​គុណភាព​នៃ​ការ​ផ្តល់​ប្រឹក្សា​របស់​អ្នក​ផ្តល់​សេវា​សុខភាព ក៏​ដូច​ជាការ​ប្រើប្រាស់​ផលិតផល​ដែល​មាន​សុវត្ថិភាព និង​គុណភាព​របស់​អង្គការ PSI ឱ្យ​បាន​ត្រឹមត្រូវ​។ ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​ខាង​វិស័យ​បច្ចេកវិទ្យា​សម័យ​ទំនើប​ PSI ក៏​បាន​ប្រើប្រាស់​ app តាម​ថេបប្លិត (tablet) ដើម្បី​បញ្ជូន​របាយការណ៍​បាន​ត្រឹមត្រូវ និង​ឆាប់​រហ័ស​។