ការ​ប្រើ concept ល្បុក្កតោ​ ដើម្បីកាត់បន្ថយ​ការ​ឆ្លងកូវីដ-១៩

អត្ថបទនេះ​ត្រូវបាន​ចុះផ្សាយ​ដំបូង នៅ​វែបសាយ​របស់​ ក្រុមហ៊ុន Meta

អង្គការ​អន្តរជាតិបំរើសុខភាព​ប្រជាជ (PSI) បាន​ធ្វើយុទ្ធនាការ​ដោយជ្រើសរើសយកជំរើស Reach នៅលើ​ទំព័រហ្វេសប៊ុករបស់​ខ្លួន​ ដើម្បីលើក​ទឹកចិត្ត​ដល់​ប្រជាជន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ដោយ​ប្រើប្រាស់ concept ល្បុក្កតោ​ដែលជា​ក្បាច់​គុន​បុរាណ​ខ្មែរ​។ ការរើស​យក concept ល្បុក្កតោ គឺដើម្បីបង្ហាញ​ថាការ​ប្រយុទ្ធនឹង​ជំងឺកូវីដ-១៩ ជា​ការប្រយុទ្ធដែល​អាច​យក​ជ័យ​ជំនះបាន​ ដោយ​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​សុវត្ថិភាពត្រូវត្រូវ។ គុនខ្មែរ ឬ​គុនល្បុក្កតោ គឺជា​ក្បាច់គុនខ្មែរ ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ ក្នុងការ​ការពារ​អណាចក្រខ្មែរ។

យុទ្ធនាការ​នេះ​ដែលមាន​វីដេអូចំនួន២ កំណត់​យកក្រុមគោលដៅអាយុ ១៨-៦៥ ឆ្នាំ និងធ្វើឡើងលើ​ទំព័របណ្តាញសង្គម Facebook និង Instagram ។

នៅ​ចុងបញ្ចប់ យុទ្ធនាការបានទៅដល់ (reach) ប្រជាជនប្រមាណ ៦,៤ លាននាក់ និង​បង្ហាញឱ្យឃើញនូវសារៈសំខាន់​នៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការ​លាងដៃ។ ការធ្វើតេស្ត Brand Lift បាន​បង្ហាញថាយុទ្ធនាការ​នេះ​បាន​បង្កើន​យ៉ាង​ជោគជ័យ​ (២,៥ ពិន្ទុ) នូវជំនឿទៅលើ​ការ​លាងដៃ​ ជា​វិធី​ដ៏សំខាន់​ក្នុងការ​កាត់បន្ថយ​ការ​រីករាលដាល​នៃជំងឺកូវីដ-១៩ ។

ការ​បង្កើត​វីដេអូ​សម្រាប់យុទ្ធនាការ​នេះ​ ត្រូវបានឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ និង​ការ boost ត្រូវបាន​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Meta ។