
ជំងឺទឹកនោមផ្អែមប្រភេទ១ គឺជាប្រភេទជំងឺ autoimmune disease ដែលអ្នកជំងឺត្រូវរស់នៅជាមួយជំងឺនេះពេញមួយជីវិត ។ ជំងឺនេះបណ្តាលឱ្យរាងកាយមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ។ ប្រសិនបើមិនបានទទួលការព្យាបាលទេ ជាតិស្ករនឹងនៅតែមានកម្រិតខ្ពស់ក្នុងចរន្តឈាម និងបង្កការខូចខាតដល់សរីរាង្គផ្សេងៗ ។
តាមការប៉ាន់ប្រមាណ មានកុមារនិងក្មេងជំទង់ជាង ១,២ លាននាក់ ដែលមានអាយុក្រោម ២០ ឆ្នាំ កំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែមប្រភេទ១ ហើយមានករណីថ្មីប្រមាណ ១៨៤ ១០០ ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជារៀងរាល់ឆ្នាំ ក្នុងពិភពលោក ។
ទោះបីជាជំងឺទឹកនោមផ្អែមប្រភេទ១ ជាជំងឺរ៉ាំរ៉ៃមួយក្នុងចំណោមជំងឺរ៉ាំរ៉ៃដែលជួបប្រទះញឹកញាប់ចំពោះកុមារក៏ដោយ ក៏ជំងឺនេះជារឿយៗត្រូវបានធ្វើរោគវិនិច្ឆ័យខុស ជាពិសេសនៅតំបន់ដែលមានធនធានសុខាភិបាលមានកម្រិត ។ បុគ្គលិកសុខាភិបាលដែលមិនសូវបានប្រទះជំងឺទឹកនោមផ្អែមប្រភេទ១ អាចច្រឡំរោគសញ្ញារបស់ជំងឺនេះថាជាជំងឺគ្រុនចាញ់ ឬជំងឺផ្សេងទៀត ដែលមានរោគសញ្ញាប្រហាក់ប្រហែលគ្នា ។
ការចាក់អាំងស៊ុយលីនរៀងរាល់ថ្ងៃ គឺជាវិធីព្យាបាលរយៈពេលវែងតែមួយគត់ដែលមានប្រសិទ្ធភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ។ អ្នករស់នៅក្នុងតំបន់ដែលមានធនធានមានកម្រិត ជារឿយៗមិនសូវមានលទ្ធភាពទទួលបានសេវាថែទាំសុខភាពគ្រប់គ្រាន់ រួមទាំងការធ្វើរោគវិនិច្ឆ័យ ការថែទាំព្យាបាលទូលំទូលាយ និងអាំងស៊ុយលីនដែលមានសារៈសំខាន់ក្នុងការជួយសង្គ្រោះជីវិត ។

អង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI) កំពុងអនុវត្តគម្រោង “ជំងឺទឹកនោមផ្អែមលើកុមារ (CDiC)” ដោយទទួលថវិកាពី Novo Nordisk និងសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានការពារសុខភាព (PMD) នៃក្រសួងសុខាភិបាល និងមន្ទីរពេទ្យចំនួន១៤នៅកម្ពុជា ។
គោលបំណងរបស់គម្រោងនេះ គឺដើម្បីលើកកម្ពស់ការថែទាំសុខភាពដល់កុមារនិងយុវវ័យ ដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ដោយក្នុងនោះគម្រោងបានផ្តល់នូវឱសថនិងសម្ភារៈចាំបាច់ផ្សេងៗ ដល់អ្នកជំងឺជាកុមារ ដល់អាយុ២៥ឆ្នាំ ។
ទីតាំងគម្រោង

សកម្មភាពរបស់គម្រោងធ្វើឡើងនៅក្នុងក្របខ័ណ្ឌជាតិ និងស្របទៅតាមអាទិភាព ដែលបានកំណត់ដោយក្រសួងសុខាភិបាល នៅក្នុងខេត្ត/ក្រុងដូចតទៅ៖ ១) ភ្នំពេញ ២) កំពត ៣) សៀមរាប ៤) ព្រៃវែង ៥) កំពង់ចាម ៦) បាត់ដំបង ៧) ឧត្ដរមានជ័យ ៨) ពោធិសាត់ ៩) តាកែវ ១០) បន្ទាយមានជ័យ និង ១១) ត្បូងឃ្មុំ ។
សកម្មភាពគម្រោង
ការអប់រំស្តីពីជំងឺទឹកនោមផ្អែមប្រភេទ១៖
គម្រោងបានជួយដល់សកម្មភាពអប់រំអ្នកជំងឺនៅមន្ទីរពេទ្យ និងសហគមន៍ ហើយធានាថាមន្ត្រីអប់រំសុខភាព មានសម្ភារៈនិងធនធានគ្រប់គ្រាន់ សម្រាប់ធ្វើការអប់រំសុខភាពដល់អ្នកជំងឺនិងគ្រួសាររបស់គាត់។
ជួយឱ្យសេវាសុខភាពបានកាន់តែទៅជិតអ្នកជំងឺ៖
គម្រោងជួយដល់ការផ្គត់ផ្គង់សម្ភារៈដល់គ្លីនិកទឹកនោមផ្អែមនៅតាមមន្ទីរពេទ្យដៃគូ ។
ការពង្រឹងសមត្ថភាពវិជ្ជាជីវៈថែទាំសុខភាព៖
គម្រោងនេះសហការជាមួយ PMD ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមស្តីពីការគ្រប់គ្រងជំងឺទឹកនោមផ្អែម ដល់វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា។
ផ្គត់ផ្គង់អាំងស៊ុយលីន និងសម្ភារៈផ្សេងៗដល់អ្នកជំងឺ៖
គម្រោងបានបរិច្ចាគអាំងស៊ុយលីន និងសម្ភារៈចាំបាច់ដល់កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ នៅមន្ទីរពេទ្យដៃគូទាំង ១៤ ។
សម្ភារៈអប់រំសុខភាព
សៀវភៅសម្រាប់អ្នកជំងឺ
គោលការណ៍ណែនាំសម្រាប់គិលានុបដ្ឋាក
សៀវភៅសន្លឹកផ្ទាត់សម្រាប់គ្រូពេទ្យសន្ទនាជាមួយអ្នកជំងឺ
វីដេអូ: សម្លាញ់របស់បេទី
ផ្ទាំងរូបភាព៖ ការចាក់អាំងស៊ុយលីន
ផ្ទាំងរូបភាព៖ កន្លែងត្រូវចាក់អាំងស៊ុយលីន
ផ្ទាំងរូបភាព៖ សញ្ញាសង្ស័យ
ផ្ទាំងរូបភាព៖ ពីរ៉ាមីតអាហារ
ខិត្តប័ណ្ណ៖ ការតាមដានកំរិតជាតិស្ករក្នុងឈាម
ខិត្តប័ណ្ណ៖ ពេលកុមារទឹកនោមផ្អែមឈឺ
ខិត្តប័ណ្ណ៖ ការព្យាបាលដោយអាំងស៊ុយលីន
ខិត្តប័ណ្ណ៖ ការស្រាវជ្រាវ និងកង្វះជាតិស្ករក្នុងឈាម
សៀវភៅបណ្តុះបណ្តាលសម្រាប់គ្រូពេទ្យ
សៀវភៅសម្រាប់ដាក់តាមខ្លួន៖ ការគ្រប់គ្រងទឹកនោមផ្អែមប្រភេទ១
ព័ត៌មានថ្មីៗ
លទ្ធផល
(គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦)







