Small Checker Teal Green

បណ្តាញសុខភាពស្រ្តី

សូម​ប្រឹក្សា​អំពី​ការ​ពន្យារ​កំណើត និង​ជម្រើស​ក្នុង​ការ​មាន​ផ្ទៃ​ពោះ​តាមរយៈ​បណ្តាញ​សុខភាព​ស្រ្តី​ដែល​មាន​លេខ​ទូរស័ព្ទ​ និង Telegram៖
០១២ ៩៩៩ ១២៤ / ០៧៨ ៩៩៩ ១២៤ / ០១០ ៤៨៥ ៥៨៥។ លោក​អ្នក​អាច​ទូរស័ព្ទ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ចន្លោះ​ពី​​ម៉ោង​៨ ដល់​ម៉ោង​១២ និង​ពី​១កន្លះ ដល់​ម៉ោង​៥។

ការ​ទទួល​បាន​ផលិតផល​សុខភាព

អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ប្រជាជន​ (PSI Cambodia) ផ្គត់ផ្គង់​​ផលិតផល​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ​និង​គុណភាព​ខ្ពស់​ ដើម្បី​​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​ទាប និង​ងាយ​ទទួល​រង​គ្រោះ​តាមរយៈ​ដំណោះស្រាយ​ដែល​ផ្អែក​លើ​ទីផ្សារ។

ព័ត៌មាន​ថ្មី​ៗ

  • ការ​មាន​ផែនការ​ការ​គាំទ្រ (advocacy plan) មាន​សារៈសំខាន់​ណាស់​ដើម្បី​អោយ ស្ថាប័ន មួយ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​។ ចំពោះ​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​លើក​កម្ពស់​សុខភាព ការ​មាន​ផែនការ​ស្វែងរក​ការ​គាំទ្រ​ដែល​រឹងមាំ មាន​ឥទ្ធិពល​ដល់​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មាន​សិទ្ធិ​សម្រេច​ចិត្ត​សំខាន់​ៗ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ដល់​កម្មវិធី​សុខាភិបាល និង​ធ្វើ​អោយ​អ្នក​ទាំង​នោះ​វិនិយោគ​ពេល​វេលា​ដ៏​មមាញឹក និង​បែងចែក​ថវិកា​កម្មវិធី ដើម្បី​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​បាន​ទទួល​ព័ត៌មាន​និង​មាន​ធនធាន​គ្រប់​គ្រាន់​អាច​អោយ​ពួកគេ​រស់នៅ​ប្រកប​ដោយ​សុខុមាលភាព និង​សម្រេចបាន​គោលបំណង​សុខភាព​របស់​ខ្លួន។ លោកស្រី ជី សុជាតិ នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ PSI ដែល​បាន​ដឹកនាំ​សិក្ខាសាលា​ស្តីពី​”យុទ្ធសាស្ត្រ​ស្វែង​រក​ការ​គាំទ្រ”
  • ជំងឺ​​កូវីដ១៩​ កំពុង​រាលដាល​ក្នុង​ពិភពលោក និង​ក្នុង​ប្រទេស​យើង​ដែរ​។ ហើយ​វា​ឆ្លង​ខ្លាំង ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត និង​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​មនុស្ស​ចាស់ និង​អ្នក​មាន​ជម្ងឺ​ប្រចាំ​កាយ​។ ដើម្បី​ការពារ​ការ​ឆ្លង​រោគ​នេះ​យើង​ត្រូវ​៖ រក្សាគម្លាតពីគ្នាយ៉ាងតិច ១,៥ ម៉ែត្រ លាងដៃឲ្យបានញឹកញាប់ជាមួយ សាប៊ូនិងទឹកស្អាត ឫ ទឹកអាកុល ឫ អាកុលហ្សែល ខ្ទប់
  • កូវីដ-១៩ គឺ​ជា​ជំងឺ​ឆ្លង ដោយ​ការ​ឆ្លង​​ជា​ចំបង​នោះ​ គឺ​​តាមរយៈ​​តំណក់​តូច​ៗ ពី​ច្រមុះ​ឬ​មាត់ នៅ​ពេល​ដែល​អ្នក​មាន​ជំងឺ​នេះ​ក្អក កណ្តាស់ ឬ​និយាយ​។ តំណក់​តូច​ៗ​នេះ​ទៅ​ប៉ះពាល់​អ្នក​ដែល​នៅ​ក្បែរ​នោះ ឬទៅ​លើ​វត្ថុ ឬ​ផ្ទៃ​នៃ​អ្វី​មួយ។ វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ការពារ​មិន​អោយ​ឆ្លង​ជំងឺ​នេះ​ គឺ​ត្រូវ​មាន​ប្រតិបត្តិ​អនាម័យ​អោយ​បាន​ត្រឹមត្រូវ និង​រក្សា​ចំងាយ​ពី​អ្នក​ដទៃ​។ ជាពិសេស​ នៅ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​នេះ ទោះ​បី​ជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្អាក​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក៏​ដោយ ក៏ប្រជាជន​ទាំង​អស់​ត្រូវ​បន្តការ​ប្រុង​ប្រយ័ត្ន និង​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។
  • បុគ្គលិក​ផ្សព្វផ្សាយ​សហគមន៍​មាន​កាតព្វកិច្ច​សំខាន់​ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត​ប្រាកដ​អំពី​មធ្យោបាយ​ពន្យារ​កំណើត នៅ​តាម​ជនបទ​ ក្នុង​ប្រទេស​កម្ពុជា​។ បុគ្គលិក​ផ្សព្វផ្សាយ​សហគមន៍ គឺ​ជា​អ្នក​ដែល​ប្រជាជន​នៅ​ក្នុង​សហគមន៍​មាន​ការ​ទុក​ចិត្ត និង​មាន​ជំនាញ​ផ្នែក​ទំនាក់ទំនង​ល្អ។ ពួកគេ​ជួប​ជាមួយ​ប្រជាជន​ទាំង​ប្រុស​និង​ស្រី នៅ​ក្នុង​សហគមន៍​ ដើម្បី​ផ្តល់​ព័ត៌មាន​​និង​ពិភាក្សា អំពី​មធ្យោបាយ​ពន្យារ​កំណើត ហើយ​ជួយ​អ្នក​ភូមិន​ក្នុង​ដំណើរ​សម្រេចចិត្ត​ អំពី​តម្រូវការ​ពន្យារ​កំណើត​របស់​គាត់​។ ថ្មី​ៗ​នេះ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង គម្រោង​លើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខមាលភាព (PHB) បាន​ធ្វើការ​យ៉ាង​ស្និទ្ធស្នាល ជាមួយ​អង្គការ​ដៃគូ នៅ​តាម​មូលដ្ឋាន
  • គម្រោង​លើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខមាលភាព (PHB) របស់​USAID បាន​ធ្វើការ​ជា​ដៃគូ​យ៉ាង​ស្និទស្នាល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព (NCHP) ។ គោលដៅ​នៃ​ការ​សហការ​គ្នានេះ គឺ​ដើម្បី​អោយ​គម្រោង PHB អាច​ជួយ​ពង្រឹង​សមត្ថភាព​របស់ NCHP និង​ដើម្បី​អាច​អោយ ​NCHP ក្លាយ​ទៅ​ជា​អ្នក​នាំមុខ​នៅ​ក្នុង​ការងារ​ផ្នែក​ផ្លាស់ប្តូរ​ឥរិយាបថ​និង​សង្គម​នៅ​កម្ពុជា​។ ថ្មី​ៗ​នេះ គម្រោង PHB និង NCHP
  • នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រុម​ការងារ​របស់​គម្រោង​លើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព (PHB) បាន​ជួបជាមួយ​អ្នក​ភូមិ​ព្រែក​ខ្មែរ​ ដែល​ស្ថិត​នៅ​ជិត​ទីរួមខេត្ត ហើយ​ពិភាក្សា​ជាមួយ​ពួកគាត់​អំពី​មធ្យោបាយ​ពន្យារ​កំណើត​។ គោលបំណង​នៃ​ការ​ជួប​ពិភាក្សានោះ គឺ​លើស​ពី​ការ​និយាយ​គ្នា​អំពី​មធ្យោបាយ​ផ្សេង​ៗ នៃ​ការ​ពន្យារ​កំណើត​ នោះទៀត។ ក្រុម​ការងារ PHB បាន​បង្កើត​សម្ភារៈគំរូ ដើម្បី​បង្ហាញ​អំពី​ភាព​ខុស​គ្នា​នៃ​មធ្យោបាយ​ពន្យារ​កំណើត​និមួយ​ៗ ដើម្បី​ជួយ​អោយ​គូស្វាមី​ភរិយា​សម្រេចចិត្ត​ក្នុង​ការ​ជ្រើសរើស​យក​មធ្យោបាយ​មួយណា​ដេល​សាកសម​បំផុត​សម្រាប់​ពួកគាត់​។ ក្រៅ​ពីនោះ វាក៏បង្ក​ជា​បរិយាកាស​ល្អ​ ដែល​ងាយ​ស្រួល​ដល់​ពួកគាត់​ ក្នុង​ការ​និយាយ​អំពី​មធ្យោបាយ​ពន្យារ​កំណើត​ផងដែរ​។