Small Checker Teal Green

បណ្តាញសុខភាពស្រ្តី

សូម​ប្រឹក្សា​អំពី​ការ​ពន្យារ​កំណើត និង​ជម្រើស​ក្នុង​ការ​មាន​ផ្ទៃ​ពោះ​តាមរយៈ​បណ្តាញ​សុខភាព​ស្រ្តី​ដែល​មាន​លេខ​ទូរស័ព្ទ​ និង Telegram៖
០១២ ៩៩៩ ១២៤ / ០៧៨ ៩៩៩ ១២៤ / ០១០ ៤៨៥ ៥៨៥។ លោក​អ្នក​អាច​ទូរស័ព្ទ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ចន្លោះ​ពី​​ម៉ោង​៨ ដល់​ម៉ោង​១២ និង​ពី​១កន្លះ ដល់​ម៉ោង​៥។

ការ​ទទួល​បាន​ផលិតផល​សុខភាព

អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ប្រជាជន​ (PSI Cambodia) ផ្គត់ផ្គង់​​ផលិតផល​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ​និង​គុណភាព​ខ្ពស់​ ដើម្បី​​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​ទាប និង​ងាយ​ទទួល​រង​គ្រោះ​តាមរយៈ​ដំណោះស្រាយ​ដែល​ផ្អែក​លើ​ទីផ្សារ។

ព័ត៌មាន​ថ្មី​ៗ

  • នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រុម​ការងារ​របស់​គម្រោង​លើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព (PHB) បាន​ជួបជាមួយ​អ្នក​ភូមិ​ព្រែក​ខ្មែរ​ ដែល​ស្ថិត​នៅ​ជិត​ទីរួមខេត្ត ហើយ​ពិភាក្សា​ជាមួយ​ពួកគាត់​អំពី​មធ្យោបាយ​ពន្យារ​កំណើត​។ គោលបំណង​នៃ​ការ​ជួប​ពិភាក្សានោះ គឺ​លើស​ពី​ការ​និយាយ​គ្នា​អំពី​មធ្យោបាយ​ផ្សេង​ៗ នៃ​ការ​ពន្យារ​កំណើត​ នោះទៀត។ ក្រុម​ការងារ PHB បាន​បង្កើត​សម្ភារៈគំរូ ដើម្បី​បង្ហាញ​អំពី​ភាព​ខុស​គ្នា​នៃ​មធ្យោបាយ​ពន្យារ​កំណើត​និមួយ​ៗ ដើម្បី​ជួយ​អោយ​គូស្វាមី​ភរិយា​សម្រេចចិត្ត​ក្នុង​ការ​ជ្រើសរើស​យក​មធ្យោបាយ​មួយណា​ដេល​សាកសម​បំផុត​សម្រាប់​ពួកគាត់​។ ក្រៅ​ពីនោះ វាក៏បង្ក​ជា​បរិយាកាស​ល្អ​ ដែល​ងាយ​ស្រួល​ដល់​ពួកគាត់​ ក្នុង​ការ​និយាយ​អំពី​មធ្យោបាយ​ពន្យារ​កំណើត​ផងដែរ​។
  • នៅខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារ PHB បានរៀបចំការបណ្តុះបណ្តាលមួយក្នុងខេត្តបាត់តំបង អំពីប្រព័ន្ធប្រមូលទិន្នន័យ ដែលមានឈ្មោះថា Kobo Toolbox ទៅដល់បុគ្គលិករដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដូចជាមន្ទីរសុខាភិបាលខេត្ត NCHP, CENAT និង CNM។ សូមទស្សនាវីដេអូនៃវគ្គបណ្តុះបណ្តាលនេះ!
  • កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​២០១៩ នៃ​សមាជិក​បណ្តាញ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជម្ងឺ​សញ្ញា​ព្រះ​អាទិត្យ (SQHN) ដែល​​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ ទី​១៩ ខែកក្កដា​​កន្លង​ទៅ​នេះ ​គឺជា​ការ​ជួបជុំ​ដ៏​ធំ​មួយ និង​ផ្តល់​ឱកាស​ដ៏​ល្អ សម្រាប់​សមាជិក​បណ្តាញ​ ដែល​ភាគច្រើន​ពួកគាត់​គឺ​ជា​ឆ្មប ដើម្បី​ស្វែង​យល់​ពត៌មាន​ថ្មី​ៗ នៅ​ក្នុង​វិស័យ​ពន្យារ​កំណើត និង​សុខភាព​បន្តពូជ។ កិច្ច​ប្រជុំ​នោះ​មាន​ការ​ធ្វើ​បទបង្ហាញ ដោយ​បុគ្គលិក​របស់​អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ប្រជាជន/កម្ពុជា (ភី អេស អាយ/កម្ពុជា) និង​មន្ត្រី​មក​ពី​ក្រសួង​សុខាភិបាល​ផងដែរ​។ ប្រធានបទ​នៃ​បទបង្ហាញ
  • មជ្ឈមណ្ឌល​ជាតិ​លើក​កំពស់​សុខភាព (NCHP) បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៤ ជា​ផ្នែក​មួយ​នៃ​ក្រសួង​សុខាភិបាល និង​តួនាទី​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ដល់​ផ្នែក​លើក​កម្ពស់​សុខភាព​ដល់​មន្ទីរ​សុខាភិបាល ទូទាំង​ប្រទេស​កម្ពុជា​។ NCHP និង អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ប្រជាជន (PSI) បាន​ធ្វើការ​រួម​គ្នា​ដើម្បី​អនុវត្ត​គម្រោង រយៈពេល​៥​ឆ្នាំ​ផ្នែក​ផ្លាស់​ប្តូរ​ឥរិយាបថ (SBC) ​ដែល​មាន​ឈ្មោះ​ថា “លើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព (PHB)” គាំទ្រ​ដោយ​ទីភ្នាក់ងារជំនួយអាមេរិក USAID ។
  • ទោះ​បី​ជា​មេឃ​ក្តៅ​យ៉ាង​ណា ក៏​​កម្មវិធី​​មហោស្រព​ជាតិ​ស្តីពី​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​ (CSEF) បាន​ទទួល​អ្នក​ចូល​ទស្សនា​ជា​ច្រើន​កុះករ​ ជាពិសេស​ប្អូន​ៗ​សិស្ស​និង​និស្សិត​។ ដោយ​​ទទួល​បាន​ការ​អញ្ចើញ​អោយ​ចូលរួម​ពី USAID អង្គការ​ PSI បាន​មាន​វត្ត​មាន​នៅ​ក្នុង​កម្មវិធី​នោះ ដែល​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២១ ដល់​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ ដើម្បី​​បង្ហាញ​អំពី​កម្មវិធី​របស់​ខ្លួន​ និង​ឆ្លើយ​សំនួរ​ពី​សំណាក់​អ្នក​ចូលរួម អំពី​កម្មវិធី​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​របស់​យើង។ នេះ​គឺ​ជា​ឆ្នាំ​ទី​៥​ហើយ ដែល​ CSEF
  • (This article first appeared in the Digital Solutions for Malaria Elimination Community of Practice (DSME) Quarterly Newsletter – December 2018)