Small Checker Teal Green

បណ្តាញសុខភាពស្រ្តី

សូម​ប្រឹក្សា​អំពី​ការ​ពន្យារ​កំណើត និង​ជម្រើស​ក្នុង​ការ​មាន​ផ្ទៃ​ពោះ​តាមរយៈ​បណ្តាញ​សុខភាព​ស្រ្តី​ដែល​មាន​លេខ​ទូរស័ព្ទ​ និង Telegram៖
០១២ ៩៩៩ ១២៤ / ០៧៨ ៩៩៩ ១២៤ / ០១០ ៤៨៥ ៥៨៥។ លោក​អ្នក​អាច​ទូរស័ព្ទ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ចន្លោះ​ពី​​ម៉ោង​៨ ដល់​ម៉ោង​១២ និង​ពី​១កន្លះ ដល់​ម៉ោង​៥។

ការ​ទទួល​បាន​ផលិតផល​សុខភាព

អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ប្រជាជន​ (PSI Cambodia) ផ្គត់ផ្គង់​​ផលិតផល​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ​និង​គុណភាព​ខ្ពស់​ ដើម្បី​​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​ទាប និង​ងាយ​ទទួល​រង​គ្រោះ​តាមរយៈ​ដំណោះស្រាយ​ដែល​ផ្អែក​លើ​ទីផ្សារ។

ព័ត៌មាន​ថ្មី​ៗ

  • គម្រោងសុខភាពស្ត្រី គឺជាគម្រោងសកលកំពុងធ្វើការដើម្បីពង្រីកលទ្ធភាពទទួលបានការរំលូតកូនដោយសុវត្ថិភាព និងការពន្យារកំណើតដែលមានរយៈពេលវែង។ រួមទាំងផែនការក្រោយរំលូត បន្ទាប់ពីទទួលបានសមិទ្ធិផលគួរឱ្យកត់សំគាល់អស់រយៈពេលជាងមួយទសវត្សរ៍និងមានការសហការយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ គម្រោងសុខភាពស្រ្តីបានឈានដល់ទីបញ្ចប់។ ក្នុងការរៀបចំគម្រោងនៅឆ្នាំ ២០២០នេះ អង្គការ ភី អេស អាយ កម្ពុជាបានរៀបចំតាក់តែងក្នុងការសរសេរនូវសមិទ្ឋិផល ដែលបានរៀបរាប់លម្អិតពីការព័ត៌មានការយល់ដឹងសំខាន់ៗ ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ។ អត្ថបទសង្ខេបត្រូវបានរៀបចំឡើងដោយមានប្រធានបទចំនួន៣ គឺ៖ ការបង្កើនលទ្ឋភាពក្នុងការទទួលបានការរំលូតកូនដោយសុវត្ថិភាព ការបង្កើនលទ្ឋភាពក្នុងការទទួលបានការពន្យារកំណើតរយៈពេលវែង និងការដំណើរការមូលនិធិសហគ្រាសសង្គម។
  • នៅ​ពេល​​ដែល​អ្នក​ចង់​ផ្លាស់ប្តូរ​ឥរិយាបថ​ណាមួយ តើ​គួរ​គិត​ពី​កត្តា​អ្វី​ខ្លះ? នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “ការ​ផ្លាស់ប្តូរ៖ វិធី​ផ្លាស់ប្តូរ​អ្វី​មួយ​ ដែល​ពិបាកនឹង​ផ្លាស់ប្តូរ” លោក Chip និង​ Dan Heath បាន​សរសេរ​ថា៖ “ដើម្បី​ផ្លាស់ប្តូរ​ឥរិយាថណាមួយ អ្នក​ត្រូវ​តំរង់ហ្ម លើក​ទឹកចិត្ត​ដំរី និង​ត្រួសត្រាយ​ផ្លូវ។ ប្រសិន​បើ​អ្នក​អាច​ធ្វើ​ទាំង​៣នេះ កាផ្លាស់ប្តូរ​អាច​កើត​មាន​ឡើង ទោះបី​អ្នក​មិន​មាន​ធនធាន​ច្រើន​នៅ​ពី​ក្រោយ​អ្នក​ក៏ដោយ​។” ទ្រឹស្តី
  • ដើម្បីបង្កើតផែនការការងារមួយអោយបានល្អនិងគ្រប់ជ្រុងជ្រោយ ចាំបាច់ត្រូវការការសម្លឹងមើលឡើងវិញ នូវអ្វីដែលយើងធ្វើសម្រេចបានកន្លងមក និងទិសដៅដែលយើងត្រូវដើរទៅមុខទៀត។ ដោយមើលឃើញភាពចាំបាច់ដូចច្នេះហើយ ទើបក្រុមការងារនៃគម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខមាលភាព (Cambodia PHB Activity) បានរៀបចំសិក្ខាសាលាមួយ ដើម្បីប្រមូលយកមតិផ្សេងៗ ពីស្ថាប័ននិងដៃគូពាក់ព័ន្ធ ដែលអាចធ្វើអោយក្រុមការងារយើង បង្កើតផែនការការងារ និងសម្របទិសដៅ សម្រាប់ឆ្នាំទី៣នៃគម្រោង។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី៣០ ខែកក្កដា
  • ការ​មាន​ផែនការ​ការ​គាំទ្រ (advocacy plan) មាន​សារៈសំខាន់​ណាស់​ដើម្បី​អោយ ស្ថាប័ន មួយ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​។ ចំពោះ​កិច្ច​ប្រឹងប្រែង​ក្នុង​ការ​លើក​កម្ពស់​សុខភាព ការ​មាន​ផែនការ​ស្វែងរក​ការ​គាំទ្រ​ដែល​រឹងមាំ មាន​ឥទ្ធិពល​ដល់​ការ​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មាន​សិទ្ធិ​សម្រេច​ចិត្ត​សំខាន់​ៗ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ដល់​កម្មវិធី​សុខាភិបាល និង​ធ្វើ​អោយ​អ្នក​ទាំង​នោះ​វិនិយោគ​ពេល​វេលា​ដ៏​មមាញឹក និង​បែងចែក​ថវិកា​កម្មវិធី ដើម្បី​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​បាន​ទទួល​ព័ត៌មាន​និង​មាន​ធនធាន​គ្រប់​គ្រាន់​អាច​អោយ​ពួកគេ​រស់នៅ​ប្រកប​ដោយ​សុខុមាលភាព និង​សម្រេចបាន​គោលបំណង​សុខភាព​របស់​ខ្លួន។ លោកស្រី ជី សុជាតិ នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ PSI ដែល​បាន​ដឹកនាំ​សិក្ខាសាលា​ស្តីពី​”យុទ្ធសាស្ត្រ​ស្វែង​រក​ការ​គាំទ្រ”
  • ជំងឺ​​កូវីដ១៩​ កំពុង​រាលដាល​ក្នុង​ពិភពលោក និង​ក្នុង​ប្រទេស​យើង​ដែរ​។ ហើយ​វា​ឆ្លង​ខ្លាំង ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត និង​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​មនុស្ស​ចាស់ និង​អ្នក​មាន​ជម្ងឺ​ប្រចាំ​កាយ​។ ដើម្បី​ការពារ​ការ​ឆ្លង​រោគ​នេះ​យើង​ត្រូវ​៖ រក្សាគម្លាតពីគ្នាយ៉ាងតិច ១,៥ ម៉ែត្រ លាងដៃឲ្យបានញឹកញាប់ជាមួយ សាប៊ូនិងទឹកស្អាត ឫ ទឹកអាកុល ឫ អាកុលហ្សែល ខ្ទប់
  • កូវីដ-១៩ គឺ​ជា​ជំងឺ​ឆ្លង ដោយ​ការ​ឆ្លង​​ជា​ចំបង​នោះ​ គឺ​​តាមរយៈ​​តំណក់​តូច​ៗ ពី​ច្រមុះ​ឬ​មាត់ នៅ​ពេល​ដែល​អ្នក​មាន​ជំងឺ​នេះ​ក្អក កណ្តាស់ ឬ​និយាយ​។ តំណក់​តូច​ៗ​នេះ​ទៅ​ប៉ះពាល់​អ្នក​ដែល​នៅ​ក្បែរ​នោះ ឬទៅ​លើ​វត្ថុ ឬ​ផ្ទៃ​នៃ​អ្វី​មួយ។ វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ការពារ​មិន​អោយ​ឆ្លង​ជំងឺ​នេះ​ គឺ​ត្រូវ​មាន​ប្រតិបត្តិ​អនាម័យ​អោយ​បាន​ត្រឹមត្រូវ និង​រក្សា​ចំងាយ​ពី​អ្នក​ដទៃ​។ ជាពិសេស​ នៅ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​នេះ ទោះ​បី​ជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្អាក​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក៏​ដោយ ក៏ប្រជាជន​ទាំង​អស់​ត្រូវ​បន្តការ​ប្រុង​ប្រយ័ត្ន និង​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។