
អង្គការ PSI Cambodia លើកកម្ពស់នូវសិទ្ធិអំណាចរបស់ប្រជាជនកម្ពុជា ដើម្បីគាត់គ្រប់គ្រងសុខភាពរបស់ខ្លួន តាមរយៈនិរន្តរភាពទីផ្សារដោយទទួលបាននូវផលិតផល សេវាកម្ម និងព័ត៌មានដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ។
អង្គការ PSI Cambodia ប្រើឥទ្ធិពលទីផ្សារដែលមានតម្លៃសមរម្យ ជាដំណោះស្រាយដើម្បីធ្វើឲ្យសុខភាពរបស់ប្រជាជនដែលមានប្រាក់ចំណូលទាប និងងាយរងគ្រោះ មានភាពប្រសើរឡើងដោយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចការ
របស់យើង

ការលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាពជួយពង្រឹងប្រព័ន្ធនៅវិស័យសាធារណៈ ដើម្បីធ្វើការត្រួតពិនិត្យ និងសម្របសម្រួលទាក់ទងសកម្មភាពផ្លាស់ប្តូរឥរិយាបថសង្គម (SBC) នៅថ្នាក់ជាតិនិងថ្នាក់ខេត្ត។ យើងក៏ធ្វើការលើការបង្កើនលទ្ធភាពរបស់ប្រជាជនក្នុងការទទួលយកឥរិយាបថដែលនាំមកនូវសុខភាពល្អ។

ជំងឺទឹកនោមផ្អែមលើកុមារលើកកម្ពស់ការថែទាំសុខភាពដល់កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ និងជួយដល់កុមារទាំងនោះ ព្រមទាំងគ្រួសាររបស់គេ រស់នៅប្រកបដោយសុខុមាលភាព។

ការផ្គត់ផ្គង់ផលិតផលសុខភាពផ្គត់ផ្គង់ផលិតផលសុខភាពដែលមានតម្លៃសមរម្យនិងគុណភាពខ្ពស់ ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជាដែលមានចំណូលទាប និងងាយទទួលរងគ្រោះតាមរយៈដំណោះស្រាយដែលផ្អែកលើទីផ្សារ។
ព័ត៌មាន
ថ្មីៗ
-
ការបង្កើនការប្រើប្រាស់ប្រព័ន្ធផ្តល់ព័ត៌មានត្រឡប់ជាប្រចាំពីអតិថិជនដែលមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យ យ៉ាងហោចណាស់ អតិថិជន ៥ទៅ១០នាក់ ក្នុងមួយថ្ងៃ (ជាង២០០នាក់ក្នុង១ខែ) បានផ្តល់មតិអំពីសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកសំពៅលូន ។ (Photo by Savann Oeurm/USAID-EQHA-FHI 360) មតិយោបល់របស់អតិថិជនដែលមកទទួលសេវាសុខាភិបាល ពិតជាមានសារៈសំខាន់ និងជាវិធីមួយដ៏ល្អ ដើម្បីឆ្លុះបញ្ចាំងគុណភាពនៃសេវាសុខាភិបាលនៅមន្ទីរពេទ្យ
-
កាលពី៤ ឬ៥ឆ្នាំមុន អតិថិជនតែងតែត្អូញត្អែអំពីការគ្រប់គ្រងសំណល់និងបរិស្ថាន នៃមណ្ឌលសុខភាពស្វាយជ្រុំ ក្នុងខេត្តកំពង់ឆ្នាំង។ ការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ដូចជាការបែកចែកសំណល់ ការទុកដាក់ និងការដុតសំណល់ នៅមណ្ឌលសុខភាព មិនត្រូវបានអនុវត្តទៅតាមគោលការណ៍ណែនាំស្តីពីការបង្ការនិងការត្រួតពិនិត្យការចម្លងរោគ (IPC) នៃក្រសួងសុខាភិបាលនោះទេ នេះបើយោងទៅតាមចាន់ធឿន ដែលជាឆ្មប និងជាសមាជិកគណកម្មការ IPC នៃមណ្ឌលសុខភាពស្វាយជ្រុំ។
-
PSI Cambodia ធ្វើការសម្រេចចិត្តស្តីពីកម្មវិធីសុខភាពរបស់ខ្លួន ដោយផ្អែកទៅលើភស្តុតាង។ យើងប្តេជ្ញា ក្នុងការវាស់វែងលទ្ធផលនៃកម្មវិធីសុខភាពរបស់យើង ដោយមានការធ្វើការសិក្សាស្រាវជ្រាវ និងផែនការតាមដាននិងវាយតម្លៃ (M&E) ដើម្បីជួយដល់ការអនុវត្តកម្មវិធីសុខភាព និងវាយតម្លៃនូវប្រសិទ្ធិភាពនៃកម្មវិធី។ អង្គការ PSI Cambodia មានក្រុមការងារផ្នែកស្រាវជ្រាវដែលមានបទពិសោធន៍ ជំនាញ និងចំណេះដឹង ក្នុងការបង្កើត
-
Download document បទពិសោធន៍ខាងក្រោមនេះ អាចមានសារៈសំខាន់សម្រាប់គម្រោងដទៃទៀត ដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាលក្នុងកិច្ចការលើកកម្ពស់ឥរិយាបថសុខភាពផ្នែកទឹកស្អាតនិងអនាម័យ។ ការថែទាំគ្រួសារ គឺជាការលើកទឹកចិត្តដ៏សំខាន់ ក្នុងការផ្លាស់ប្តូរឥរិយាបថ: ការស្រលាញ់និងគិតគូរពីសមាជិកគ្រួសារជា ចំណុចសំខាន់ក្នុងវប្បធម៌របស់សង្គមកម្ពុជា។ សមាជិកគ្រួសារស្រលាញ់ និងគោរពគ្នាទៅវិញទៅមក និងចង់ឲ្យសមាជិកគ្រួសារមានសុវត្ថិភាព ដែលនេះជាការលើកទឹកចិត្តដ៏ខ្លាំងសម្រាប់ពួកគាត់។ អ្នកចូលរួមក្នុងការធ្វើការវាយតម្លៃក្រោយយុទ្ធនាការជាច្រើននាក់ បានលើកឡើងថាការលើកទឹកចិត្តចំបងរបស់គាត់ក្នុងការចាប់យកឥរិយាបថទឹកស្អាតនិងអនាម័យ គឺគោលបំណងក្នុងការការពារសមាជិកគ្រួសារ
-
អត្ថបទនេះត្រូវបានចុះផ្សាយដំបូង នៅវែបសាយរបស់ Brains Communication. មិនថាការបើកបរដោយសុវត្ថិភាព ការផឹកគ្រឿងស្រវឹង ការកាត់បន្ថយការជក់បារី ឬការចោលសំរាមនោះទេ ការធ្វើឲ្យមានឥទ្ធិពលលើឥរិយាបថរបស់មនុស្ស គឺតែងតែជាបញ្ហាប្រឈមដ៏លំបាក ប៉ន្តែមិនមែនមានន័យថាវាមិនអាចទៅរួចនោះទេ។ មានយុទ្ធសាស្ត្ររឹងមាំ ដែលអ្នកជំនាញបានបង្កើតតាមរយៈការស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ ដែលផ្តល់នូវផ្លូវឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថរបស់មនុស្ស តាមវិធីដែលអាចផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ និងសង្គម។ យុទ្ធសាស្ត្រ
-
អង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI Cambodia) កំពុងអនុវត្តគម្រោង “ទឹកនោមផ្អែមលើកុមារនៅកម្ពុជា (CDiC)” ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ដោយទទួលថវិកាពីក្រុមហ៊ុន Novo Nordisk ។ គោលបំណងទូទៅរបស់គម្រោងនេះ គឺដើម្បីលើកកម្ពស់ការថែទាំសុខភាពដល់កុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ និងជួយដល់កុមារទាំងនោះ ព្រមទាំងគ្រួសាររបស់គេ រស់នៅប្រកបដោយសុខុមាលភាព។ គម្រោងនេះផ្តោតទៅលើកុមារ