ការបង្កើនលទ្ធភាពក្នុងការទទួលបានការពន្យារកំណើតរយៈពេលវែង – គម្រោងសុខភាពស្ត្រីក្នុងប្រទេសកម្ពុជា
ទិន្នន័យសកលបានបង្ហាញថាការបង្កើនលទ្ធភាពក្នុងការទទួលបានវិធីសាស្ត្រពន្យារកំណើតបែបទំនើប បានកាត់បន្ថយអត្រាមរណភាពមាតា កាត់បន្ថយការមានកូនដោយចៃដន្យនិងការមានកូនញឹកញាប់ពេក និងកាត់បន្ថយតម្រូវការរំលូតកូនដោយគ្មានសុវត្ថិភាព។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក កម្ពុជាបានពង្រីកលទ្ធភាពលើសេវាពន្យារកំណើត ហើយចាប់ពីឆ្នាំ២០០០មក អត្រាប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើបមានចំនួនច្រើនជាងមុនពីរដង។
គម្រោងសុខភាពស្ត្រី ដែលបានអនុវត្តដោយអង្គការ ភី អេស អាយ កម្ពុជា នៅចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០២០ ពិតជាមានភាពចាំបាច់ណាស់ក្នុងការពង្រីកលទ្ធភាពទទួលបានផលិតផលមធ្យោបាយពន្យារកំណើតរយៈពេលវែង ប្រកបដោយគុណភាពខ្ពស់ ផលិតផល និងសេវា ត្រូវធានាថា បុគ្គលម្នាក់ៗទទួលបានព័ត៌មាននិងធនធានដែលពួកគេត្រូវការ ដើម្បីរៀបចំផែនការជីវិត និងគ្រួសារ ដែលពួកគេចង់បាន។
ការផ្តោតសំខាន់របស់កម្មវិធីគម្រោងសុខភាពស្ត្រី
ការពង្រីកការចែកចាយ
ចែកចាយផលិតផលពន្យារកំណើតរយៈពេលវែងទៅគ្រប់សាខា ដើម្បីធានាផ្តល់ផលិតផលគុណភាពខ្ពស់ជូនស្ត្រីតាមកន្លែងលក់នានាទូទាំងប្រទេស។
ធ្វើអោយប្រសើរឡើងគុណភាពនៃការថែទាំរបស់អ្នកផ្តល់សេវា
ផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះអភិបាលគាំទ្រដល់សមាជិកបណ្តាញនៃអ្នកផ្តល់សេវា
ការបង្កើនការយល់ដឹងនិងតម្រូវការ
បង្កើនលទ្ធភាពទទួលបានព័ត៌មានប្រយុទ្ធប្រឆាំងនឹងជំនឿផ្សេងៗ ហើយភ្ជាប់ស្ត្រីទៅកាន់សេវាជាច្រើនទៀតតាមរយៈការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួន និងប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាឌីជីថល។
ពង្រឹងបរិយាកាសដែលអំណោយផល
សហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់បរិយាកាសដែលអំណោយផលដល់ការទទួលបានសេវាពន្យារកំណើតរយៈពេលវែង។
លទ្ធផល
ចំនួនផលិតផលដែលបានចែកចាយជាមធ្យោបាយកំណើតរយៈពេលវែង
ចំនួនស្ត្រីដែលបានទៅទទួលសេវាពន្យារកំណើតរយៈពេលវែងតាមរយៈភ្នាក់ងារអប់រំផ្សព្វផ្សាយ
ចំនួនស្ត្រីដែលបានដាក់កងក្នុងស្បូនពីអ្នកផ្តល់សេវា
ការពង្រីកការចែកចាយ
នៅក្នុងចន្លោះឆ្នាំ២០០៨-២០២០ អង្គការ ភី អេស អាយ បានចែកចាយកងដាក់ក្នុងស្បូនចំនួន ២៥១ ៥៨០ និងកងដាក់ក្រោមស្បែកចំនួន ៦១ ៣២០ ដោយអ្នកផ្តល់សេវាបណ្តាញបន្ទប់ពិគ្រោះព្យាបាលជំងឺសញ្ញាព្រះអាទិត្យ និងមិនមែនជាបណ្តាញទូទាំងប្រទេស (តារាងទី១)។
គម្រោងសុខភាពស្ត្រីបានជួយរូមចំណែកកាត់បន្ថយថ្លៃផលិតផលពន្យារកំណើតរយៈពេលវែង រហូតដល់ឆ្នាំ២០២០។ ការឈោងចាប់ទីផ្សារនិងតម្លៃរបស់អង្គការ ភី អេស អាយ មានការកើនឡើង រួមទាំងស្រោមអនាម័យអូខេ កងដាក់ក្នុងស្បូនអូខែ កងដាក់ក្រោមស្បែក ទទួលបានថ្លៃដើមពេញលេញមកវិញ។ នៅ ឆ្នាំ២០២០ ផលិតផលទាំងពីរត្រូវបានរួមបញ្ចូលទៅក្នុងផលិតផលមូលនិធិសហគ្រាសរបស់អង្គការ ភី អេស អាយ និងបន្តចែកចាយជូនស្ត្រីទូទាំងប្រទេសកម្ពុជា តាមរយៈការដាក់លក់បន្ទាន់ពីគម្រោងត្រូវបានបញ្ចប់។
ការបង្កើនការយល់ដឹង
ការស្រាវជ្រាវរបស់ អង្គការ ភី អេស អាយ បានសម្គាល់ការយល់ឃើញថាជាផលរំខាន ភាពភ័យខ្លាច នៅតែជាឧបសគ្គធំរារាំងការប្រើប្រាស់វិធីសាស្ត្រពន្យារកំណើតទំនើប ក្នុងនោះការប្រើកងដាក់ក្នុងស្បូនត្រូវបានរៀបរាប់ថាជាមធ្យោបាយដែលមានការជឿទុកចិត្តបានតិចបំផុត។
ការផ្លាស់ប្តូរសង្គម និងឥរិយាបថទំនាក់ទំនងគឺជាយុទ្ធសាស្ត្រចាំបាច់ក្នុងការប្រឆាំងការយល់ច្រឡំបង្កើនការយល់ដឹងនិងបង្កើនតម្រូវការមធ្យោបាយពន្យារកំណើតទំនើប។
ក្រោមគម្រោងសុខភាពស្ត្រី របស់អង្គការ ភី អេស អាយ បានប្រើយុទ្ធសាស្ត្រផ្លាស់ប្តូរសង្គម និងឥរិយាបថទំនាក់ទំនង រួមបញ្ចូលទាំងបច្ចេកវិទ្យាឌីជីថលប្រព័ន្ធផ្សព្វផ្សាយធំៗនិងប្រាស្រ័យទាក់ទងផ្ទាល់។
បច្ចេកវិទ្យាឌីជីថល
បណ្តាញទូរស័ព្ទសុខភាពស្ត្រី៖ ចាប់តាំងពីឆ្នាំ២០១៣មក បណ្តាញទូរស័ព្ទទទួលការហៅចូលចំនួន ១០ ៧៤០ ដង ក្នុងនោះមានប្រមាញ ៤០ ៤១០ ដង ដែលទាក់ទងនឹងការពន្យារកំណើត។
ការហៅទៅលេខ ៣-២-១៖ នៅក្នុងឆ្នាំ២០១៦ អង្គការ ភី អេស អាយ បានបង្កើតសារជាសម្លេងជាច្រើនដែលមានព័ត៌មានមូលដ្ឋានអំពីការរំលូតកូនដោយសុវត្ថិភាព និងការពន្យារកំណើត ការឆ្លើយតបជាសម្លេង ដោយស្វ័យប្រវត្តិ Viamo ដើម្បីបង្កើនការយល់ដឹងអំពីវិធីសាស្ត្រពន្យារកំណើតបែបទំនើប និងការដោះស្រាយការយល់ខុស និងពាក្យចចាមអារ៉ាមផ្សេងៗ។
គេហទំព័រហ្វេកប៊ុកសម្រាប់យុវវ័យ៖ ទំព័រសម្ផស្សបញ្ញា ទទួលបានអ្នកចូលចិត្តជាង ២០ ០០០ នាក់ និងអ្នកតាមដានជាង ២១ ០០០ នាក់។
សាច់រឿងជាសម្លេង៖ អង្គការ ភី អេស អាយ បានបង្កើតសាច់រឿងជាសម្លេង ១៦ វគ្គ ដែលមានចំណងជើងថា “បងប្អូនស្រីពីរនាក់ ក្តីសុបិន្តមួយ និងការសម្ងាត់” ហើយបានចែករំលែកតាមបណ្តាញផ្សព្វផ្សាយការហៅទៅលេខ ៣-២-១ និងបណ្តាញសង្គមនានា។ ចាប់តាំងពីសាច់រឿងជាសម្លេងត្រូវបានចាក់ផ្សាយនៅតាមការហៅទៅលេខ ៣-២-១ នៅក្នុងឆ្នាំ២០១៩ មានការកើនឡើងគួរអោយកត់សម្គាល់នូវការហៅចូលជាច្រើន ដោយកើនឡើងការហៅចូលពី ៥៥៩ ដង នៅ ក្នុងឆ្នាំ២០១៨ រហូតដល់ ៨០០០ដង នៅក្នុងឆ្នាំ២០១៩។
យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយទ្រង់ទ្រាយធំ
អង្គការ ភី អេស អាយ បានធ្វើការផ្សព្វផ្សាយតាមរលកធាតុអាកាសជាង ១៥៩ ៩០០ ដង ព្រមទាំងផ្សាយតាមទូរទស្សន៍ ជាង ៦០០០ ដង ដើម្បីលើកកម្ពស់វិធីសាស្ត្រពន្យារកំណើតបែបទំនើប។ ការស្រាវជ្រាវរបស់ អង្គការ ភី អេស អាយ បានរកឃើញថា យុទ្ធនាការផ្សព្វផ្សាយលើទូរទស្សន៍ របស់អង្គការ ភី អេស អាយ មិនថាពួកគេបានមើលឃើញប៉ុន្មានដងនោះទេ ស្ត្រីដែលបានមើលឃើញមានជំនឿវិជ្ចមានលើវិធីសាស្ត្រពន្យារកំណើតបែបទំនើបជាងស្ត្រីដែលមិនបានមើលឃើញ។
ការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួន
ការប្រាស្រ័យទាក់ទងផ្ទាល់គឺពិតជាសំខាន់ក្នុងការបង្កើនការទទួលបានព័ត៌មានត្រឹមត្រូវ ឆ្លើយតបទៅនឹងការយល់ខុសនិងបង្កើតតម្រូវការមធ្យោបាយពន្យារកំណើតបែបទំនើប។
នៅក្រោមគម្រោងសុខភាពស្ត្រី អង្គការ ភី អេស អាយ ប្រើគំរូការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួនពីរ៖ កិច្ចប្រតិបត្តិការដោយផ្ទាល់តាមរយៈអ្នកអប់រំតាមសហគមន៍របស់អង្គការ ភី អេស អាយ និងភ្នាក់ងារអប់រំរបស់អង្គការក្នុងស្រុក។
ការស្រាវជ្រាវរបស់អង្គការ ភី អេស អាយ បានរកឃើញថាស្ត្រីដែលបានទទួលបានព័ត៌មានពីកម្មវិធីភ្នាក់ងារអប់រំផ្សព្វផ្សាយភាគច្រើនបានជឿជាក់លើវិធីសាស្ត្រពន្យារកំណើតទំនើបថា មានប្រសិទ្ធភាព ហើយងាយស្រួលប្រើប្រាស់និងមានទស្សនៈវិជ្ជមានលើកងដាក់ក្នុងស្បូន។
បង្កើនតម្រូវការ
បន្ថែមពីលើការប្រឆាំងនឹងព័ត៌មានខុស និងការបង្កើនការយល់ដឹងអំពីការពន្យារកំណើតរយៈពេលវែង កម្មវិធីអប់រំផ្សព្វផ្សាយតាមរយៈគម្រោងសុខភាពស្ត្រីបានចូលរួមដោយផ្ទាល់ក្នុងការបង្កើនចំនួនស្ត្រីក្នុងការប្រើប្រាស់ការពន្យារកំណើតរយៈពេលវែង តាមរយៈការបញ្ជូនប្រកបដោយប្រសិទ្ធភាព ទៅកាន់អ្នកផ្តល់សេវាដែលជា និងមិនមែនជាបណ្តាញ។
ចាប់តាំងពីឆ្នាំ២០១៣មក ស្ត្រីជាង ៧៤ ០០០ នាក់ ត្រូវបានបញ្ជូនទៅគ្លីនិកឯកជន ឬមណ្ឌលសុខភាពដោយជោគជ័យដើម្បីដាក់កងក្នុងស្បូន និង១០ ៦១០នាក់ ដើម្បីដាក់កងក្រោមស្បែក និង១៨ ៣៩០នាក់ ដើម្បីពន្យារកំណើតរយៈពេលខ្លី។ ភាគច្រើន (៨៥%) នៅចន្លោះឆ្នាំ២០១៣-២០១៩ បានបញ្ចូនទៅមណ្ឌលសុខភាព។
ការវិវត្តន៍គំរូការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួន
នៅចន្លោះឆ្នាំ២០១០-២០១៥ កម្មវិធីការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួន ត្រូវបានធ្វើឡើងតាមរយៈការបង្រៀនសហគមន៍។ បន្ទាប់ពីការបង្រៀនមេរៀននេះ ក្រុមអង្គការ ភី អេស អាយ បានរកឃើញថាប្រសិទ្ធិភាពនៃមេរៀននេះ មានការធ្លាក់ចុះ ហើយស្ត្រីជាច្រើនដែលបានចូលរួមរៀន បង្ហាញការមិនចាប់អារម្មណ៍ ឬពេញចិត្តជាមួយនឹងវិធីសាស្ត្របច្ចុប្បន្នរបស់ពួកគេ។
នៅក្នុងឆ្នាំ២០១៥ អង្គការ ភី អេស អាយ បានចាប់ផ្តើមវិធីសាស្ត្រកាន់តែច្បាស់លាស់ ដោយមានក្រុមគោលដៅចំនួនប្រាំក្រុម៖
- ស្ត្រីក្រោយសំរាល
- ស្ត្រីមានកូនច្រើន
- ស្ត្រីក្រោយរំលូត
- ស្ត្រីប្រើប្រាស់មធ្យោបាយបែបធម្មជាតិ
- ស្ត្រីចាប់អារម្មណ៍តែមិនទាន់បានប្រើប្រាស់
ការប្រើប្រាស់កម្មវិធីសិក្សា និងការប្រើសម្ភារៈជំនួយអប់រំ អ្នកអប់រំតាមសហគមន៍/ភ្នាក់ងារប្រាស្រ័យទាក់ទង អាចធ្វើការកែប្រែសាររបស់ពួកគេទៅតាមគ្រួសារនីមួយៗ។
ជាលទ្ធផល ចំនួនបញ្ជូនបានជោគជ័យតាមរយៈអ្នកអប់រំសហគមន៍/ភ្នាក់ងារប្រាស្រ័យទាក់ទងផ្ទាល់ខ្លួនមួយបានកើនឡើងពី ១០០នាក់ ក្នុងឆ្នាំ២០១៤ រហូតដល់១៤២នាក់ក្នុងឆ្នាំ២០១៥។
បង្កើនគុណភាពថែទាំ
នៅក្នុងឆ្នាំ២០០៨ គម្រោងសុខភាពស្ត្រីបានចាប់ផ្តើមផ្តល់ជំនួយដល់បណ្តាញបន្ទប់ពិគ្រោះព្យាបាលជំងឺសញ្ញាព្រះអាទិត្យ សិទ្ធិអាជីវកម្មសង្គម វិស័យឯកជនរបស់អង្គការ ភី អេស អាយ។ តាមរយៈគម្រោងសុខភាពស្ត្រី អង្គការ ភី អេស អាយ បានផ្តល់ការគាំទ្រដល់អ្នកផ្តល់សេវាឯកជនជាង ២៥០នាក់ តាមរយៈការកែលម្អសម្ភារៈ បរិក្ខារ ការបណ្តុះបណ្តាល ចុះសួរសុខទុក្ខជាប្រចាំដើម្បីបង្កើនជំនាញប្រឹក្សា ការផ្តល់សេវា និងការគ្រប់គ្រងព្រឹត្តការអាក្រក់ និងផលវិបាកផ្សេងៗ។
នៅឆ្នាំ២០២០ ជាមួយនឹងការផ្តត់ផ្គង់របស់អង្គការ ភី អេស អាយ ជាង៩០% នៃអ្នកផ្តល់សេវាបានបំពេញ ឬលើសពីកម្រិតស្តង់ដារអប្បបរមាធានាគុណភាព។
ការផ្តល់សេវាគុណភាពខ្ពស់ពីបណ្តាញបន្ទប់ពិគ្រោះព្យាបាលជំងឺសញ្ញាព្រះអាទិត្យក៏បានឆ្លុះបញ្ចាំងពីការពេញចិត្តរបស់អតិថិជនតាមរយៈការស្ទង់មតិផងដែរ។ អង្គការ ភី អេស អាយ បានធ្វើការស្ទង់មតិចំនួនបីដង ក្នុងឆ្នាំ២០១៤-២០១៦ និង២០១៨ ទូទាំង ១៤ ខេត្ត/ក្រុង។ ឆ្លងកាត់ការស្ទង់មតិចំនួនបីដងនេះ ជាង៨៥% នៃចំនួនអតិថិជនពន្យារកំណើតបានណែនាំអ្នកដទៃទៀតអោយទៅគ្លីនិក ហើយនៅចន្លោះឆ្នាំ២០១៦-២០១៨ គេបានរកឃើញទិន្នន័យវិជ្ជមាន ពីការពេញចិត្តរបស់អតិថិជននៅក្នុងចំនុចដូចជា៖ ការណាត់ជួបមានភាពងាយស្រួល ភាពឯកជន និងរក្សាការសម្ងាត់ ឥរិយាបថរបស់បុគ្គលិក និងឥរិយាបថរបស់អ្នកផ្តល់សេវា។
ការបង្កើតបរិយាកាសដែលផ្តល់ការអំណោយផល
អង្គការ ភី អេស អាយ បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជាប់ពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីធ្វើការផ្លាស់ប្តូរពីធីសារថ្នាក់ជាតិ ដើម្បីអោយស្ត្រីអាចទទួលកងដាក់ក្នុងស្បូន ផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗក្នុងការដាក់កងចាប់ពី៦សប្តាហ៍ មកត្រឹម៤សប្តាហ៍ បន្ទាប់ពីសម្រាលកូនស្ត្រីដែលមិនធ្លាប់មានកូន អាចប្រើកងដាក់ក្នុងស្បូន និងការដាក់កងក្នុងស្បូនចំពោះស្ត្រីឆ្លងទន្លេភ្លាម។
សូមអរគុណ
គម្រោងសុខភាពស្ត្រីត្រូវបានធ្វើឡើងតាមរយៈជំនួយសប្បុរសនិងអ្នកជាប់ពាក់ព័ន្ធសំខាន់ៗទៀត។ អង្គការ ភី អេស អាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុកផ្សេងទៀត ដែលបានសហការអស់រយៈពេលជាងមួយទស្សវត្សរ៍ និងបានបញ្ចប់ការសហការ។ អង្គការ ភី អេស អាយ ក៏សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា នៅក្នុងបណ្តាញបន្ទប់ពិគ្រោះព្យាបាលជំងឺសញ្ញាព្រះអាទិត្យដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ និងធ្វើអោយប្រសើរឡើងនូវសុខភាពស្ត្រីកម្ពុជា។ ជាចុងក្រោយក៏សូមថ្លែងអំណរគុណ ដល់ក្រុមការងារ ភី អេស អាយ ទាំងមូលដែលបានជួយជ្រោមជ្រែងផ្នែកបច្ចេកទេស ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងមកកាន់៖
វេជ្ជ. ហេងខេង
នាយកផ្នែកសុខភាពបន្តពូជនិងផ្លូវភេទ
kheng@psi.org.kh
Shirine Mohagheghpour
ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់
smohagheghpour@psi.org