ការ​បង្កើន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ការ​ពន្យារ​កំណើត​រយៈពេល​វែង – គម្រោង​សុខភាព​ស្ត្រី​ក្នុង​ប្រទេស​កម្ពុជា

ទិន្នន័យ​សកល​បាន​បង្ហាញ​ថា​ការ​បង្កើន​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​វិធីសាស្ត្រ​ពន្យារ​កំណើត​បែប​ទំនើប បាន​កាត់​បន្ថយ​អត្រាមរណភាព​មាតា កាត់​បន្ថយ​ការ​មាន​កូន​ដោយ​ចៃដន្យ​និង​ការ​មាន​កូន​ញឹកញាប់​ពេក និ​ង​កាត់​បន្ថយ​តម្រូវការ​រំលូតកូន​ដោយ​គ្មាន​សុវត្ថិភាព។ ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក កម្ពុជា​បាន​ពង្រីក​លទ្ធភាព​លើ​សេវា​ពន្យារ​កំណើត ហើយ​ចាប់​ពី​ឆ្នាំ​២០០០មក អត្រា​ប្រើប្រាស់​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប​មាន​ចំនួន​ច្រើន​ជាង​មុន​ពីរ​ដង។

គម្រោង​សុខភាព​ស្ត្រី ដែល​បាន​អនុវត្ត​ដោយ​អង្គការ​ ភី អេស​ អាយ កម្ពុជា នៅ​ចន្លោះ​ឆ្នាំ​​២០០៨ ដល់​ឆ្នាំ​២០២០ ពិត​ជា​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ផលិតផល​មធ្យោបាយ​ពន្យារ​កំណើត​រយៈពេល​វែង ប្រក​បដោយ​គុណភាព​ខ្ពស់ ផលិតផល និង​សេវា​ ត្រូវ​ធានា​ថា​ បុគ្គល​ម្នាក់​ៗទទួល​បាន​ព័ត៌មាន​និង​ធនធាន​ដែល​ពួកគេ​ត្រូវការ​ ដើម្បី​រៀបចំ​ផែនការ​ជីវិត និង​គ្រួសារ ដែល​ពួកគេ​ចង់​បាន។

ការ​ផ្តោត​សំខាន់​របស់​កម្មវិធី​គម្រោង​សុខភាព​ស្ត្រី

ការ​ពង្រីក​ការ​ចែកចាយ

ចែកចាយ​ផលិតផល​ពន្យារ​កំណើត​រយៈពេល​វែង​ទៅ​គ្រប់​សាខា​ ដើម្បី​ធានា​ផ្តល់​ផលិតផល​គុណភាព​ខ្ពស់​ជូន​ស្ត្រី​តាម​កន្លែង​លក់​នានា​ទូទាំង​ប្រទេស។

ធ្វើ​អោយ​ប្រសើរ​ឡើង​គុណភាព​នៃ​ការ​ថែទាំ​របស់​អ្នក​ផ្តល់​សេវា

ផ្តល់​ការ​បណ្តុះបណ្តាលបច្ចេកទេស និង​ការ​ចុះ​អភិបាល​គាំទ្រ​ដល់​សមាជិក​បណ្តាញ​នៃ​អ្នក​ផ្តល់​សេវា

ការ​បង្កើន​ការ​យល់​ដឹង​និង​តម្រូវការ

បង្កើន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំនឿ​ផ្សេង​ៗ ហើយ​ភ្ជាប់​ស្ត្រី​ទៅ​កាន់​សេវា​ជាច្រើន​ទៀត​តាម​រយៈ​ការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ខ្លួន​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ និង​បច្ចេកវិទ្យា​ឌីជីថល​។

ពង្រឹង​បរិយាកាស​ដែល​អំណោយ​ផល

សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ ដើម្បី​លើក​កម្ពស់​បរិយាកាស​ដែល​អំណោយផល​ដល់​ការ​ទទួល​បាន​សេវា​ពន្យារ​កំណើត​រយៈពេល​វែង​។

លទ្ធផល

312900

ចំនួន​ផលិតផលដែល​បាន​ចែកចាយ​ជា​មធ្យោបាយ​កំណើត​រយៈពេល​វែង

84610

ចំនួន​ស្ត្រី​ដែល​បាន​ទៅ​ទទួល​សេវា​ពន្យារ​កំណើត​រយៈពេល​វែង​តាម​រយៈ​ភ្នាក់ងារ​អប់រំ​ផ្សព្វផ្សាយ

176910

ចំនួន​ស្ត្រី​ដែល​បាន​ដាក់​កង​ក្នុង​ស្បូន​ពី​អ្នក​ផ្តល់​សេវា

ការ​ពង្រីក​ការ​ចែកចាយ

នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៨-២០២០ អង្គការ ភី អេស អាយ បាន​ចែកចាយ​កង​ដាក់​ក្នុង​ស្បូនចំនួន ២៥១ ៥៨០ និង​កង​ដាក់​ក្រោម​ស្បែក​ចំនួន ៦១ ៣២០ ដោយ​អ្នក​ផ្តល់​សេវា​បណ្តាញ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​សញ្ញា​ព្រះ​អាទិត្យ និង​មិនមែន​ជា​បណ្តាញ​ទូទាំង​ប្រទេស (តារាង​ទី១)។

គម្រោង​សុខភាព​ស្ត្រី​បាន​ជួយ​រូម​ចំណែក​កាត់បន្ថយ​ថ្លៃ​ផលិតផល​ពន្យារ​កំណើត​រយៈពេល​វែង រហូត​ដល់​ឆ្នាំ​២០២០។ ការ​ឈោង​ចាប់​ទីផ្សារ​និង​តម្លៃ​របស់​អង្គការ​ ភី អេស អាយ មាន​ការ​កើន​ឡើង​ រួម​ទាំង​ស្រោម​អនាម័យអូខេ កង​ដាក់​ក្នុង​ស្បូន​អូខែ កង​ដាក់​ក្រោម​ស្បែក​ ទទួល​បាន​ថ្លៃ​ដើម​ពេញ​លេញ​មកវិញ​។ នៅ ឆ្នាំ​២០២០ ផលិតផល​ទាំង​ពីរ​ត្រូវ​បាន​រួម​បញ្ចូល​ទៅ​ក្នុង​ផលិតផល​មូលនិធិ​សហគ្រាស​របស់​អង្គការ​ ភី អេស អាយ និង​បន្ត​ចែកចាយ​ជូន​ស្ត្រី​ទូទាំង​ប្រទេស​កម្ពុជា តាម​រយៈការ​ដាក់​លក់​បន្ទាន់​ពី​គម្រោង​ត្រូវ​បាន​បញ្ចប់​។

ការ​បង្កើន​ការ​យល់​ដឹង

ការ​ស្រាវជ្រាវ​របស់​ អង្គការ​ ភី អេស អាយ បាន​សម្គាល់​ការ​យល់​ឃើញ​ថា​ជា​ផល​រំខាន ភាព​ភ័យ​ខ្លាច នៅតែ​ជា​ឧបសគ្គធំ​រារាំង​ការ​ប្រើប្រាស់​វិធី​សាស្ត្រ​ពន្យារ​កំណើត​ទំនើប ក្នុង​នោះ​ការ​ប្រើ​កង​ដាក់​ក្នុង​ស្បូន​ត្រូវ​បាន​រៀបរាប់​ថា​ជា​មធ្យោបាយ​ដែល​មាន​ការ​ជឿ​ទុក​ចិត្ត​បាន​តិច​បំផុត​។

ការ​ផ្លាស់ប្តូរ​សង្គម និង​ឥរិយាបថ​ទំនាក់ទំនង​គឺជា​យុទ្ធសាស្ត្រ​ចាំបាច់​ក្នុង​ការ​ប្រឆាំង​ការ​យល់​ច្រឡំ​បង្កើន​ការ​យល់​ដឹង​និង​បង្កើន​តម្រូវ​ការ​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប។

ក្រោម​គម្រោង​សុខភាព​ស្ត្រី របស់​អង្គការ​ ភី អេស អាយ បាន​ប្រើ​យុទ្ធសាស្ត្រ​ផ្លាស់ប្តូរ​សង្គម និង​ឥរិយាបថ​ទំនាក់ទំនង រួម​បញ្ចូល​ទាំង​បច្ចេក​វិទ្យា​ឌីជីថល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់។

បច្ចេកវិទ្យា​ឌីជីថល

បណ្តាញ​ទូរស័ព្ទ​សុខភាព​ស្ត្រី៖ ចាប់តាំង​ពី​ឆ្នាំ​២០១៣មក បណ្តាញ​ទូរស័ព្ទ​ទទួល​ការ​ហៅ​ចូល​ចំនួន ១០ ៧៤០ ដង ក្នុង​នោះ​មាន​ប្រមាញ​ ៤០ ៤១០ ដង ដែល​ទាក់ទង​នឹង​ការ​ពន្យារ​កំណើត​។

ការ​ហៅ​ទៅលេខ ៣-២-១៖ នៅ​ក្នុង​ឆ្នាំ​២០១៦ អង្គការ​ ភី អេស​ អាយ បាន​បង្កើត​សារ​ជា​សម្លេង​ជាច្រើន​ដែលមាន​ព័ត៌មាន​មូលដ្ឋាន​អំពី​ការ​រំលូត​កូន​ដោយ​សុវត្ថិភាព និង​ការ​ពន្យារ​កំណើត​ ការ​ឆ្លើយ​តបជា​សម្លេង ដោយ​ស្វ័យ​ប្រវត្តិ Viamo ដើម្បី​បង្កើន​ការ​យល់ដឹង​អំពី​វិធីសាស្ត្រ​ពន្យារ​កំណើត​បែប​ទំនើប និង​ការ​ដោះស្រាយ​ការ​យល់​ខុស និង​ពាក្យ​ចចាមអារ៉ាម​ផ្សេង​ៗ។

គេហទំព័រ​ហ្វេកប៊ុក​សម្រាប់​យុវវ័យ៖ ទំព័រ​សម្ផស្ស​បញ្ញា ទទួល​បាន​អ្នក​ចូល​ចិត្ត​ជាង ២០ ០០០ នាក់ និង​អ្នក​តាមដាន​ជាង​ ២១ ០០០ នាក់។

សាច់រឿង​ជា​សម្លេង៖ អង្គការ ភី អេស​ អាយ បាន​បង្កើត​សាច់រឿង​ជា​សម្លេង ១៦ វគ្គ ដែល​មាន​ចំណង​ជើង​ថា “បង​ប្អូន​ស្រីពីរ​នាក់ ក្តី​សុបិន្ត​មួយ និង​ការ​សម្ងាត់” ហើយ​បាន​ចែក​រំលែក​តាម​បណ្តាញ​ផ្សព្វផ្សាយ​ការ​ហៅ​ទៅ​លេខ ៣-២-១ និង​បណ្តាញ​សង្គម​នានា​។ ចាប់តាំង​ពី​សាច់រឿង​ជា​សម្លេង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​តាម​ការ​ហៅ​ទៅ​លេខ​ ៣-២-១ នៅ​ក្នុង​ឆ្នាំ​២០១៩ មាន​ការ​កើនឡើង​គួរ​អោយកត់សម្គាល់​នូវ​ការ​ហៅ​ចូល​ជា​ច្រើន ដោយ​កើន​ឡើង​ការ​ហៅ​ចូល​ពី​ ៥៥៩ ដង នៅ ក្នុង​ឆ្នាំ​២០១៨​ រហូត​ដល់​ ៨០០០ដង នៅ​ក្នុង​ឆ្នាំ​២០១៩។

យុទ្ធនាការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំ

អង្គការ​ ភី អេស​ អាយ បាន​ធ្វើការ​ផ្សព្វផ្សាយ​តាម​រលក​ធាតុអាកាសជាង ១៥៩ ៩០០ ដង ព្រមទាំង​ផ្សាយ​តាម​ទូរទស្សន៍ ជាង​ ៦០០០ ដង ដើម្បី​លើក​កម្ពស់​វិធីសាស្ត្រ​ពន្យារ​កំណើត​បែប​ទំនើប។ ការ​ស្រាវជ្រាវរបស់ អង្គការ​ ភី អេស​ អាយ បាន​រកឃើញ​ថា យុទ្ធនាការ​ផ្សព្វផ្សាយ​លើ​ទូរទស្សន៍ របស់​អង្គការ​ ភី អេស អាយ មិនថា​ពួកគេ​បាន​មើល​ឃើញ​ប៉ុន្មាន​ដងនោះទេ ស្ត្រី​ដែល​បាន​មើលឃើញ​មាន​ជំនឿ​វិជ្ចមាន​លើ​វិធីសាស្ត្រ​ពន្យារ​កំណើត​បែប​ទំនើប​ជាង​ស្ត្រី​ដែល​មិន​បាន​មើលឃើញ​។

ការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ខ្លួន​

ការ​ប្រាស្រ័យ​ទាក់​ទងផ្ទាល់​គឺពិត​ជា​សំខាន់​ក្នុង​ការ​បង្កើន​ការ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ ឆ្លើយ​តប​ទៅនឹង​ការ​យល់ខុស​និង​បង្កើត​តម្រូវការ​មធ្យោបាយពន្យារ​កំណើត​បែប​ទំនើប។

នៅ​ក្រោម​គម្រោង​សុខភាព​ស្ត្រី អង្គការ​ ភី អេស អាយ ប្រើ​គំរូ​ការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ខ្លួន​ពីរ៖ កិច្ច​ប្រតិបត្តិការ​ដោយ​ផ្ទាល់​តាម​រយៈ​អ្នក​អប់រំ​តាម​សហគមន៍​របស់​អង្គការ​ ភី អេស អាយ និង​ភ្នាក់ងារ​អប់រំ​របស់​អង្គការ​ក្នុង​ស្រុក។

ការ​ស្រាវជ្រាវ​របស់​អង្គការ​ ភី អេស អាយ បាន​រកឃើញ​ថា​ស្ត្រី​ដែល​បាន​ទទួល​បាន​ព័ត៌មាន​ពី​កម្មវិធី​ភ្នាក់ងារ​អប់រំ​ផ្សព្វផ្សាយ​ភាគច្រើន​បាន​ជឿជាក់​លើ​វិធីសាស្ត្រ​ពន្យារ​កំណើត​ទំនើប​ថា មាន​ប្រសិទ្ធភាព ហើយ​ងាយ​ស្រួល​ប្រើប្រាស់និង​មាន​ទស្សនៈ​វិជ្ជមាន​លើ​កង​ដាក់​ក្នុង​ស្បូន​។

បង្កើន​តម្រូវការ

បន្ថែម​ពី​លើការ​ប្រឆាំង​នឹង​ព័ត៌មាន​ខុស និង​ការ​បង្កើន​ការ​យល់​ដឹង​អំពី​ការ​ពន្យារ​កំណើត​រយៈពេល​វែង កម្មវិធី​អប់រំផ្សព្វផ្សាយ​តាម​រយៈ​គម្រោង​សុខភាព​ស្ត្រី​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​បង្កើនចំនួន​ស្ត្រី​ក្នុង​ការ​ប្រើប្រាស់​ការ​ពន្យារ​កំណើត​រយៈពេល​វែង តាម​រយៈ​ការ​បញ្ជូន​ប្រកប​ដោយ​ប្រសិទ្ធភាព ទៅកាន់​អ្នក​ផ្តល់​សេវា​ដែល​ជា និង​មិនមែន​ជា​បណ្តាញ​។

ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក ស្ត្រី​ជាង​ ៧៤ ០០០​ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​គ្លីនិក​ឯកជន​ ឬ​មណ្ឌល​សុខភាព​ដោយ​ជោគជ័យ​ដើម្បី​ដាក់​កង​ក្នុង​ស្បូន​ និង​១០ ៦១០នាក់ ដើម្បី​ដាក់​កង​ក្រោម​ស្បែក និង​១៨ ៣៩០នាក់ ដើម្បី​ពន្យារ​កំណើត​រយៈពេល​ខ្លី។ ភាគច្រើន (៨៥%) នៅ​ចន្លោះ​ឆ្នាំ​២០១៣-២០១៩ បាន​បញ្ចូន​ទៅ​មណ្ឌល​សុខភាព​។

ការ​វិវត្តន៍​គំរូ​ការ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ខ្លួន

នៅ​ចន្លោះ​ឆ្នាំ​២០១០-២០១៥ កម្មវិធី​ការ​ប្រាស្រ័យ​ទាក់​ទង​ផ្ទាល់ខ្លួន ត្រូវ​បាន​ធ្វើឡើង​តាម​រយៈ​ការ​បង្រៀន​សហគមន៍។ បន្ទាប់​ពីការ​បង្រៀន​មេរៀន​នេះ ក្រុមអង្គការ​ ភី អេស​ អាយ បាន​រកឃើញ​ថា​ប្រសិទ្ធិភាព​នៃ​មេរៀន​នេះ​ មាន​ការ​ធ្លាក់ចុះ​ ហើយ​ស្ត្រី​ជាច្រើន​ដែល​បាន​ចូលរួម​រៀន បង្ហាញ​ការ​មិន​ចាប់​អារម្មណ៍ ឬ​ពេញ​ចិត្ត​ជា​មួយ​នឹងវិធីសាស្ត្រ​បច្ចុប្បន្ន​របស់ពួកគេ​។

នៅ​ក្នុង​ឆ្នាំ​២០១៥ អង្គការ ភី អេស អាយ បានចាប់​ផ្តើម​វិធីសាស្ត្រ​កាន់តែ​ច្បាស់លាស់ ដោយ​មាន​ក្រុម​គោលដៅ​ចំនួន​ប្រាំ​ក្រុម៖

  • ស្ត្រី​ក្រោយ​សំរាល
  • ស្ត្រី​មាន​កូនច្រើន
  • ស្ត្រី​ក្រោយ​រំលូត
  • ស្ត្រី​ប្រើប្រាស់​មធ្យោបាយ​បែប​ធម្មជាតិ
  • ស្ត្រី​ចាប់អារម្មណ៍តែ​មិនទាន់​បាន​ប្រើប្រាស់

ការ​ប្រើប្រាស់​កម្មវិធី​សិក្សា និង​ការ​ប្រើសម្ភារៈជំនួយ​អប់រំ អ្នក​អប់រំតាម​សហគមន៍/ភ្នាក់ងារ​ប្រាស្រ័យ​ទាក់ទង អាច​ធ្វើការ​កែប្រែ​សារ​របស់​ពួកគេ​ទៅតាម​គ្រួសារ​នីមួយ​ៗ។

ជា​លទ្ធផល ចំនួន​បញ្ជូន​បាន​ជោគជ័យ​តាម​រយៈអ្នក​អប់រំ​សហគមន៍/​ភ្នាក់ងារ​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ខ្លួន​មួយ​បាន​កើន​ឡើង​ពី ១០០​នាក់ ក្នុង​ឆ្នាំ​២០១៤ រហូត​ដល់​១៤២នាក់​ក្នុង​ឆ្នាំ​២០១៥។

បង្កើន​គុណភាព​ថែទាំ

នៅ​ក្នុង​ឆ្នាំ​២០០៨ គម្រោង​សុខភាព​ស្ត្រី​បាន​ចាប់​ផ្តើម​ផ្តល់​ជំនួយ​ដល់​បណ្តាញ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​សញ្ញា​ព្រះ​អាទិត្យ សិទ្ធិ​អាជីវកម្ម​សង្គម វិស័យ​ឯកជន​របស់​អង្គការ ភី អេស អាយ។ តាមរយៈ​គម្រោង​សុខភាព​ស្ត្រី អង្គការ​ ភី អេស អាយ បាន​ផ្តល់​ការ​គាំទ្រ​ដល់​អ្នក​ផ្តល់​សេវា​ឯកជន​ជាង ២៥០​នាក់ តាមរយៈ​ការ​កែលម្អ​សម្ភារៈ​ បរិក្ខារ​ ការ​បណ្តុះបណ្តាល ចុះ​សួរ​សុខទុក្ខ​ជា​ប្រចាំ​ដើម្បី​បង្កើន​ជំនាញ​ប្រឹក្សា ការ​ផ្តល់​សេវា និ​ងការ​គ្រប់គ្រង​ព្រឹត្តការ​អាក្រក់ និង​ផលវិបាក​ផ្សេង​ៗ។

នៅ​ឆ្នាំ​២០២០ ជាមួយ​នឹង​ការ​ផ្តត់ផ្គង់​របស់​អង្គការ ភី អេស​ អាយ ជាង​៩០% នៃ​អ្នក​ផ្តល់​សេវា​បាន​បំពេញ​ ឬ​លើ​សពី​កម្រិត​ស្តង់ដារ​អប្បបរមាធានា​គុណភាព​។

ការ​ផ្តល់​សេវា​គុណភាព​ខ្ពស់​ពី​បណ្តាញ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​សញ្ញា​ព្រះអាទិត្យ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពីការ​ពេញចិត្ត​របស់​អតិថិជន​តាមរយៈ​ការ​ស្ទង់​មតិ​ផង​ដែរ។ អង្គការ​ ភី អេស​ អាយ​ បាន​ធ្វើការ​ស្ទង់​មតិ​ចំនួន​បី​ដង ក្នុង​ឆ្នាំ​២០១៤-២០១៦ និង​២០១៨ ទូទាំង ១៤ ខេត្ត​/ក្រុង​។ ឆ្លង​កាត់​ការ​ស្ទង់​មតិចំនួន​បី​ដង​នេះ ជាង​៨៥% នៃ​ចំនួន​អតិថិជន​ពន្យារ​កំណើត​បាន​ណែនាំ​អ្នក​ដទៃ​ទៀត​អោយ​ទៅ​គ្លីនិក ហើយ​នៅ​ចន្លោះ​ឆ្នាំ​២០១៦-២០១៨ គេ​បាន​រក​ឃើញ​ទិន្នន័យ​វិជ្ជមាន ពី​ការ​ពេញចិត្ត​របស់​អតិថិជននៅ​ក្នុង​ចំនុច​ដូចជា៖ ការ​ណាត់​ជួប​មាន​ភាព​ងាយ​ស្រួល ភាព​ឯកជន​ និង​រក្សា​ការ​សម្ងាត់ ឥរិយាបថ​របស់​បុគ្គលិក និង​ឥរិយាបថ​របស់​អ្នក​ផ្តល់​សេវា​។

ការ​បង្កើត​បរិយាកាស​ដែល​ផ្តល់​ការ​អំណោយ​ផល

អង្គការ ភី អេស អាយ បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នក​ជាប់​ពាក់ព័ន្ធ​សំខាន់​ៗ​ផ្សេង​ទៀត ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ពីធីសារ​ថ្នាក់​ជាតិ ដើម្បី​អោយ​ស្ត្រី​អាច​ទទួល​កង​ដាក់​ក្នុង​ស្បូន​ ផ្លាស់ប្តូ​រ​លក្ខខណ្ឌ​ផ្សេង​ៗក្នុង​ការ​ដាក់​កង​ចាប់​ពី​៦​សប្តាហ៍ មក​ត្រឹម​៤​សប្តាហ៍​ បន្ទាប់​ពី​សម្រាល​កូន​ស្ត្រី​ដែល​មិន​ធ្លាប់​មាន​កូន អាច​ប្រើ​កង​ដាក់​ក្នុង​ស្បូន និង​ការ​ដាក់​កង​ក្នុង​ស្បូន​ចំពោះ​ស្ត្រី​ឆ្លង​ទន្លេ​ភ្លាម​។

សូម​អរគុណ

គម្រោង​សុខភាព​ស្ត្រី​ត្រូវ​បាន​ធ្វើឡើង​តាម​រយៈ​ជំនួយ​សប្បុរស​និង​អ្នក​ជាប់​ពាក់ព័ន្ធ​សំខាន់​ៗទៀត។ អង្គការ​ ភី អេស អាយ​ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ក្នុង​ស្រុក​ផ្សេង​ទៀត​ ដែល​បាន​សហការ​អស់​រយៈពេល​ជាង​មួយ​ទស្សវត្សរ៍ និង​បាន​បញ្ចប់​ការ​សហការ​។ អង្គការ ភី អេស អាយ ក៏​សូម​ថ្លែង​អំណរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា នៅ​ក្នុង​បណ្តាញ​បន្ទប់ពិគ្រោះ​ព្យាបាល​ជំងឺសញ្ញា​ព្រះអាទិត្យ​ដែល​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​សេវា​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​សុខភាព​ស្ត្រី​កម្ពុជា។ ជា​ចុង​ក្រោយ​ក៏​សូម​ថ្លែង​អំណរគុណ ដល់​ក្រុម​ការងារ ភី អេស អាយ ទាំងមូល​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ផ្នែក​បច្ចេកទេស ដ៏មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ធ្វើការ​ទាក់ទង​មកកាន់៖

វេជ្ជ. ហេងខេង
នាយក​ផ្នែក​សុខភាព​បន្តពូជ​និង​ផ្លូវ​ភេទ
kheng@psi.org.kh

Shirine Mohagheghpour
ទីប្រឹក្សា​បច្ចេកទេស​ជាន់ខ្ពស់
smohagheghpour@psi.org