ការបង្កើនលទ្ធភាពក្នុងការទទួលបានការរំលូតកូនដោយសុវត្ថិភាព – គម្រោងសុខភាពស្ត្រីនៅក្នុងប្រទេសកម្ពុជា
ទូទាំងសកលលោក ការរំលូតកូនដោយគ្មានសុវត្ថិភាពបណ្តាលឲ្យមានអត្រាមរណៈភាពរបស់មាតា រហូតដល់១៣%។ នៅក្នុងឆ្នាំ២០០០ អត្រាមរណៈភាពរបស់មាតាក្នុងប្រទេសកម្ពុជាស្ថិតនៅខ្ពស់ជាងគេនៅក្នុងតំបន់ ដោយមានអ្នកស្លាប់ចំនួន៤៣៧នាក់ ក្នុងចំនោម១០០,០០០នាក់ នៃកំណើតរស់ ដោយមរណៈភាពនេះ មានជាប់ពាក់ព័ន្ធជាមួយនឹងផលវិបាកការរំលូតកូនដោយគ្មានសុវត្ថិភាព ជំងឺក្រឡាភ្លើង និងការធ្លាក់ឈាម ថ្វីបើការរំលូតកូនត្រូវបានប្រកាសថាជាទង្វើស្របច្បាប់នៅក្នុងឆ្នាំ១៩៩៧ហើយក៏ដោយ មានស្ត្រីជាច្រើន នៅតែមិនអាចទទួលសេវាការរំលូតកូនដោយសុវត្ថិភាពដដែល ដោយសារតែតម្លៃថ្លៃពេក សេវានៃការរំលូតកូនគ្មានគុណភាព កង្វះឧបករណ៍ និងការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវនិងគ្មានគុណភាព។
ចាប់តាំងពីពេលនោះមក ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកជាប់ពាក់ព័ន្ធសំខាន់ៗផ្សេងទៀត បានដំណើរការដ៏គួរអោយកត់សម្គាល់ ក្នុងការបង្កើនលទ្ធភាព ក្នុងការទទួលបានការរំលូតកូនដោយសុវត្ថិភាព។ ជាលទ្ធផល នៅដើមឆ្នាំ២០១៤ អត្រានៃការស្លាប់របស់មាតា ចុះមកត្រឹម១៧០នាក់ ក្នុងចំណោម ១០០,០០០ នាក់ នៃកំណើតរស់។
គម្រោងសុខភាពស្ត្រី (WHP)
គម្រោងសុខភាពស្ត្រីត្រូវបានអនុវត្តឡើងតាមរយៈ អង្គការ ភី អេស អាយ នៅចន្លោះឆ្នាំ២០០៨-២០២០ ដែលដើរតួយ៉ាងសំខាន់ក្នុងការបង្កើនស្ថេរភាពទីផ្សារថ្នាំរំលូត និងបង្កើនការទទួលបានការរំលូត ដោយសុវត្ថិភាព និងការពន្យារកំណើតបន្ទាប់ពីការរំលូត នៅក្នុងប្រទេសកម្ពុជា។
សមិទ្ធផលសំខាន់
ជាង២លានកញ្ចប់
ថ្នាំរំលូតជាង២លានកញ្ចប់ត្រូវបានចែកចាយតាំងពីឆ្នាំ២០០៩
ជាង២ ៨០០ទីតាំង
ជាង២ ៨០០ទីតាំង មានលក់ថ្នាំរំលូត របស់អង្គការភី អេស អាយ ចាប់ពីឆ្នាំ២០១៩
ជាង១៤ ០០០នាក់
ស្ត្រីជាង១៤ ០០០នាក់ ត្រូវបញ្ជូនទៅរកសេវារំលូត ដែលមានសុវត្ថិភាព តាមរយៈភ្នាក់ងារអប់រំផ្សព្វផ្សាយ តាំងពីឆ្នាំ២០១៧
ជាង៥ ០០០នាក់
ស្ត្រីក្រោយរំលូតជាង៥ ០០០នាក់ ត្រូវបានបញ្ជូនទៅសេវាថែទាំ ក្រោយរំលូតដោយភ្នាក់ងារអប់រំផ្សព្វផ្សាយ ចាប់ពីឆ្នាំ២០១៤មក
ជាង២ ៥០០នាក់
បណ្តាញផ្តល់សេវា និងមិនមែនបណ្តាញ ចំនួនជាង២៥០០នាក់ ត្រូវបានបណ្តុះបណ្តាលស្តីពីជម្រើសនៃការមានផ្ទៃពោះ ចាប់ពីឆ្នាំ២០០៨
ជាង៥៩០០នាក់
អ្នកផ្តល់សេវានិងឱសថការី ជាង៥ ៩០០នាក់ បានទទួលនូវការគាំទ្រអន្តរាគមន៍ពីក្រុមការងារ PBCC យ៉ាងហោចណាស់១ដង ពីឆ្នាំ២០១០មក។
ពង្រីកការចែកចាយថ្នាំរំលូតដែលបានចុះបញ្ជី
នៅក្នុងឆ្នាំ២០០៩ ការសិក្សាស្រាវជ្រាវរបស់អង្គការភី អេស អាយ បានបង្ហាញថា ថ្នាំរំលូតជាង៨៧% ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជា ហើយភាគច្រើនគឺត្រូវបានផលិតនៅប្រទេសចិន ដោយមានកញ្ចប់និងការណែនាំជាភាសាចិន ហើយក្នុងនោះមានថ្នាំចំនួន១៩% គ្មានសារធាតុផ្សំបានត្រឹមត្រូវក្នុងការរំលូត។
អង្គការភី អេស អាយ បានធ្វើការចុះឈ្មោះថ្នាំរំលូតមេដាបូន ដំបូងគេបង្អស់នៅក្នុងឆ្នាំ២០០៩ និងចាប់ផ្តើមចែកចាយទូទាំងប្រទេសនៅឆ្នាំបន្តបន្ទាប់។
នៅក្រោមគម្រោងសុខភាពស្ត្រី អង្គការភី អេស អាយ បានចែកចាយថ្នាំរំលូតជាង ២ ១០៦ ០០០ កញ្ចប់ រួមបញ្ចូលទាំង ៥២ ៧១០ ទៅក្នុងក្រសួងសុខាភិបាល (តារាងទី១)។
ការចែកចាយនេះរួមបញ្ចូលទាំងថ្នាំមេដាបូន និងមាយហ្វេសូ ដែលជាផលិតផលទីពីរ របស់អង្គការភី អេស អាយ ដែលបានដាក់អោយដំណើរការនៅក្នុងឆ្នាំ២០១៨។ នៅខែធ្នូ ឆ្នាំ២០១៩ បានចែកចាយដល់កន្លែងលក់ថ្នាំចំនួន ២ ៨៨៤ ទីតាំង ទូទាំង៩៤%នៃស្រុក ក្នុងប្រទេសកម្ពុជា។ ការពង្រីកការចែកចាយថ្នាំរំលូត ដោយសុវត្ថិភាព គុណភាព និងបានចុះបញ្ជី ទៅក្នុងទីផ្សារ បានកាត់បន្ថយការប្រើប្រាស់ថ្នាំរំលូតគ្មានសុវត្ថិភាព ដែលបានផលិតនៅប្រទេសចិន និងមានការណែនាំប្រើប្រាស់ជាភាសាចិន គួរអោយកត់សម្គាល់ ដែលបានកាត់បន្ថយពី ២% នៅក្នុងឆ្នាំ២០១៣ រហូតដល់ 0% នៅក្នុងឆ្នាំ២០១៨ (តារាងទី២)។
ការបង្កើតនិរន្តរភាពទីផ្សារសម្រាប់ថ្នាំរំលូត
ក្នុងអំឡុងពេលដែលនិន្នាការជំនួយផលិតផលសុខភាពត្រូវបានផ្លាស់ប្តូរ ការបង្កើតទីផ្សារដែលមាននិរន្តរភាព គឺពិតជាចាំបាច់ ក្នុងការបន្តធានា នូវលទ្ធភាពក្នុងការទទួលបានផលិតផលសុខភាពដែលចាំបាច់។
នៅឆ្នាំ២០១០ អង្គការ ភី អេស អាយ បានចាប់ផ្តើមលក់ថ្នាំមេដាបូន ក្នុងតម្លៃជំនួយឧបត្ថម្ភដែលធានាដល់ប្រាក់ចំនេញដល់អ្នកបោះដុំ បើធៀបជាមួយនឹងថ្នាំរំលូតផ្សេងទៀតដែលមិនបានចុះបញ្ជី និងមានគុណភាពទាបនៅលើទីផ្សារ។ ចាប់តាំងពីពេលនោះមក ថ្នាំមេដាបូនទទួលបានកំណើននៃការលក់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយតម្លៃក៏មានការកើនឡើងផងដែរ ព្រមទាំងទទួលបានថ្លៃដើមនៅក្នុងឆ្នាំ២០១៦។
នៅឆ្នាំ២០១៧ ប្រមាណជា២ភាគ៣ (៦៤%) នៃស្ត្រីដែលរំលូតបានប្រើថ្នាំរំលូត ហើយក្នុងនោះមាន៧៤% បានប្រើថ្នាំមេដាបូន។
នៅឆ្នាំ២០២០ ទាំងផលិតផលម៉ាយហ្វេសូ និងមេដាបូន ត្រូវបានបញ្ចូលទៅក្នុងមូលនិធិសហគ្រាស ដែលជាសហគ្រាសសង្គមរបស់អង្គការ ភី អេស អាយ ក្នុងគោលបំណងស្វែងរកប្រាក់ចំនេញ ដើម្បីបង្កើតស្ថេរភាពសុខភាពផងដែរ។ ក្នុងនាមជាផលិតផលមួយរបស់មូលនិធិសហគ្រាស ផលិតផលទាំងពីរនេះ នឹងបន្តផ្តល់ជូនស្ត្រី ទូទាំងកម្ពុជាបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។
ការបង្កើតលទ្ធភាពក្នុងការទទួលបានព័ត៌មាននិងសេវាតាមរយៈការប្រាស្រ័យទាក់ទងផ្លាស់ប្តូរឥរិយាបថ
ការប្រាស្រ័យទាក់ទងផ្លាស់ប្តូរឥរិយាបថសង្គម គឺពិតជាចាំបាច់ក្នុងការបង្កើនលទ្ធភាពក្នុងការទទួលបានព័ត៌មានអំពីការរំលូតដោយសុវត្ថិភាព និងណែនាំស្ត្រីទៅកាន់សេវាដែលពួកគាត់ត្រូវការ។
បច្ចេកវិទ្យាឌីជីថល
បណ្តាញទូរស័ព្ទសុខភាពស្ត្រី៖ ចាប់តាំងពីឆ្នាំ២០១៣មក បណ្តាញទូរស័ព្ទនេះបានទទួលការហៅចូលប្រមាណ ១០៧ ៤៤០ ដង ដែលក្នុងនោះមានប្រមាណ ៤៧ ៨៣០ ដង ដែលទាក់ទងនឹងការរំលូត។ លើសពីនេះ ចាប់តាំងពីឆ្នាំ២០១៦មក បណ្តាញទូរស័ព្ទសុខភាពស្ត្រីបានធ្វើការណែនាំស្ត្រីជាង ៧ ៨៥០ អោយទទួលការពន្យារកំណើតបន្ទាប់ពីរំលូត។
ការហៅទៅលេខ ៣-២-១៖ នៅក្នុងឆ្នាំ២០១៦ អង្គការ ភី អេស អាយ បានបង្កើតសារជាសម្លេង តាមរយៈប្រព័ន្ធ ៣-២-១ ដែលជាប្រព័ន្ធតបសម្លេងដោយស្វ័យប្រវត្តិ Viamo ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបានព័ត៌មានទាក់ទងនឹងការរំលូតសុវត្ថិភាព និងការពន្យារកំណើត។ នៅខែកក្កដា ឆ្នាំ២០២០ ការហៅទៅលេខ ៣-២-១ បានទទួលការហៅចូលជាង ១៣ ១៣០ ដង។
ទំព័រហ្វេសប៊ុកសម្រាប់យុវវ័យ៖ ទំព័រហ្វេសប៊ុក សម្ភស្សបញ្ញា បានទទួល likes ចំនួន ២០ ០០០ និងមាន followers ចំនួន ២១ ០០០ នាក់។
សាច់រឿងជាសម្លេង៖ អង្គការ ភី អេស អាយ បានបង្កើតសាច់រឿងជាសម្លេង មាន១៦វគ្គ ដែលមានចំណងជើងថា “បងប្អូនស្រីពីរនាក់ ក្តីសុបិន្តមួយ និងការលាក់ទុកការសម្ងាត់” ហើយបានចាក់ផ្សាយនៅតាមប្រព័ន្ធ ៣-២-១ និងបណ្តាញសង្គមនានា។ ចាប់តាំងពីសាច់រឿងជាសម្លេងត្រូវបានផ្សព្វផ្សាយមក ការហៅទៅលេខ ៣-២-១ នៅក្នុងឆ្នាំ២០១៩ មានការកើនឡើងគួរអោយកត់សម្គាល់ ដោយអ្នកហៅចូលមាការកើនឡើងពី ៥៥៩ ដង នៅក្នុងឆ្នាំ២០១៨ ដល់ជាង ៨ ០០០ ដង នៅក្នុងឆ្នាំ២០១៩។
ការប្រាស្រ័យទំនាក់ទំនងអន្តរបុគ្គល
តាមរយៈវិសាលភាពនៃគម្រោងសុខភាពស្ត្រី អង្គការ ភី អេស អាយ បានប្រើប្រាស់គម្រូពីរក្នុងកម្មវិធីការប្រាស្រ័យទាក់ទងអន្តរបុគ្គល៖ ការអនុវត្តដោយផ្ទាល់តាមរយៈអ្នកអបរំផ្សព្វផ្សាយតាមសហគមន៍ និងតាមរយៈភ្នាក់ងារផ្សព្វផ្សាយរបស់អង្គការក្នុងស្រុក តាមរយៈការផ្តល់ថវិកា សម្រាប់អង្គការទាំងនោះ។
ចាប់តាំងពីឆ្នាំ២០១៧មក ស្ត្រីប្រមាណជាង ១ ៤៤០ នាក់ បានទទួលសេវារំលូតសុវត្ថិភាព តាមរយៈការប្រាស្រ័យទាក់ទងជាមួយអ្នកអប់រំផ្សព្វផ្សាយ។
ភាគច្រើន (៨៤%) បានទទួលការណែនាំទៅកាន់បណ្តាញអ្នកផ្តល់សេវា ហើយ១៥% បានទទួលការណែនាំទៅកាន់កន្លែងផ្តល់សេវាសាធារណៈ។ អ្នកអប់រំផ្សព្វផ្សាយសហគមន៍ និងភ្នាក់ងារអប់រំអន្តរបុគ្គល ក៏បានធ្វើការតាមដានស្ត្រីដែលទើបនឹងរំលូតផងដែរ ដើម្បីផ្តល់ជំនួយ និងការប្រឹក្សាយោបល់ដល់ពួកគេ ទាក់ទងនឹងការត្រលប់មកវិញនូវការបង្កកំណើត។
ចាប់តាំងពីឆ្នាំ២០១៤មក អ្នកផ្សព្វផ្សាយតាមសហគមន៍និងភ្នាក់ងារប្រាស្រ័យទាក់ទងផ្ទាល់ខ្លួន បានជួយដល់ស្ត្រីទើបរំលូតជាង ១៥ ០០០ នាក់ និងបានណែនាំជាង ៥ ០០០ នាក់ អោយទទួលសេវាពន្យារកំណើតបន្ទាប់ពីការរំលូត។
ការបង្កើនលទ្ធភាពក្នុងការទទួលបានការពន្យារកំណើតបន្ទាប់ពីការរំលូត តាមរយៈកម្មវិធីទូរស័ព្ទ
ដើម្បីពង្រីកលទ្ធភាពក្នុងការទទួលបានការពន្យារកំណើតបន្ទាប់ពីរំលូត អង្គការ ភី អេស អាយ បានបង្កើត និងដាក់អោយប្រើសាកល្បងនូវកម្មវិធីទូរស័ព្ទ ដើម្បីអោយអ្នកទិញផលិតផលរំលូតរបស់ ភី អេស អាយ ពីឱសថស្ថាន បានប្រឹក្សាជាមួយអ្នកផ្តល់សេវា អំពីការតាមដាន និងការពន្យារកំណើត។
អ្នកប្រើប្រាស់ចំនួន ១ ៦២១ នាក់ បានចុះឈ្មោះនៅក្នុងកម្មវិធីទូរស័ព្ទនេះ ដែលក្នុងនោះមាន៧១% ដែលអ្នកផ្តល់សេវាអាចធ្វើការទាក់ទងបាន។
អ្នកដែលទទួលបានការតាមដាន ក្នុងនោះ ៦៤% បានទទួលការពន្យារកំណើតបន្ទាប់ពីការរំលូត ពីអ្នកផ្តល់សេវាដែលជាបណ្តាញរបស់ ភី អេស អាយ (៨៨) និងអ្នកផ្តល់សេវាដែលមិនមាននៅក្នុងបណ្តាញនេះ (៦៥៣) ក្នុងរយៈពេល១១ខែបន្ទាប់ពីរំលូត។
តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីភ្ជាប់បណ្តាញសុខភាពដែលមានស្រាប់ កម្មវិធីទូរស័ព្ទជួយសម្រួលអោយអ្នកប្រើប្រាស់ មានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានអំពីផលិផលនិងសេវាកម្ម ដែលពួកគេត្រូវការដើម្បីធ្វើការសម្រេចចិត្តលើការពន្យារកំណើត។
ការរំលូតសុវត្ថិភាព នៅមណ្ឌលសុខភាព
ការពង្រីកការការរំលូតសុវត្ថិភាព នៅកម្រិតមណ្ឌលសុខភាព គឺមានសក្តានុពលក្នុងការបង្កើនលទ្ធភាពទទួលបានការរំលូតប្រកបដោយសុវត្ថិភាព ជាពិសេសសម្រាប់ស្ត្រីនៅតាមជនបទ។ ដើម្បីជាការជូនដំណឹងអំពីការដាក់បញ្ចូលសេវាកម្មថ្នាំរំលូត ទៅកាន់មណ្ឌលសុខភាព អង្គការភី អេស អាយ អង្គការម៉ារីស្តុប មូលនិធិដើមត្នោត និងអង្គការ CHAI បានចាប់ដៃគូ ដើម្បីអនុវត្តកម្មវិធីរំលូតនៅមណ្ឌលសុខភាព។
លទ្ធផលនៃកម្មវិធីនេះបានបង្ហាញថា ការផ្តល់សេវារំលូត MA នៅមណ្ឌលសុខភាព ពិតជាអាចធ្វើបានប្រកបដោយសុវត្ថិភាព ប្រសិទ្ធិភាព និងតម្លៃសមរម្យ សម្រាប់អតិថិជន។
តាមរយៈការពិនិត្យរបស់អង្គការទាំង៤៖
- ៩៨% នៃអ្នកប្រើប្រាស់ផលិតផលរំលូត មានការរំលូតស្អាតអស់
- ភាគច្រើននៃស្ត្រី (ពី៥១% ទៅ៩០% អាស្រ័យលើគំរូសាកល្បងនិងគម្រោង) បានអនុវត្តវិធីសាស្ត្រទំនើបនៃការពន្យារកំណើត ក្នុងរយៈពេលមួយខែបន្ទាប់ពីការរំលូត។
ធ្វើអោយប្រសើរឡើងនូវសេវាឯកជន
អង្គការ ភី អេស អាយ បានធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាតាមរយៈវិស័យឯកជនដោយមានវគ្គបណ្តុះបណ្តាលដល់អ្នកផ្តល់សេវាសុខភាពក្រៅបណ្តាញ ស្តីពីជម្រើសនៃការមានផ្ទៃពោះ និងផ្តល់ការគាំទ្រជាបន្តបន្ទាប់។
ក្រោមការគាំទ្រពីគម្រោងសុខភាពស្ត្រី៖
- បណ្តាញបន្ទប់ពិគ្រោះព្យាបាលសញ្ញាព្រះអាទិត្យជាង២៥០នាក់ បានទទួលការបណ្តុះបណ្តាលស្តីពីជម្រើសនៃការមានផ្ទៃពោះ ហើយជាទូទៅក្នុងរយៈពេលមួយឆ្នាំ មានបុគ្គលិកចុះទៅពិនិត្យ៣ទៅ៤ដង។
- អ្នកផ្តល់សេវាជាង ២ ៥១០ នាក់ រួមទាំងបណ្តាញបន្ទប់ពិគ្រោះព្យាបាលសញ្ញាព្រះអាទិត្យ និងមិនមែនជាបណ្តាញបានទទួលវគ្គបណ្តុះបណ្តាលស្តីពីជម្រើសនៃការមានផ្ទៃពោះចាប់ពីឆ្នាំ២០០៨មក។
- អ្នកផ្តល់សេវា និងឱសថការី ជាង ៥ ៩០០ នាក់ បានទទួលនូវការគាំទ្រអន្តរគមន៍ពីក្រុមការងារ PBCC យ៉ាងហោចណាស់មួយដង ចាប់ពីខែកក្កដា ឆ្នាំ២០១០មក។
សូមអរគុណ
គម្រោងសុខភាពស្ត្រី ត្រូវបានធ្វើឡើងតាមរយៈជំនួយសប្បុរសនិងអ្នកជាប់ពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។
អង្គការ ភី អេស អាយ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុកផ្សេងទៀត ដែលបានសហការអស់រយៈពេលជាងមួយទស្សវត្ស និងការសហការយ៉ាងជិតស្និទ្ធ។ អង្គការ ភី អេស អាយ ក៏សូមថ្លែងអំណរគុណ ដល់សមាជិកបណ្តាញបន្ទប់ពិគ្រោះសញ្ញាព្រះអាទិត្យ ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ និងធ្វើអោយប្រសើរឡើងនូវសុខភាពស្ត្រីកម្ពុជា។ ជាចុងក្រោយ ក៏សូមថ្លែងអំណរគុណ ដល់ក្រុមការងារ ភី អេស អាយ ទាំងមូល ដែលបានជួយជ្រោមជ្រែងផ្នែកបច្ចេកទេសដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងមកកាន់៖
វេជ្ជ. ហេងខេង
នាយកផ្នែកសុខភាពបន្តពូជនិងផ្លូវភេទ
kheng@psi.org.kh
SHIRINE MOHAGHEGHPOUR
ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់
smohagheghpour@psi.org