ការ​បង្កើន​លទ្ធភាព​ក្នុងការ​ទទួល​បាន​ការ​រំលូត​កូន​ដោយ​សុវត្ថិភាព – គម្រោង​សុខភាព​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា

ទូទាំង​សកលលោក ការ​រំលូត​កូន​ដោយ​គ្មាន​សុវត្ថិភាព​បណ្តាល​ឲ្យមាន​អត្រា​មរណៈភាព​របស់​មាតា រហូត​ដល់​១៣%។ នៅ​ក្នុង​ឆ្នាំ​២០០០ អត្រា​មរណៈភាព​របស់​មាតា​ក្នុង​ប្រទេស​កម្ពុជាស្ថិត​នៅ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់ ដោយ​មាន​អ្នក​ស្លាប់​ចំនួន​៤៣៧នាក់ ក្នុង​ចំនោម​១០០,០០០នាក់ នៃ​កំណើត​រស់ ដោយ​មរណៈភាពនេះ​ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹងផលវិបាក​ការ​រំលូត​កូន​ដោយ​គ្មាន​សុវត្ថិភាព ជំងឺក្រឡាភ្លើង និង​ការ​ធ្លាក់ឈាម ថ្វីបើ​ការ​រំលូត​កូនត្រូវ​បាន​ប្រកាស​ថា​ជា​ទង្វើ​ស្របច្បាប់នៅ​ក្នុង​ឆ្នាំ​១៩៩៧ហើយ​ក៏​ដោយ មាន​ស្ត្រី​ជាច្រើន នៅ​តែ​មិនអាច​ទទួល​សេវាការ​រំលូត​កូន​ដោយ​សុវត្ថិភាព​ដដែល​ ដោយសារ​តែតម្លៃ​ថ្លៃ​ពេក សេវា​នៃ​ការ​រំលូត​កូន​គ្មាន​គុណភាព កង្វះ​ឧបករណ៍ និង​ការ​ប្រើប្រាស់​ថ្នាំ​មិន​ត្រឹមត្រូវ​និង​គ្មាន​គុណភាព​។

ចាប់​តាំង​ពី​ពេល​នោះ​មក​ ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នក​ជាប់​ពាក់ព័ន្ធ​សំខាន់​ៗផ្សេង​ទៀត បាន​ដំណើរ​ការដ៏​គួរ​អោយ​កត់​សម្គាល់ ក្នុង​ការ​បង្កើន​លទ្ធភាព ក្នុង​ការ​ទទួល​បាន​ការ​រំលូត​កូន​ដោយ​សុវត្ថិភាព។ ជា​លទ្ធផល នៅ​ដើមឆ្នាំ​២០១៤ អត្រានៃ​ការ​ស្លាប់​របស់​មាតា​ ចុះ​មក​ត្រឹម​១៧០នាក់​ ក្នុង​ចំណោម​ ១០០,០០០ នាក់ នៃ​កំណើត​រស់​។

គម្រោង​សុខភាព​ស្ត្រី (WHP)

គម្រោង​សុខភាព​ស្ត្រី​ត្រូវបាន​អនុវត្ត​ឡើង​តាម​រយៈ អង្គការ​ ភី អេស អាយ នៅ​ចន្លោះឆ្នាំ​២០០៨-២០២០ ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ស្ថេរភាព​ទីផ្សារ​ថ្នាំ​រំលូត និង​បង្កើន​ការ​ទទួល​បាន​ការ​រំលូត ដោយ​សុវត្ថិភាព និង​ការ​ពន្យារ​កំណើត​បន្ទាប់​ពី​ការ​រំលូត​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

សមិទ្ធផល​សំខាន់

ជាង​២​លានកញ្ចប់

ថ្នាំ​រំលូត​ជាង​២លាន​កញ្ចប់​ត្រូវ​បាន​ចែកចាយ​តាំង​ពី​ឆ្នាំ​២០០៩                                    

ជាង​២ ៨០០ទីតាំង

ជាង​២ ៨០០​ទីតាំង​ មាន​លក់​ថ្នាំ​រំលូត​ របស់​អង្គការ​ភី អេស អាយ ចាប់​ពី​ឆ្នាំ​២០១៩

ជាង​១៤ ០០០នាក់

ស្ត្រី​ជាង​១៤ ០០០នាក់ ត្រូវ​បញ្ជូន​ទៅ​រក​សេវា​រំលូត​ ដែល​មាន​សុវត្ថិភាព​ តាម​រយៈភ្នាក់ងារ​អប់រំ​ផ្សព្វផ្សាយ តាំងពី​ឆ្នាំ​២០១៧

ជាង​៥ ០០០​នាក់

ស្ត្រី​ក្រោយ​រំលូត​ជាង​៥ ០០០​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​សេវា​ថែទាំ ក្រោយ​រំលូត​ដោយ​ភ្នាក់ងារ​អប់រំ​ផ្សព្វផ្សាយ ចាប់​ពី​ឆ្នាំ​២០១៤​មក

ជាង​២ ៥០០​នាក់

បណ្តាញ​ផ្តល់​សេវា​ និង​មិនមែន​បណ្តាញ​ ចំនួន​ជាង​២៥០០​នាក់ ត្រូវ​បាន​បណ្តុះបណ្តាល​ស្តីពី​ជម្រើស​នៃ​ការ​មាន​ផ្ទៃ​ពោះ ចាប់​ពី​ឆ្នាំ​២០០៨

ជាង​៥៩០០​នាក់

អ្នក​ផ្តល់​សេវា​​និង​ឱសថការី​ ជាង​៥ ៩០០​នាក់​ បាន​ទទួល​នូវ​ការ​គាំ​ទ្រ​អន្តរាគមន៍ពី​ក្រុម​ការងារ PBCC យ៉ាង​ហោច​ណាស់​​១ដង​ ពី​ឆ្នាំ​២០១០មក។

ពង្រីក​ការ​ចែកចាយ​ថ្នាំ​រំលូត​ដែល​បាន​ចុះបញ្ជី

នៅ​ក្នុង​ឆ្នាំ​២០០៩ ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ភី អេស អាយ បាន​បង្ហាញ​ថា ថ្នាំ​រំលូត​ជាង​៨៧% ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា ហើយ​ភាគច្រើន​គឺ​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​ចិន ដោយ​មាន​កញ្ចប់​និង​ការ​ណែនាំ​ជា​ភាសា​ចិន ហើយ​ក្នុង​នោះ​មាន​ថ្នាំ​ចំនួន​១៩% គ្មាន​សារធាតុ​ផ្សំ​បាន​ត្រឹមត្រូវ​ក្នុង​ការ​រំលូត​។

អង្គការ​ភី អេស​ អាយ បាន​ធ្វើការ​ចុះ​ឈ្មោះ​ថ្នាំ​រំលូត​មេដាបូន ដំបូង​គេ​បង្អស់នៅ​ក្នុង​ឆ្នាំ​២០០៩ និង​ចាប់ផ្តើម​ចែកចាយ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​បន្តបន្ទាប់។

នៅ​ក្រោម​គម្រោង​សុខភាព​ស្ត្រី អង្គការ​ភី អេស​ អាយ បាន​ចែកចាយ​ថ្នាំ​រំលូត​ជាង ២ ១០៦ ០០០ កញ្ចប់​ រួម​បញ្ចូល​ទាំង​ ៥២ ៧១០ ទៅ​ក្នុង​ក្រសួង​សុខាភិបាល (តារាង​ទី១)។

ការ​ចែកចាយ​នេះ​រួម​បញ្ចូល​ទាំង​ថ្នាំ​មេដាបូន និង​មាយហ្វេសូ ដែល​ជា​ផលិតផល​ទីពីរ របស់​អង្គការ​ភី អេស​ អាយ ដែល​បាន​ដាក់​អោយ​ដំណើរការ​នៅ​ក្នុង​ឆ្នាំ​២០១៨។ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៩ បានចែកចាយ​ដល់​កន្លែង​លក់​ថ្នាំ​ចំនួន ២ ៨៨៤ ទីតាំង ទូទាំង​៩៤%​នៃ​ស្រុក ក្នុង​ប្រទេស​កម្ពុជា។ ការ​ពង្រីក​ការ​ចែកចាយ​ថ្នាំ​រំលូត ដោយ​សុវត្ថិភាព គុណភាព និង​បាន​ចុះបញ្ជី​ ទៅ​ក្នុងទីផ្សារ​ បាន​កាត់បន្ថយ​ការ​ប្រើប្រាស់​ថ្នាំ​រំលូត​គ្មានសុវត្ថិភាព ដែល​បាន​ផលិត​នៅ​ប្រទេស​ចិន និង​មាន​ការ​ណែនាំ​ប្រើប្រាស់​ជាភាសា​ចិន គួរអោយ​កត់សម្គាល់ ដែល​បាន​កាត់បន្ថយ​ពី ២% នៅ​ក្នុង​ឆ្នាំ​២០១៣ រហូត​ដល់ 0% នៅ​ក្នុង​ឆ្នាំ​២០១៨ (តារាង​ទី២)​។

ការបង្កើតនិរន្តរភាពទីផ្សារសម្រាប់ថ្នាំរំលូត

ក្នុងអំឡុងពេលដែលនិន្នាការជំនួយផលិតផលសុខភាពត្រូវបានផ្លាស់ប្តូរ ការបង្កើតទីផ្សារដែលមាននិរន្តរភាព គឺពិតជាចាំបាច់ ក្នុងការបន្តធានា នូវលទ្ធភាពក្នុងការទទួលបានផលិតផលសុខភាពដែលចាំបាច់។

នៅឆ្នាំ២០១០ អង្គការ ភី អេស អាយ បានចាប់ផ្តើមលក់ថ្នាំមេដាបូន ក្នុងតម្លៃជំនួយឧបត្ថម្ភដែលធានាដល់ប្រាក់ចំនេញដល់អ្នកបោះដុំ បើធៀបជាមួយនឹងថ្នាំរំលូតផ្សេងទៀតដែលមិនបានចុះបញ្ជី និងមានគុណភាពទាបនៅលើទីផ្សារ។ ចាប់តាំងពីពេលនោះមក ថ្នាំមេដាបូនទទួលបានកំណើននៃការលក់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយតម្លៃក៏មានការកើនឡើងផងដែរ ព្រមទាំងទទួលបានថ្លៃដើមនៅក្នុងឆ្នាំ២០១៦។

នៅឆ្នាំ២០១៧ ប្រមាណជា២ភាគ៣ (៦៤%) នៃស្ត្រីដែលរំលូតបានប្រើថ្នាំរំលូត ហើយក្នុងនោះមាន៧៤% បានប្រើថ្នាំមេដាបូន។

នៅឆ្នាំ២០២០ ទាំងផលិតផលម៉ាយហ្វេសូ និងមេដាបូន ត្រូវបានបញ្ចូលទៅក្នុងមូលនិធិសហគ្រាស ដែលជាសហគ្រាសសង្គមរបស់អង្គការ ភី អេស អាយ ក្នុងគោលបំណងស្វែងរកប្រាក់ចំនេញ ដើម្បីបង្កើតស្ថេរភាពសុខភាពផងដែរ។ ក្នុងនាមជាផលិតផលមួយរបស់មូលនិធិសហគ្រាស ផលិតផលទាំងពីរនេះ នឹងបន្តផ្តល់ជូនស្ត្រី ទូទាំងកម្ពុជាបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់។

ការបង្កើតលទ្ធភាពក្នុងការទទួលបានព័ត៌មាននិងសេវាតាមរយៈការប្រាស្រ័យទាក់ទងផ្លាស់ប្តូរឥរិយាបថ

ការប្រាស្រ័យទាក់ទងផ្លាស់ប្តូរឥរិយាបថសង្គម គឺពិតជាចាំបាច់ក្នុងការបង្កើនលទ្ធភាពក្នុងការទទួលបានព័ត៌មានអំពីការរំលូតដោយសុវត្ថិភាព និងណែនាំស្ត្រីទៅកាន់សេវាដែលពួកគាត់ត្រូវការ។

បច្ចេកវិទ្យាឌីជីថល

បណ្តាញទូរស័ព្ទសុខភាពស្ត្រី៖ ចាប់តាំងពីឆ្នាំ២០១៣មក បណ្តាញទូរស័ព្ទនេះបានទទួលការហៅចូលប្រមាណ ១០៧ ៤៤០ ដង ដែលក្នុងនោះមានប្រមាណ ៤៧ ៨៣០ ដង ដែលទាក់ទងនឹងការរំលូត។ លើសពីនេះ ចាប់តាំងពីឆ្នាំ២០១៦មក បណ្តាញទូរស័ព្ទសុខភាពស្ត្រីបានធ្វើការណែនាំស្ត្រីជាង ៧ ៨៥០ អោយទទួលការពន្យារកំណើតបន្ទាប់ពីរំលូត។

ការហៅទៅលេខ ៣-២-១៖ នៅក្នុងឆ្នាំ២០១៦ អង្គការ ភី អេស អាយ បានបង្កើតសារជាសម្លេង តាមរយៈប្រព័ន្ធ ៣-២-១ ដែលជាប្រព័ន្ធតបសម្លេងដោយស្វ័យប្រវត្តិ Viamo ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបានព័ត៌មានទាក់ទងនឹងការរំលូតសុវត្ថិភាព និងការពន្យារកំណើត។ នៅខែកក្កដា ឆ្នាំ២០២០ ការហៅទៅលេខ ៣-២-១ បានទទួលការហៅចូលជាង ១៣ ១៣០ ដង។

ទំព័រហ្វេសប៊ុកសម្រាប់យុវវ័យ៖ ទំព័រហ្វេសប៊ុក សម្ភស្សបញ្ញា បានទទួល likes ចំនួន ២០ ០០០ និងមាន followers ចំនួន ២១ ០០០ នាក់។

សាច់រឿងជាសម្លេង៖ អង្គការ ភី អេស អាយ បានបង្កើតសាច់រឿងជាសម្លេង មាន១៦វគ្គ ដែលមានចំណងជើងថា “បងប្អូនស្រីពីរនាក់ ក្តីសុបិន្តមួយ និងការលាក់ទុកការសម្ងាត់” ហើយបានចាក់ផ្សាយនៅតាមប្រព័ន្ធ ៣-២-១ និងបណ្តាញសង្គមនានា។ ចាប់តាំងពីសាច់រឿងជាសម្លេងត្រូវបានផ្សព្វផ្សាយមក ការហៅទៅលេខ ៣-២-១ នៅក្នុងឆ្នាំ២០១៩ មានការកើនឡើងគួរអោយកត់សម្គាល់ ដោយអ្នកហៅចូលមាការកើនឡើងពី ៥៥៩ ដង នៅក្នុងឆ្នាំ២០១៨ ដល់ជាង ៨ ០០០ ដង នៅក្នុងឆ្នាំ២០១៩។

ការប្រាស្រ័យទំនាក់ទំនងអន្តរបុគ្គល

តាមរយៈវិសាលភាពនៃគម្រោងសុខភាពស្ត្រី អង្គការ ភី អេស អាយ បានប្រើប្រាស់គម្រូពីរក្នុងកម្មវិធីការប្រាស្រ័យទាក់ទងអន្តរបុគ្គល៖ ការអនុវត្តដោយផ្ទាល់តាមរយៈអ្នកអបរំផ្សព្វផ្សាយតាមសហគមន៍ និងតាមរយៈភ្នាក់ងារផ្សព្វផ្សាយរបស់អង្គការក្នុងស្រុក តាមរយៈការផ្តល់ថវិកា សម្រាប់អង្គការទាំងនោះ។

ចាប់តាំងពីឆ្នាំ២០១៧មក ស្ត្រីប្រមាណជាង ១ ៤៤០ នាក់ បានទទួលសេវារំលូតសុវត្ថិភាព តាមរយៈការប្រាស្រ័យទាក់ទងជាមួយអ្នកអប់រំផ្សព្វផ្សាយ។

ភាគច្រើន (៨៤%) បានទទួលការណែនាំទៅកាន់បណ្តាញអ្នកផ្តល់សេវា ហើយ១៥% បានទទួលការណែនាំទៅកាន់កន្លែងផ្តល់សេវាសាធារណៈ។ អ្នកអប់រំផ្សព្វផ្សាយសហគមន៍ និងភ្នាក់ងារអប់រំអន្តរបុគ្គល ក៏បានធ្វើការតាមដានស្ត្រីដែលទើបនឹងរំលូតផងដែរ ដើម្បីផ្តល់ជំនួយ និងការប្រឹក្សាយោបល់ដល់ពួកគេ ទាក់ទងនឹងការត្រលប់មកវិញនូវការបង្កកំណើត។

ចាប់តាំងពីឆ្នាំ២០១៤មក អ្នកផ្សព្វផ្សាយតាមសហគមន៍និងភ្នាក់ងារប្រាស្រ័យទាក់ទងផ្ទាល់ខ្លួន បានជួយដល់ស្ត្រីទើបរំលូតជាង ១៥ ០០០ នាក់ និងបានណែនាំជាង ៥ ០០០ នាក់ អោយទទួលសេវាពន្យារកំណើតបន្ទាប់ពីការរំលូត។

ការបង្កើនលទ្ធភាពក្នុងការទទួលបានការពន្យារកំណើតបន្ទាប់ពីការរំលូត តាមរយៈកម្មវិធីទូរស័ព្ទ

ដើម្បីពង្រីកលទ្ធភាពក្នុងការទទួលបានការពន្យារកំណើតបន្ទាប់ពីរំលូត អង្គការ ភី អេស អាយ បានបង្កើត និងដាក់អោយប្រើសាកល្បងនូវកម្មវិធីទូរស័ព្ទ ដើម្បីអោយអ្នកទិញផលិតផលរំលូតរបស់ ភី អេស អាយ ពីឱសថស្ថាន បានប្រឹក្សាជាមួយអ្នកផ្តល់សេវា អំពីការតាមដាន និងការពន្យារកំណើត។

អ្នកប្រើប្រាស់ចំនួន ១ ៦២១ នាក់ បានចុះឈ្មោះនៅក្នុងកម្មវិធីទូរស័ព្ទនេះ ដែលក្នុងនោះមាន៧១% ដែលអ្នកផ្តល់សេវាអាចធ្វើការទាក់ទងបាន។

អ្នកដែលទទួលបានការតាមដាន ក្នុងនោះ ៦៤% បានទទួលការពន្យារកំណើតបន្ទាប់ពីការរំលូត ពីអ្នកផ្តល់សេវាដែលជាបណ្តាញរបស់ ភី អេស អាយ (៨៨) និងអ្នកផ្តល់សេវាដែលមិនមាននៅក្នុងបណ្តាញនេះ (៦៥៣) ក្នុងរយៈពេល១១ខែបន្ទាប់ពីរំលូត។

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីភ្ជាប់បណ្តាញសុខភាពដែលមានស្រាប់ កម្មវិធីទូរស័ព្ទជួយសម្រួលអោយអ្នកប្រើប្រាស់ មានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានអំពីផលិផលនិងសេវាកម្ម ដែលពួកគេត្រូវការដើម្បីធ្វើការសម្រេចចិត្តលើការពន្យារកំណើត។

ការរំលូតសុវត្ថិភាព នៅមណ្ឌលសុខភាព

ការពង្រីកការការរំលូតសុវត្ថិភាព នៅកម្រិតមណ្ឌលសុខភាព គឺមានសក្តានុពលក្នុងការបង្កើនលទ្ធភាពទទួលបានការរំលូតប្រកបដោយសុវត្ថិភាព ជាពិសេសសម្រាប់ស្ត្រីនៅតាមជនបទ។ ដើម្បីជាការជូនដំណឹងអំពីការដាក់បញ្ចូលសេវាកម្មថ្នាំរំលូត ទៅកាន់មណ្ឌលសុខភាព អង្គការភី អេស អាយ អង្គការម៉ារីស្តុប មូលនិធិដើមត្នោត និងអង្គការ CHAI បានចាប់ដៃគូ ដើម្បីអនុវត្តកម្មវិធីរំលូតនៅមណ្ឌលសុខភាព។

លទ្ធផលនៃកម្មវិធីនេះបានបង្ហាញថា ការផ្តល់សេវារំលូត MA នៅមណ្ឌលសុខភាព ពិតជាអាចធ្វើបានប្រកបដោយសុវត្ថិភាព ប្រសិទ្ធិភាព និងតម្លៃសមរម្យ សម្រាប់អតិថិជន។

តាមរយៈការពិនិត្យរបស់អង្គការទាំង៤៖

  • ៩៨% នៃអ្នកប្រើប្រាស់ផលិតផលរំលូត មានការរំលូតស្អាតអស់
  • ភាគច្រើននៃស្ត្រី (ពី៥១% ទៅ៩០% អាស្រ័យលើគំរូសាកល្បងនិងគម្រោង) បានអនុវត្តវិធីសាស្ត្រទំនើបនៃការពន្យារកំណើត ក្នុងរយៈពេលមួយខែបន្ទាប់ពីការរំលូត។

ធ្វើអោយ​ប្រសើរ​ឡើង​នូវ​សេវា​ឯកជន

អង្គការ​ ភី អេស អាយ បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​តាមរយៈ​វិស័យ​ឯកជន​ដោយ​មាន​វគ្គបណ្តុះបណ្តាល​ដល់​អ្នក​ផ្តល់​សេវាសុខភាព​ក្រៅ​បណ្តាញ ស្តីពី​ជម្រើស​នៃ​ការ​មាន​ផ្ទៃ​ពោះ និង​ផ្តល់​ការ​គាំទ្រ​ជា​បន្តបន្ទាប់​។

ក្រោម​ការ​គាំទ្រ​ពី​គម្រោង​សុខភាព​ស្ត្រី៖

  • បណ្តាញ​បន្ទប់​ពិគ្រោះ​ព្យាបាល​សញ្ញា​ព្រះ​អាទិត្យ​ជាង​២៥០​នាក់ បាន​ទទួល​ការ​បណ្តុះបណ្តាល​ស្តីពី​ជម្រើស​នៃ​ការ​មាន​ផ្ទៃ​ពោះ ហើយ​ជា​ទូទៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ មាន​បុគ្គលិក​ចុះ​ទៅពិនិត្យ​៣ទៅ​៤​ដង​។
  • អ្នក​ផ្តល់​សេវា​ជាង​ ២ ៥១០ នាក់​ រួម​ទាំង​បណ្តាញ​បន្ទប់​ពិគ្រោះ​ព្យាបាល​សញ្ញា​ព្រះអាទិត្យ​ និង​មិនមែន​ជា​បណ្តាញ​បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ជម្រើស​នៃ​ការ​មាន​ផ្ទៃ​ពោះ​ចាប់​ពី​ឆ្នាំ​២០០៨​មក។
  • អ្នក​ផ្តល់​សេវា​ និង​ឱសថការី ជាង​ ៥ ៩០០ នាក់​ បាន​ទទួល​នូវ​ការ​គាំទ្រ​អន្តរគមន៍​ពី​ក្រុម​ការងារ PBCC យ៉ាងហោច​ណាស់​មួយ​ដង​ ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១០​មក។

សូម​អរគុណ

គម្រោងសុខភាពស្ត្រី ត្រូវបានធ្វើឡើងតាមរយៈជំនួយសប្បុរសនិងអ្នកជាប់ពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។

អង្គការ ភី អេស អាយ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុកផ្សេងទៀត ដែលបានសហការអស់រយៈពេលជាងមួយទស្សវត្ស និងការសហការយ៉ាងជិតស្និទ្ធ។ អង្គការ ភី អេស អាយ ក៏សូមថ្លែងអំណរគុណ ដល់សមាជិកបណ្តាញបន្ទប់ពិគ្រោះសញ្ញាព្រះអាទិត្យ ដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ និងធ្វើអោយប្រសើរឡើងនូវសុខភាពស្ត្រីកម្ពុជា។ ជាចុងក្រោយ ក៏សូមថ្លែងអំណរគុណ ដល់ក្រុមការងារ ភី អេស អាយ ទាំងមូល ដែលបានជួយជ្រោមជ្រែងផ្នែកបច្ចេកទេសដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទងមកកាន់៖

វេជ្ជ. ហេងខេង
នាយកផ្នែកសុខភាពបន្តពូជនិងផ្លូវភេទ
kheng@psi.org.kh

SHIRINE MOHAGHEGHPOUR
ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់
smohagheghpour@psi.org