NUMBER ONE ការពារដោយទំនួលខុសត្រូវ
ស្រោមអនាម័យ Number One គឺជាវិធីដ៏ល្អបំផុត នៅក្នុងការកាពារពីជំងឺកាមរោគ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។ Number One គឺជាម៉ាកយីហោស្រោមអនាម័យ សម្រាប់មនុស្សវ័យក្មេង ដែលមានប្រភេទក្លិនផ្សេងៗ ព្រមទាំងមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។ ស្រោមអនាម័យ Number One ត្រូវបានចាប់ដំណើរការនៅកម្ពុជា នៅក្នុងឆ្នាំ១៩៩៣ ដោយអង្គការ PSI និងបានទទួលប្រជាប្រិយភាពដ៏ធំធេង។ តាមរយៈយុទ្ធសាស្ត្រប្រាស្រ័យទាក់ទងនិងទីផ្សារ ដ៏មានប្រសិទ្ធិភាព ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការពន្យារកំណើត និងការការពារពីជំងឺអេដស៍និងកាមរោគ បច្ចុប្បន្ន ស្រោមអនាម័យ Number One នៅតែមានចំណែកធំក្នុងទីផ្សារស្រោមអនាម័យ នៅកម្ពុជា។