NUMBER ONE ការពារដោយទំនួលខុសត្រូវ

ស្រោមអនាម័យ Number One គឺជាវិធីដ៏ល្អបំផុត នៅ​ក្នុង​ការកាពារពីជំងឺកាមរោគ និង​ការ​មាន​ផ្ទៃពោះដោយ​មិន​បាន​គ្រោងទុក។ Number One គឺជា​ម៉ាកយីហោស្រោមអនាម័យ សម្រាប់មនុស្សវ័យក្មេង ដែល​មាន​ប្រភេទក្លិនផ្សេងៗ ព្រមទាំងមាន​គុណភាព​ខ្ពស់ និង​តម្លៃសមរម្យ។ ស្រោមអនាម័យ Number One ត្រូវបាន​ចាប់ដំណើរការនៅកម្ពុជា នៅក្នុង​ឆ្នាំ១៩៩៣ ដោយអង្គការ​ PSI និង​បាន​ទទួល​ប្រជាប្រិយភាពដ៏ធំធេង​។ តាម​រយៈយុទ្ធសាស្ត្រ​ប្រាស្រ័យ​ទាក់ទងនិង​ទីផ្សារ ​ដ៏មាន​ប្រសិទ្ធិភាព ដើម្បី​លើក​កម្ពស់​ការយល់ដឹង​អំពី​ការ​ពន្យារ​កំណើត​ និង​ការ​ការពារ​ពីជំងឺអេដស៍និងកាមរោគ បច្ចុប្បន្ន ស្រោមអនាម័យ​ Number One នៅ​តែ​មាន​ចំណែកធំក្នុង​ទីផ្សារ​ស្រោម​អនាម័យ​ នៅ​កម្ពុជា។