អង្គការ PSI លើកកម្ពស់​នូវ​សិទ្ធិ​អំណាច​របស់​ប្រជាជន​កម្ពុជា ដើម្បីគាត់គ្រប់គ្រង​សុខភាព​របស់​ខ្លួន​ តាម​រយៈ​និរន្តរភាព​ទីផ្សារ​ដោយ​ទទួល​បាន​នូវ​ផលិតផល​ សេវាកម្ម និង​ព័ត៌មាន​ដែល​មាន​គុណភាព​ខ្ពស់​និង​តម្លៃ​សមរម្យ​។

អង្គការ PSI ប្រើ​ឥទ្ធិពល​ទីផ្សារ​ដែល​មាន​តម្លៃ​សមរម្យ ជាដំណោះស្រាយ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​របស់​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ងាយ​រងគ្រោះ មានភាព​ប្រសើរ​ឡើង​ដោយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

កម្មវិធី/
គម្រោង

ការលើក​កម្ពស់ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព
ជួយ​ពង្រឹង​ប្រព័ន្ធ​នៅ​វិស័យ​សាធារណៈ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ និង​សម្របសម្រួល​ទាក់ទង​សកម្មភាព​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម (SBC) នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​។ យើង​ក៏ធ្វើការ​លើ​ការ​បង្កើន​លទ្ធភាព​របស់​ប្រជាជន​ក្នុងការ​ទទួលយក​ឥរិយាបថ​ដែល​នាំ​មកនូវ​សុខភាព​ល្អ​។

​ជំងឺទឹកនោមផ្អែមលើកុមារ
លើក​កម្ពស់​ការ​ថែទាំ​សុខភាព​ដល់​កុមារ​ដែល​មាន​ជំងឺទឹកនោមផ្អែមប្រភេទ១ និង​ជួយ​ដល់​កុមារ​ទាំង​នោះ ព្រម​ទាំង​គ្រួសារ​របស់​គេ រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព​។

ការ​ផ្គត់ផ្គង់​ផលិតផល​សុខភាព
ផ្គត់ផ្គង់​​ផលិតផល​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ​និង​គុណភាព​ខ្ពស់​ ដើម្បី​​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​ទាប និង​ងាយ​ទទួល​រង​គ្រោះ​តាមរយៈ​ដំណោះស្រាយ​ដែល​ផ្អែក​លើ​ទីផ្សារ។

ពន្លឿនសកម្មភាពដឹកនាំដោយសហគមន៍ដើម្បីធ្វើឱ្យប្រសើរឡើងនូវការទទួលបានវ៉ាក់សាំងបង្ការក្នុងចំណោមសហគមន៍ងាយរងគ្រោះ
ធ្វើឱ្យមានការប្រើប្រាស់កាន់តែប្រសើរឡើងនូវទិន្នន័យឥរិយាបថនិងសង្គម សម្រាប់វ៉ាក់សាំងនៅក្នុងសហគមន៍ងាយរងគ្រោះ ព្រមទាំងសហការបង្កើតនិងអនុវត្តកម្មវិធីដែលជំរុញដោយទិន្នន័យ ដើម្បីបង្កើនទំនុកចិត្ត និងតម្រូវការសម្រាប់ការទទួលវ៉ាក់សាំង ក្នុងតំបន់ងាយរងគ្រោះ ។

ព័ត៌មាន
ថ្មីៗ

ដំណឹងលក់ឡានបន្ទាន់
ដំណឹងលក់ឡានបន្ទាន់

អង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI) ប្រចាំប្រទេសកម្ពុជា យើងខ្ញុំត្រូវការដាក់លក់ឡាន (ឡានកាប់សាច់) ចំនួនមួយ (១) គ្រឿង មានលក្ខណៈដូចខាងក្រោម៖...

Learn more
(English) Consultant for the development of Sustainability Roadmap
(English) Consultant for the development of Sustainability Roadmap

Role/Position: Consultant for the development of Sustainability Roadmap Type of Contract: Individual Consultant Working Hour/Work Based: Phnom...

Learn more
ទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ «ជំនះឧបសគ្គ ដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម និងសុខុមាលភាព»
ទិវាជំងឺទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ «ជំនះឧបសគ្គ ដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែម និងសុខុមាលភាព»

នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងប្រជាជនក្នុងសហគមន៍ សិស្សានុសិស្ស មន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ បានជួបជុំគ្នានៅវត្តឧទុម្ពរក្រោម...

Learn more