របាយការណ៍ប្រចាំឆ្នាំ (មេសា ២០២០-មិនា ២០២១)៖ គម្រោងពង្រឹងសុវត្ថិភាពសុខាភិបាល តាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការគ្រោះបន្ទាន់ សម្រាប់វិស័យសុខភាពសាធារណៈ (PHEOC)

ក្នុង​ប្រទេសកម្ពុជា គម្រោងនេះ​បាន​ចាប់ផ្តើម ក្នុង​ខែកញ្ញា ឆ្នាំ​២០២០។ ក្នុងអំឡុង​ឆ្នាំ​ទី១នៃ​គម្រោង អង្គការ PSI បាន​ធ្វើ​ការ​វាយ​តម្លៃតំបូង ទៅ​លើតម្រូវការ​នៃ​មជ្ឈមណ្ឌលប្រតិបត្តិការគ្រោះបន្ទាន់ (EOC) ពិនិត្យប្រព័ន្ធ​តាមដាន និង​ផ្តល់​ជំនួយ​ចាំបាច់ ក្នុងការ​ចែកចាយ​និតិវិធី​ប្រតិបត្តិការស្តង់ដារ​ ថ្នាក់ជាតិ។ សកម្មភាព​ខ្លះៗ​ត្រូវបាន​ផ្លាស់ប្តូរ​ ក្នុងបរិបទ​នៃ​ការ​រីករាលដាលជំងឺ​កូវីដ-១៩ និង​សម្របទៅតាម​តម្រូវការ​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល ជាពិសេស​ក្រោយ​ការ​រៀបចំ​សិក្ខាសាលាស្តីពីការ​រៀបចំគម្រោង ដែល​ធ្វើឡើង​កាលពី​ខែ​មករា ឆ្នាំ​២០២១។