ការចូលរួម​របស់​យុវវ័យ​នៅ​ក្នុង​ការ​លើកកម្ពស់​សុខភាពផ្លូវភេទ និង​សុខភាព​បន្តពូជ

តម្រូវការ​ព័ត៌មាន

ទោះបីជា​យុវវ័យ​​រួមភេទឬអត់​ក៏ដោយ ក៏ពួកគេ​មាន​សិទ្ធិ​ ក្នុង​ការ​ទទួលបាន​ការ​អប់រំអំពីសុខភាព​ផ្លូវភេទ​និង​បន្តពូជ។ មាន​ហេតុផល​ល្អជាច្រើន ចំពោះថាតើហេតុអ្វី​ការ​អប់រំនេះ​មាន​សារៈសំខាន់។ ការ​ទទួល​បាន​ព័ត៌មាន​ អាចជួយ​ឲ្យយុវវ័យ​ធ្វើ​ការ​សម្រេចចិត្ត​ សម្រាប់​សុខភាព​របស់​ខ្លួន រួម​ទាំង​ការពារខ្លួន​ឯង​ពីការ​មាន​ផ្ទៃពោះ​ដោយ​មិនបាន​គ្រោង​ទុក និង​ជំងឺ​កាមរោគ​ផ្សេងៗ​។

យោងទៅតាម​របាយ​ការ​ណ៍ “វិភាគស្ថានភាពរបស់យុវជននៅកម្ពុជា” ការយល់​ដឹង​អំពី​សុខភាព​បន្តពូជនិង​សុខភាព​ផ្លូវភេទ នូវមាន​កំរិតនៅឡើង ក្នុង​ចំណោម​យុវវ័យ។ ឪពុកម្តាយ និង​សាលារៀន គឺជាប្រភពចំបង​នៃការ​ទទួលបាន​ព័ត៌មានអំពី​សុខភាព​បន្តពូជនិង​សុខភាព​ផ្លូវភេទ ក្នុង​ចំណោម​ប្រជាជន​អាយុ១៥-២៤ ។

គម្រោងលើកកម្ពស់ឥរិយាបថ ប្រកបដោយសុខុមាលភាព (PHB) ដែលឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID បានជជែកពិភាក្សា​ជាមួយប្រជាជនវ័យក្មេង​៤៥នាក់ ហើយ​បាន​ដឹងអំពីការ​យល់​ខុស​និង​ព័ត៌មាន​មិនពិត​ជុំវិញ​សុខភាពបន្តពូជនិង​សុខភាព​ផ្លូវភេទ។

យុទ្ធនាការដើម្បី​យុវវ័យ ដោយ​យុវវ័យ

កម្មវិធី​សណួរចម្លើយ នៅលើបណ្តាញ​សង្គម ជាមួយអ្នកនាង យឹម សុធារី អ្នកចិត្តសាស្ត្រ ជាវាគ្មិនកិត្តិយស

គម្រោង PHB បាន​រៀបចំសិក្ខាសាលា​ចំនួន​២ ដើម្បី​ប្រមូល​គំនិត​ផ្សេង​ៗ ជាមួយ​យុវជនយុវនារី ក្នុង​ការ​បង្កើត​យុទ្ធនាការ​ដែល​ផ្តោត​ទៅលើ​យុវវ័យ និង​ដោះស្រាយ​ការ​ប្រឈម​ទាក់ទង​នឹង​ការ​យល់​ខុស​អំពី​សុខភាព​បន្តពូជនិង​សុខភាព​ផ្លូវភេទ។

ដោយ​ផ្អែក​ទៅលើ​យោបល់​របស់​យុវជនយុវនារី យុទ្ធនាការ​តាម​រយៈអ៊ីនធើនែត​មួយ ដែល​មាន​ឈ្មោះថា “ពីរនាក់​បាន​ហើយ” ត្រូវបានចាប់​ដំណើរការ​នៅ​ខែ​មករា ឆ្នាំ​២០២២។ គម្រោង​ PHB បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បង្កើតមាតិកា​ ដែល​ដឹក​នាំ​ដោយ​​ក្រុម​យុវវ័យ​ ដែលមាន​ឈ្មោះថា “ដុះស្លាប”។ ដុះស្លាប អនុវត្ត​យុទ្ធនាការ​នេះ ដែលអាច​ឲ្យ​ប្រជាជន​វ័យ​ក្មេង​អាច​រៀនសូត្រ​ប្រកបដោយឯកជនភាព អំពី​ការ​រួមភេទ ទំនាក់ទំនង និង​រាងការយ​របស់​គេ ដោយ​ចោទជាសំណួរទៅកាន់អ្នក​ជំនាញ។

ដោយ​អនុវត្ត​ជា​ដំបង​តាម​ប្រព័ន្ធ​អ៊ីនធើនែត យុទ្ធនាការ​នេះផ្តល់​យុវជនយុវនារី នូវ​ការ​ទទួល​បាន​ព័ត៌មាន​អំពី​សុខភាព​បន្តពូជនិង​សុខភាព​ផ្លូវភេទ នៅពេលណា​ និង​កន្លែង​ណា​ក៏បាន តាម​រយៈវេទិកាដែល​ពួកគេ​ស្គាល់ស្រាប់: ហ្វេសប៊ុក.

ដោយ​ផ្តល់​ឲ្យ​យុវវ័យ​នូវ​ឱកាស​ជា​ដៃគូ​ក្នុងការ​សម្រេច និង​អនុវត្ត​កម្មវិធីសុខភាព ដែល​ផ្តោត​ទៅលើ​ក្រុមគោលដៅជា​យុវជនយុវនារី ដែល​មាន​អាយុស្របាល​គ្នា និង​ការ​និយាយស្តីដូចគ្នា អាច​ធ្វើ​ឲ្យ​មាន​ការ​ចូលរួម​ដោយ​អស់​ពីចិត្ត។ ដុះស្លាប គឺជាវេទិកា​ពហុប្រព័ន្ធផ្សព្វផ្សាយ ដែល​បង្កើត​ឡើង​ដោយ​ក្រុមស្ត្រីវ័យ​ក្មេង ដែល​ខិតខំ​លើក​កម្ពស់​សុខុមាលភាព​របស់​យុវវ័យ។ ពួកគេប្រមូល​សំនួរ​ ដើម្បី​យក​ទៅ​បង្កើត​ជា​មាតិកា រួមមាន​វីដេអូសំនួរ​ចម្លើយ រូបភាពព័ត៌មាន និង​ចំណោទសំនួរ​ជាដើម។


១៣៥

គម្រោង PHB មាន​ការ​ចូលរួម​ពី​ប្រជាជន​វ័យក្មេង​ជាង​១៣៥នាក់ ដើម្បី​បង្កើត​យុទ្ធនាការ​នេះឡើង។


៣ ០០០ ០០០

មាន​ការ​ចូលមើល​មាតិកា​ជាង​៣លាន​ដង ក្នុង​ពេល​៣ខែ​ដំបូង នៃយុទ្ធនាការ​នេះ​។

“ពីរនាក់​បាន​ហើយ” គឺជា​យុទ្ធនាការ​ដែល​ខ្ញុំមាន​មោទនភាព​បំផុត។ ខ្ញុំ​សង្ឃឹម​ថាយុទ្ធនាការ​នេះនឹង​មាន​ការ​ចូលរួម​ច្រើន​ពីយុវជន ហើយពួកគេ​នឹង​មាន​ភាព​ក្លាហានក្នុង​ការ​និយាយ​អំពី​ប្រធានបទដ៏សំខាន់​នេះ នៅថ្ងៃ​អនាគម។

ប៊ុន សៅសុភនាថ
សហស្ថាបនិកដុះស្លាប

* គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០១៨ ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID ។ គោលដៅរបស់គម្រោងនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាព ដែលប្រកបដោយគុណភាព ដោយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ។ ដំបូងឡើយ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ការពន្យារកំណើត ជំងឺរបេង និងជំងឺគ្រុនចាញ់។ ក្នុងឆ្នាំ២០២០ និង ២០២១ គម្រោង PHB បានអនុវត្តសកម្មភាពទាក់ទងនឹងជំងឺកូវីដ-១៩ ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺនេះ ។ នៅចុងឆ្នាំ២០២១ ជំងឺមិនឆ្លង ត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពរបស់គម្រោង ហើយរយៈពេលរបស់គម្រោងត្រូវបានបន្ត ដល់ឆ្នាំ២០២៥ ។