សូមអញ្ជើញចូលរួមដេញថ្លៃ សេវាថែទាំ និងជួសជុលរថយន្ត

អង្គការ​អន្តរជាតិបំរើសុខភាពប្រជាជនកម្ពុជា កំពុងស្វែងរកអ្នកផ្គត់ផ្គង់ដែលមានសមត្ថភាពខ្ពស់ក្នុងការផ្តល់នូវកិច្ចព្រមព្រៀងរយៈពេលវែង (LTA) សម្រាប់រយៈពេល១ឆ្នាំនៃសេវាកម្មថែទាំយានយន្តក្នុងតម្លៃប្រកួតប្រជែងនិងសន្សំសំចៃ។ ការចំណាយសរុប សម្រាប់ការថែទាំរថយន្តកាលពីឆ្នាំមុនគឺ ៤០,០០០ ដុល្លារ។ សូមមើលលក្ខណៈបច្ចេកទេស និងឯកសារគាំទ្រពាក់ព័ន្ធផ្សេងទៀតមានភ្ជាប់នៅខាងក្រោម។

សូមចុចតំណទាំងនេះដើម្បីដឹងពីពត័មានបន្ថែម:
តារាងតម្លៃគ្រឿងបន្លាស់ និង សេវាកម្ម
លិខិតសំណើរសម្រង់តម្លៃ
វិសាលភាពការងារ

ដូចបានជម្រាបជូនខាងលើ សូមមេត្តាដាក់ការសម្រង់តម្លៃរបស់អ្នកនូវតាមតារាងទំនិញដែលមានភ្ជាប់មកជាមួយ ជាដុល្លារសហរដ្ឋអាមេរិកដោយមិនរាប់បញ្ចូលពន្ធលើការលក់។

– កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ ថ្ងៃទី២២ ខែមីនាឆ្នាំ២០២៤ ម៉ោង៤:00ល្ងាច
– ឯកសារដេញថ្លៃរបស់លោកអ្នក ស្ថិតនៅក្នុងស្រោមសំបុត្របិទជិត និងផ្ញើរទៅកាន់ផ្នែកលទ្ធកម្ម ដែលមានអាស័យដ្ឋាន នៅការិយាល័យ អង្គការអន្តរជាតិបំរើសុខភាពប្រជាជន/កម្ពុជា (PSI/Cambodia)។