វិធី​ការពារ​​ខ្លួន​អ្នក​ពី​កូវីដ-១៩

កូវីដ-១៩ គឺ​ជា​ជំងឺ​ឆ្លង ដោយ​ការ​ឆ្លង​​ជា​ចំបង​នោះ​ គឺ​​តាមរយៈ​​តំណក់​តូច​ៗ ពី​ច្រមុះ​ឬ​មាត់ នៅ​ពេល​ដែល​អ្នក​មាន​ជំងឺ​នេះ​ក្អក កណ្តាស់ ឬ​និយាយ​។ តំណក់​តូច​ៗ​នេះ​ទៅ​ប៉ះពាល់​អ្នក​ដែល​នៅ​ក្បែរ​នោះ ឬទៅ​លើ​វត្ថុ ឬ​ផ្ទៃ​នៃ​អ្វី​មួយ។ វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ការពារ​មិន​អោយ​ឆ្លង​ជំងឺ​នេះ​ គឺ​ត្រូវ​មាន​ប្រតិបត្តិ​អនាម័យ​អោយ​បាន​ត្រឹមត្រូវ និង​រក្សា​ចំងាយ​ពី​អ្នក​ដទៃ​។ ជាពិសេស​ នៅ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​នេះ ទោះ​បី​ជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ផ្អាក​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក៏​ដោយ ក៏ប្រជាជន​ទាំង​អស់​ត្រូវ​បន្តការ​ប្រុង​ប្រយ័ត្ន និង​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។

លាង​ដៃ​ជា​ប្រចាំ ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាកុល ឬ​អាកុលជែល

បើ​មាន​ការ​ជួបជុំ ទោះ​មាន​មនុស្ស​ចូលរួម​តិច​ក្តី ក៏​ត្រូវ​រក្សា​ចម្ងាយ​ពីគ្នា​ឲ្យ​បាន​២​ម៉ែត្រ និង​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ

ខ្ទប់​មាត់​ច្រមុះ ពេល​ក្អក​កណ្តាស់ ដោយ​ប្រើ​កែង​ដៃ ក្រម៉ា ក្រដាស​អនាម័យ រួច​បោះ​ចោល​ក្នុង​ធុង​សំរាម​បិទ​ជិត

មិន​ត្រូវ​ធ្វើការ​ប្រមូល​ផ្តុំ និង​ប្រារព្ធ​ពិធី​សាសនា ឬ​ការ​លេង​ល្បែង​កំសាន្ត​ផ្សេង​ៗ​ឡើយ