ស្វែងយក​ករណី​ជំងឺ​គ្រុនចាញ់​ចុងក្រោយ៖ វិធីសាស្ត្រ​សម្រាប់​ការ​ចូលរួមរបស់សហគមន៍​និង​វិស័យ​ឯកជន ក្នុង​ការ​លុបបំបាត់ជំងឺគ្រុនចាញ់ ក្នុង​ប្រទេស​វៀតណាម ឡាវ និង​កម្ពុជា

ទោះបីជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កាត់បន្ថយ​អត្រាជំងឺគ្រុនចាញ់នៅ​ក្នុង​ប្រទេស​អនុតំបន់ទន្លេមេគង្គក៏​ដោយ ក៏ជំងឺ​នេះ​នៅ​មាន​ក្នុង​ចំណោម​ក្រុមគោលដៅ​ដែល​ពិបាក​ទំនាក់ទំនងដល់ ដូចជា​អ្នក​ចូលព្រៃ និង​អ្នក​ចំណាកស្រុក ដែល​ពួកគាត់​ជួបឧបសគ្គ​ក្នុង​ការ​ទទួល​បាន​សេវា​ការធ្វើរោគវិនិច្ឆ័យ និង​ព្យាបាល​។ យុទ្ធសាស្ត្រ​ក្នុងការ​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ប្រចាំ​តំបន់ បាន​ខិតខំ​ដាក់​បញ្ចូល​វិស័យ​ឯកជន និង​សហគមន៍ក្នុង​តំបន់ ក្នុង​ការ​លើក​កម្ពស់​ការ​តាមដាន ករណី​ជំងឺ​គ្រុនចាញ់​ នៅ​តំបន់​ដាច់​ស្រយាល។ ទោះ​ជា​យ៉ាង​ណាក៏ដោយ សំនួរ​នៅ​តែមាន​ ថាតើ​យុទ្ធសាស្ត្រ​ទាំង​នេះ អាច​ទៅដល់​ប្រជាជន​ឆ្ងាយៗ​ និង​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​កាត់បន្ថយ​ករណី​ជំងឺ​គ្រុនចាញ់​ឬទេ។ ឯកសារ​នេះ​វាយ​តំលៃ​យុទ្ធសាស្ត្រ​សហគមន៍ និង​ការ​ចូលរួម​នៃ​វិស័យ​ឯកជន ក្នងុ​គម្រោង​លុបបំបាត់​ជំងឺ​គ្រុនចាញ់​ ក្នុង​ប្រទេស​វៀតណាម ឡាវ និង​កម្ពុជា​។