អ្នក​ភូមិ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​រួម​ចំណែក​បង្កើត​សម្ភារៈ​អប់រំដើម្បី​ផ្សព្វផ្សាយ​អំពី​ការ​ពន្យារ​កំណើត

នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រុម​ការងារ​របស់​គម្រោង​លើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព (PHB) បាន​ជួបជាមួយ​អ្នក​ភូមិ​ព្រែក​ខ្មែរ​ ដែល​ស្ថិត​នៅ​ជិត​ទីរួមខេត្ត ហើយ​ពិភាក្សា​ជាមួយ​ពួកគាត់​អំពី​មធ្យោបាយ​ពន្យារ​កំណើត​។ គោលបំណង​នៃ​ការ​ជួប​ពិភាក្សានោះ គឺ​លើស​ពី​ការ​និយាយ​គ្នា​អំពី​មធ្យោបាយ​ផ្សេង​ៗ នៃ​ការ​ពន្យារ​កំណើត​ នោះទៀត។

ក្រុម​ការងារ PHB បាន​បង្កើត​សម្ភារៈគំរូ ដើម្បី​បង្ហាញ​អំពី​ភាព​ខុស​គ្នា​នៃ​មធ្យោបាយ​ពន្យារ​កំណើត​និមួយ​ៗ ដើម្បី​ជួយ​អោយ​គូស្វាមី​ភរិយា​សម្រេចចិត្ត​ក្នុង​ការ​ជ្រើសរើស​យក​មធ្យោបាយ​មួយណា​ដេល​សាកសម​បំផុត​សម្រាប់​ពួកគាត់​។ ក្រៅ​ពីនោះ វាក៏បង្ក​ជា​បរិយាកាស​ល្អ​ ដែល​ងាយ​ស្រួល​ដល់​ពួកគាត់​ ក្នុង​ការ​និយាយ​អំពី​មធ្យោបាយ​ពន្យារ​កំណើត​ផងដែរ​។

នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា មិនមាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មានទេ ហើយ​ព័ត៌មាន​ដែល​ទទួល​បាន​ ក៏អាច​ជា​ព័ត៌មាន​ដែល​មិន​ពិត​ប្រាកដ។ ដូចច្នេះ​ការ​ធ្វើសកម្មភាព​ផ្តល់​ព័ត៌មាន​ ជាឱកាស​សំខាន់​ក្នុង​ការ​អោយបុរស​និង​ស្រ្តីបាន​ចូលរួម ក្នុង​ឱកាស​មួយ​ប្រកប​ដោយ​សុវត្ថិភាព​និង​បើក​ចំហ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ​ ដើម្បី​អាច​អោយ​ពួកគាត់​ធ្វើការ​សម្រេច​ចិត្ត​សម្រាប់​ខ្លួន​ឯង​។

ការ​ធ្វើសកម្មភាព​ផ្តល់​ព័ត៌មាន​ ជាឱកាស​សំខាន់​ក្នុង​ការ​អោយបុរស​និង​ស្រ្តីបាន​ចូលរួម ក្នុង​ឱកាស​មួយ​ប្រកប​ដោយ​សុវត្ថិភាព​និង​បើក​ចំហ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ​ ដើម្បី​អាច​អោយ​ពួកគាត់​ធ្វើការ​សម្រេច​ចិត្ត​សម្រាប់​ខ្លួន​ឯង​។

សម្ភារៈ​អប់រំ​ដែល​បាន​បង្កើត​ បាន​យក​ទៅបង្ហាញ​សាកល្បងនៅ​ខេត្ត​កំពង់​ឆ្នាំង ជាមួយអ្នកភូមិ ជាច្រើន​ក្រុម មាន​ដូចជា​គ្រួសារ​ដែល​មិនបាន​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ទំនើប និង​ជួបជាមួយក្រុម​បុរស និង​ស្ត្រី ផ្សេង​គ្នា។ ការ​ជួបជាមួយ​ក្រុម​ផ្សេង​ៗគ្នា​ដូចច្នេះ ធ្វើ​អោយ​ក្រុម​ការងារ PHB យើង​អាច​ជ្រើស​យកសម្ភារៈណាមួយ​ដែល​មានប្រសិទ្ធិភាព​បំផុត ដើម្បី​យក​ទៅ​ប្រើ​ក្នុង​ការ​ផ្សព្វផ្សាយ និង​បង្រៀន អំពី​ការ​ពន្យារ​កំណើត​។ បុរស​និង​ស្ត្រី​ដែល​កុម​ការងារ PHB បានជួប មាន​តួនាទិ​យ៉ាង​សំខាន់ សម្រាប់​អនាគត​នៃ​ការ​ពន្យារ​កំណើត​នៅ​តាម​មណ្ឌល​សុខភាព បុគ្គលិក​សុខាភិបាល និង​សង្គម។