យុទ្ធនាការ “អាយុវែង” ការពារមនុស្សចាស់ ក្នុងអំឡុងពេលរាលដាលនៃជំងឺកូវីដ-១៩

កន្លែងលាងដៃចំនួន ១៤៥ កន្លែងត្រូវបានបង្កើត នៅក្នុងខេត្តបាត់តំបង ២សប្តាហ៍ បន្ទាប់ពីការយុទ្ធនាការ “អាយុវែង” បានចាប់ផ្តើមដំណើរការ។ ដោយ​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេសពី​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព (NCHP) យុទ្ធនាការដែលមានរយៈពេល១ខែនេះ ជាគំនិតផ្តួតផ្តើមរបស់គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខមាលភាព (PHB) ក្រោមជំនួយថវិការដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ដោយមានគោលបំណងអោយមនុស្សនចាស់អាយុ៦០ឆ្នាំឡើង អនុវត្តឥរិយាបថការពារសុខភាពយ៉ាងសកម្ម ទៅពេលទៅលេងអ្នកជិតខាង ដើម្បីអោយគាត់អាចការពារខ្លួនឯង និងអ្នកដទៃពីជំងឺនានា ដូចជាជំងឺកូវីដ-១៩ជាដើម។

យោងទៅតាមអង្គការសហប្រជាជាតិ មនុស្សចាស់មានការប្រឈមច្រើននឹងមានសភាពជំងឺធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩។ ទោះបីជាគាត់ដឹងថាខ្លួនគាត់ស្ថិតក្នុងក្រុមងាយរងគ្រោះក៏ដោយ មនុស្សចាស់ជាធម្មតាមានគំនិតថាសហគមន៍របស់ពួកគាត់មិនមានហានិភ័យទេ។ អ្នកភូមិម្នាក់បានប្រា់អោយដឹងថា៖ “រាល់ថ្ងៃខ្ញុំទៅជួបអ្នកជិតខាង។ ខ្ញុំមិនចាំបាច់ការពារខ្លួនខ្ញុំទេ ពីព្រោះខ្ញុំស្គាល់ពួកគេច្បាស់លាស់។ អ្នកជិតខាងមិនត្រូវបានមនុស្សចាស់ ចាត់ទុកថាជាបរិស្ថានដែលនាំអោយមានគ្រោះថ្នាក់ទេ ខណៈពេលដែលវាជាការអនុវត្តប្រចាំថ្ងៃរបស់គាត់។” ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅតែបន្តរំលឹកប្រជាជនអោយមានការប្រុងប្រយ័ត្ន។

យុទ្ធនាការនេះបានជួយដល់ប្រជាជនអោយនៅតែមានការប្រុងប្រយ័ត្ន និងចាប់យកឥរិយាបថសំខាន់ៗ គឺលាងដៃ រក្សាគម្លាតសង្គម ខ្ចប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រម៉ា និងពាក់ម៉ាស់នៅពេលចាំបាច់។ យុទ្ធនាការនេះបានរំលឹកប្រជាជន ឲ្យផ្លាស់ប្តូរឥរិយាបថ តាមរយៈការប្រើ វត្ថុ និងសញ្ញារំលឹក ដែលបញ្ជ្រៀបទៅក្នុងឥរិយាបថ ប្រចាំថ្ងៃរបស់ពួកគាត់ រួមមាន៖

  • ការបង្កើតអោយមានកន្លែងលាងដៃនៅមុខផ្ទះ
  • ការការបិតសញ្ញាសំគាល់

មេភូមិចំនួន៣០ភូមិ ត្រូវបានអញ្ជើញអោយ ចូលរួម បង្កើតកន្លែងលាងដៃ និងបរិយាកាស មានសុវត្ថិភាពពីជំងឺកូវីត-១៩ នៅក្នុងផ្ទះរបស់ពួកគេ។ ការធ្វើដូចនេះ ធ្វើអោយមេភូមិទាំង៣០ ក្លាយជាបុគ្គលគំរូស្ដីពីអនាម័យដើម្បីមានអាយុវែង ហើយចាប់ផ្តើមផ្សព្វផ្សាយ សារនៃយុទ្ធនាការទៅកាន់អ្នកភូមិដែលមកលេងផ្ទះរបស់ពួកគេ។ ក្នុងរយៈ៣សប្តាហ៍ មានអ្នកមកផ្ទះរបស់មេភូមិរបស់យើង ប្រមាណ ៩២១ នាក់ ដោយក្នុងនោះមានអ្នកដែលមានអាយុ៦០ឬច្រើនជាងនេះ ប្រមាណ២៨២នាក់ ឬ ៣១% ។ មេភូមិបានលើកទឹកចិត្តអោយប្រជាជនដែលមកផ្ទះគាត់ អោយបង្កើតកន្លែងលាងដៃ នៅមុខផ្ទះរបស់គាត់រៀងៗខ្លួន។ ជាលទ្ធផល កន្លែងលាងដៃចំនួន១៤៥ បានបង្កើតនៅតាមផ្ទះរបស់អ្នកភូមិ។

យុទ្ធនាការនេះ គឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញអំពីការគាំទ្រនិងសហការរបស់អាជ្ញាធរ ក្នុងការទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ និងក៏បង្ហាញផងដែរថា អ្នកជិតខាង និងមេភូមិ គឺជាធនធានដ៏ល្អ ក្នុងការជួយអោយប្រជាជនទំលាប់លាងដៃអោយបានញឹកញាប់ ពាក់ម៉ាស និងរក្សាគម្លាតពីអ្នកដទៃ។

*គម្រោងលើកកម្ពស់ឥរិយាបថប្រកបដោយសុខុមាលភាព (PHB) គឺជាគម្រោងផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម ដែលមានរយៈពេល៥ឆ្នាំ ឧបត្ថម្ភមូលនិធិដោយ USAID (២០១៨-២០២៣) ដែលអនុវត្តផ្ទាល់ ដោយអង្គការអន្តរជាតិបំរើសុខភាពប្រជាជន (PSI)។ គោលដៅរបស់គម្រោង PHB គឺដើម្បីធ្វើអោយប្រសើរឡើង នូវឥរិយាបថសុខភាពក្នុងចំណោមប្រជាជនកម្ពុជា និងធានាឲ្យបានថា ប្រជាជនកម្ពុជាស្វែងរក និងទទួលបានសេវាសុខភាពដែលប្រកបដោយគុណភាព ដោយមានការកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុ។ គម្រោង PHB ផ្តោតទៅលើវិស័យសុខភាពធំៗចំនួន៦គឺ៖ សុខភាពមាតានិងទារក អាហារូបត្ថម្ភ ការពន្យារកំណើត ទឹកស្អាតនិងអនាម័យ ជំងឺរបេង និងជំងឺគ្រុនចាញ់។ គម្រោង​នេះ​ធ្វើការជាមួយដៃគូ នៅក្នុងរាជធានីភ្នំពេញ ខេត្ត្កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ បាត់តំបង និងប៉ៃលិន។ គម្រោងនេះ​មានគោលបំណងចម្បងពីរ ដែលឥរិយាបថសុខភាពសំខាន់ៗចំនួន១២ ដែលត្រូវបានកំណត់ជាចំណុចផ្តោតនៃការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គម។