ការ​ការពារ​ការ​ចំលង​ជំងឺ​កូវីដ​១៩ ទៅ​មនុស្ស​ចាស់ និងអ្នកមានជម្ងឺប្រចាំកាយ

ជំងឺ​​កូវីដ១៩​ កំពុង​រាលដាល​ក្នុង​ពិភពលោក និង​ក្នុង​ប្រទេស​យើង​ដែរ​។ ហើយ​វា​ឆ្លង​ខ្លាំង ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត និង​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​មនុស្ស​ចាស់ និង​អ្នក​មាន​ជម្ងឺ​ប្រចាំ​កាយ​។

ដើម្បី​ការពារ​ការ​ឆ្លង​រោគ​នេះ​យើង​ត្រូវ​៖

  • រក្សាគម្លាតពីគ្នាយ៉ាងតិច ១,៥ ម៉ែត្រ

  • លាងដៃឲ្យបានញឹកញាប់ជាមួយ សាប៊ូនិងទឹកស្អាត ឫ ទឹកអាកុល ឫ អាកុលហ្សែល

  • ខ្ទប់ មាត់និងច្រមុះ ពេលក្អក ឬកណ្ដាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលភ្លាមទៅក្នុង ធុងសំរាម ដែលមានគម្របបិទជិត។

សមាជិកគ្រួសារទាំងអស់ក៏ត្រូវ៖

  • តាមដានសុខភាពមនុស្សចាស់ក្នុងគ្រួសារជាប្រចាំ

  • ថែទាំផ្តល់អាហារ ដល់មនុស្សចាស់ អោយបានត្រឹមត្រូវ

  • ត្រូវសម្អាត បន្ទប់ទឹក និងបរិក្ខារប្រើប្រាស់ផ្សេងៗ បោកគក់សំលៀកបំពាក់ ស្រោមពូក ខ្នើយ របស់មនុស្សចាស់ ជាប្រចាំ

ព័ត៌មានបន្ថែម សូមទូរស័ព្ទទៅលេខ ១១៥ ដោយឥតគិតថ្លៃ។

ការពារ​ឳពុក​ម្តាយ​និង​មនុស្ស​ចាស់ ក្នុង​គ្រួសារ​ពី​កូវីដ១៩ គឺ​ជា​ការបង្ហាញក្តីស្រលាញ់ និងភាពកត្តញូចំពោះគាត់។ ធ្វើបុណ្យទាន់ខែភ្លឺ!