សម្ភារ​នៃកម្មវិធីការចូលរួម​នៃ​វិស័យឯកជន ក្នុងការ​ព្យាបាល​ជំងឺ​គ្រុនចាញ់

រវាង​ពី​ឆ្នាំ​២០១៦ និង​២០១៩ អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ប្រជាជន (PSI) បាន​ទទួល​ថវិកា​ពី​មូលនិធិ Bill and Melinda Gates Foundation ដើម្បី​អនុវត្ត​គម្រោងលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងមហាអនុតំបន់ទន្លេមេគង្គតាមរយៈប្រព័ន្ធអង្កេតតាមដាន (GEMS) ក្នុង​ប្រទេស​កម្ពុជា ឡាវ ភូមា និង​វៀតណាម។ គោលបំណង​ចំបង​នៃ​គម្រោង​នេះ គឺ​ដើម្បី​បង្កើន​ការ​ចូលរួម​នៃ​វិស័យ​ឯកជន​ ក្នុង​ការ​​ស្រាវជ្រាវរក​ជំងឺ ព្យាបាល និង​រាយការណ៍ យោង​ទៅ​តាម​គោលនយោបាយ​ជាតិ​។

សម្ភារ​នេះ​រួម​មាន គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ (SOP) បទ​ពិសោធន៍​ជោគ​ជ័យ និង​មរៀន​ដែល​ទទួល​បាន នៅ​ពេល​បញ្ចូល​វិស័យ​ឯកជន​ ក្នុង​ការ​អនុវត្ត​ការ​​គ្រប់គ្រង​ជំងឺ​គ្រុនចាញ់ ប្រកប​ដោយ​គុណភាព​។ ឯកសារ​នេះ​ផ្តោត​ទៅ​លើ​ ការ​អនុវត្ត​កម្មវិធី​សុខភាព ការ​ត្រួតពិនិត្យគុណភាព​នៃ​ការ​ព្យាបាល​ជំងឺ​គ្រុនចាញ់ ការ​តាមដាន ការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ ការ​ចូលរួម​របស់​សហគមន៍ និង​ការ​តាមដាន​ទិន្នន័យ។