សិក្ខាសាលា​សហបង្កើត​នៃ​វេទិកាផ្លាស់ប្តូរឥរិយាបថនិងសង្គម ជាមួយ មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព

គម្រោង​លើក​កម្ពស់​ឥរិយាបថ​ប្រកប​ដោយ​សុខមាលភាព (PHB) របស់​USAID បាន​ធ្វើការ​ជា​ដៃគូ​យ៉ាង​ស្និទស្នាល​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព (NCHP) ។ គោលដៅ​នៃ​ការ​សហការ​គ្នានេះ គឺ​ដើម្បី​អោយ​គម្រោង PHB អាច​ជួយ​ពង្រឹង​សមត្ថភាព​របស់ NCHP និង​ដើម្បី​អាច​អោយ ​NCHP ក្លាយ​ទៅ​ជា​អ្នក​នាំមុខ​នៅ​ក្នុង​ការងារ​ផ្នែក​ផ្លាស់ប្តូរ​ឥរិយាបថ​និង​សង្គម​នៅ​កម្ពុជា​។

ថ្មី​ៗ​នេះ គម្រោង PHB និង NCHP បាន​ជួបជុំ​គ្នា ក្នុង​សិក្ខាសាលា​សហបង្កើត​មួយ​ដើម្បី​សហការ​និង​ប្រមូល​គំនិត​សម្រាប់​ការ​រៀបចំ​អោយ​មាន​វេទិកា​ផ្លាស់ប្តូរ​ឥរិយាបថ​និង​សង្គម នៅ​ថ្ងៃ​អនាគត​។ បុគ្គលិក NCHP ចំនួន​៨​ រូប បាន​ចូលរួម​ដោយ​ក្នុង​នោះ​ក៏​មាន​វេជ្ជ.ឡាក់ ឡេង នាយករង​នៃ​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព និង​តំណាង​ម្នាក់​ពី​USAID ផងដែរ​។

“សិក្ខាសាលា​នេះ​បាន​ផ្តល់​អោយ​លោកស្រី​នូវ​ការ​យល់​ឃើញ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ដែល​បំផុស​នូវ​គំនិត​ថ្មី​ៗ សម្រាប់​រៀបចំ​វេទិកា​ផ្លាស់ប្តុរឥរិយាបថ​និង​សង្គម​​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​។” — លោកស្រី ស៊ិន ហ្វានីតា អនុប្រធាន​ផ្នែក​ថ្នាំ​ជក់ និង​សុខភាព នៃ​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព

សិក្ខាសាលា​នេះ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ ​Sunway ដោយ​មាន​ការ​ចូលរួម​ផ្តល់​គំនិត​ល្អៗ យ៉ាង​សស្រាក់សស្រាំ។ សិក្ខាសាលា​នេះ​មាន​រយៈពេល​កន្លះ​ថ្ងៃ ដោយ​មាន​ការ​ពិភាក្សា​អំពី​ការ​ធ្វើ​យ៉ាង​ណា​ដើម្បី​បង្កើត​វេទិកា​ផ្លាស់ប្តូរ​ឥរិយាបថ​និង​សង្គម អោយ​បាន​ជោគជ័យ។ លោកស្រី ស៊ិន ហ្វានីតា អនុប្រធាន​ផ្នែក​ថ្នាំ​ជក់ និង​សុខភាព នៃ​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព បាន​មាន​ប្រសាសន៍​ថា​សិក្ខាសាលា​នេះ​បាន​ផ្តល់​អោយ​លោកស្រី​នូវ​ការ​យល់​ឃើញ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ដែល​បំផុស​នូវ​គំនិត​ថ្មី​ៗ សម្រាប់​រៀបចំ​វេទិកា​ផ្លាស់ប្តុរឥរិយាបថ​និង​សង្គម​​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​។

សិក្ខាសាលា​នេះ​មាន​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​អោយ​មាន​ការ​ចូលរួម​បង្កើត​គំនិត​ថ្មី។ គម្រោង​PHB និង NCHP និង​បន្ត​ធ្វើ​ការសហការ​គ្នា​តទៅមុខ​ទៀត ហើយ​គម្រោង​ PHB និង​បន្ត​ជួយ​ផ្នែក​បង្កើន​សមត្ថភាព​ដល់ NCHP ។ អនាគត​នៃ​វិស័យ​ផ្លាស់ប្តូរ​ឥរិយាបថ​និង​សង្គម (SBC) មាន​ភាព​ភ្លឺស្វាង ដោយ​មាន​ការ​ត្រួសត្រាយពី​សំណាក់ ​NCHP ។