គម្រោងសុខភាពស្រ្តី៖ ពង្រីកលទ្ធភាពទទួលបានសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជសំខាន់ៗនៅកម្ពុជា

គម្រោងសុខភាពស្ត្រី គឺជាគម្រោងសកលកំពុងធ្វើការដើម្បីពង្រីកលទ្ធភាពទទួលបានការរំលូតកូនដោយសុវត្ថិភាព និងការពន្យារកំណើតដែលមានរយៈពេលវែង។ រួមទាំងផែនការក្រោយរំលូត បន្ទាប់ពីទទួលបានសមិទ្ធិផលគួរឱ្យកត់សំគាល់អស់រយៈពេលជាងមួយទសវត្សរ៍និងមានការសហការយ៉ាងជិតស្និទ្ធជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ គម្រោងសុខភាពស្រ្តីបានឈានដល់ទីបញ្ចប់។

ក្នុងការរៀបចំគម្រោងនៅឆ្នាំ ២០២០នេះ អង្គការ ភី អេស អាយ កម្ពុជាបានរៀបចំតាក់តែងក្នុងការសរសេរនូវសមិទ្ឋិផល ដែលបានរៀបរាប់លម្អិតពីការព័ត៌មានការយល់ដឹងសំខាន់ៗ ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ។ អត្ថបទសង្ខេបត្រូវបានរៀបចំឡើងដោយមានប្រធានបទចំនួន៣ គឺ៖ ការបង្កើនលទ្ឋភាពក្នុងការទទួលបានការរំលូតកូនដោយសុវត្ថិភាព ការបង្កើនលទ្ឋភាពក្នុងការទទួលបានការពន្យារកំណើតរយៈពេលវែង និងការដំណើរការមូលនិធិសហគ្រាសសង្គម។

បង្កើនការទទួលបានការរំលូតដោយសុវត្ថិភាព

ទូទាំងសកលលោក ការរំលូតកូនដោយគ្មានសុវត្ថិភាពបណ្តាលអោយមានអត្រាមរណភាពរបស់មាតា រហូតដល់១៣%។ នៅក្នុងឆ្នាំ ២០០០ អត្រាមរណភាពរបស់មាតាក្នុងប្រទេស កម្ពុជាស្ថិតនៅខ្ពស់ជាងគេនៅក្នុងតំបន់ ដោយមានអ្នកស្លាប់ចំនួន ៤៣៧នាក់ក្នុងចំនោម១០០,០០០នាក់នៃកំណើតរស់ អត្រាមរណភាពនេះមានជាប់ពាក់ពន្ឋ័ជាមួយនឹងផលវិបាកការ រំលូតកូនដោយគ្មានសុវត្ថិភាព ជំងឺក្រឡាភ្លើង និងការធ្លាក់ឈាម។ ចាប់តាំងពីពេលនោះមកការខិតខំប្រឹងប្រែងប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូសំខាន់ៗបានទទួលជោគជ័យគួរឱ្យកត់សម្គាល់ក្នុងការពង្រីកលទ្ធភាពទទួលបានការរំលូតកូនដោយសុវត្ថិភាព ហើយជាលទ្ធផលនៅឆ្នាំ ២០១៤ អត្រាមរណភាពមាតាបានធ្លាក់ចុះដល់ ១៧០ នាក់ក្នុងចំណោមកំណើតរស់ ១០០,០០០ ។

ចាប់ពីការនាំចូល និងចែកចាយផលិតផលរំលូតកូនដែលត្រូវបានចុះបញ្ជីដំបូងរបស់ប្រទេសកម្ពុជា រហូតដល់ចំនួនអ្នកសេវាបានឆ្លងកាត់ការបណ្តុះបណ្តាលនិងលើកកម្ពស់ការយល់ដឹងអំពីសេវារំលូតកូនដោយសុវត្ថិភាព។ អង្គការ ភី អេស អាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ទីផ្សារប្រកបដោយនិរន្តរភាពសម្រាប់ផលិតផលរំលូតនៅកម្ពុជា។ សូមអានបន្ថែមអំពីតួនាទីដ៏សំខាន់របស់ គម្រោងសុខភាពស្ត្រី ក្នុងការពង្រីកការទទួលបានការរំលូតកូនដោយសុវត្ថិភាពនៅក្នុងសេចក្តីសង្ខេបនៃការរំលូតកូនដោយសុវត្ថិភាព។.

ការបង្កើនលទ្ឋភាពក្នុងការទទួលបានការពន្យារកំណើតរយៈពេលវែង

ទិន្នន័យសកលបានបង្ហាញថាការបង្កើតលទ្ឋភាពក្នុងការទទួលបានវិធីសាស្ត្រពន្យារកំណើតបែបទំនើប បានកាត់បន្ថយអត្រាមរណភាព កាត់បន្ថយការមានកូនដោយចៃដន្យ ការមានកូនញឹកញាប់ពេក និងកាត់បន្ថយតម្រូវការរំលូតកូនដោយគ្មានសុវត្ថិភាព។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក កម្ពុជាបានពង្រើកលទ្ឋភាពលើសេវាពន្យារកំណើត ហើយចាប់ពីឆ្នាំ ២០០០មកអត្រាប្រើប្រាស់មធ្យោបាយពន្យារកំណើតទំនើបមានចំនួនច្រើនជាងមុនពីរដង។

សូមអានបន្ថែមអំពីតួនាទីដ៏សំខាន់របស់ គម្រោងសុខភាពស្ត្រី ក្នុងការបង្កើនលទ្ឋភាពក្នុងការទទួលបានការពន្យារកំណើតរយៈពេលវែង នៅក្នុងកម្មវិធីសង្ខេប។.

ការចាប់ផ្តើមមូលនិធិសហគ្រាស

ជាមួយនឹងនិន្នាការម្ចាស់ជំនួយត្រូវបានងាកចេញពីការឧបត្ថម្ភធនពីទំនិញសុខភាព គឺវាចាប់បាច់ណាស់ដែលត្រូវមានទីផ្សារដែលមានស្ថេរភាពបង្កើតឡើង និងមាននិរន្តរភាពដើម្បីធានាបាននូវការបន្តទទួលបានផលិតផលសុខភាពចាំបាច់។ មូលនិធិសហគ្រាសសង្គមរបស់អង្គការ ភី អេស អាយអនុវត្តគោលការណ៍ពាណិជ្ជកម្មដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញប្រកបដោយនិរន្តភាព និងផលប៉ះពាល់ដល់សុខភាពប្រកបដោយនិរន្តរភាព។

ឯកសារសង្ខេបស្តីពីការដាក់ឱ្យដំណើរការនូវគម្រោងមូលនិធិសហគ្រាសសង្គម បង្ហាញអំពីតួនាទីសំខាន់របស់គម្រោងសុខភាពស្ត្រី ក្នុងការគាំទ្រដល់ការផ្លាស់ប្តូរ ពី មូលនិធិបង្វិលទៅសហគ្រាសដែលមានការទ្រទ្រង់ខ្លួនឯង។

គម្រោងសុខភាពស្ត្រី អាចធ្វើទៅបានតាមរយៈការគាំទ្រសប្បុរសធម៌ និងភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ។ អង្គការ ភី អេស អាយ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជានិងដៃគូក្នុងស្រុកដែលបានគាំទ្រនិងសហការគ្នាអស់រយៈពេលជាងមួយទសវត្សរ៍។ អង្គការ ភី អេស អាយ ក៏សូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នានៅក្នុងបណ្តាញបន្ទប់ពិគ្រោះព្យាបាលសញ្ញាព្រះអាទិត្យដែលបានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងធ្វើអោយប្រសើរឡើងនូវសុខភាពស្រ្តីកម្ពុជា។