ផលិតផល​សុខភាព

រហូត​មក​ដល់​ឆ្នាំ​២០១៨ ពុំមាន​មូលនិធិ​ពី​ម្ចាស់​ជំនួយ ដើម្បី​ជួយ​ដល់​ការ​ចែកចាយ​ផលិតផល​នៅ​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ PSI នៅ​តែ​បន្ត​ការ​តាំង​ចិត្ត​ក្នុង​ការ​បំពេញ​តម្រូវការ សម្រាប់​ប្រជាជន​ងាយ​រង​គ្រោះ​និង​ប្រជាជន​មាន​ចំណូល​ទាប។ ដើម្បី​ឆ្លើយ​តប​នឹង​និន្នាការ​ផ្លាស់ប្តូរ​របស់​ម្ចាស់​ជំនួយ​និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ថ្មីៗ​នេះ PSI ចាប់ផ្តើម​ផ្តោត​ទៅ​លើ​ឥទ្ធិពល​ទីផ្សារ និង​ អនុវត្ត​ដំណោះស្រាយ ដែល​តំរង់​ទៅកាន់​មុខងារ និង​ចីរភាព​នៃ​ទីផ្សារ​ទាំងមូល ដែល​នាំ​អោយ​មាន​ដាក់​អោយ​មាន​ផលិតផល​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​មុន ដើម្បី​ជួយ​រក្សា​ផលិតផល​ដែល​មាន​រក្សារ​ទុក​តម្លៃ​ទាប​និង​មាន​ការ​ផ្លាស់ប្តូរ​តំលៃ​ដើម្បី​ទាញ​យក​អនុភាព​នៃ​អំណាច​នៃការ​ទិញ​របស់​អតិថិជន តាម​តែ​អាច​ធ្វើបាន ព្រមទាំង​ការ​គាំទ្រ​ជាប្រព័ន្ធ​ដល់​វិស័យ​ឯកជន សម្រាប់​ការ​ចែកចាយ​និង​ផ្តល់​អោយ​នូវ​ផលិតផល​សុខភាព​និង​ការ​សហការ​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​វិស័យ​សាធារណៈ ដើម្បី​ធ្វើ​អោយ​ប្រាកដ​បាន​ថា​តម្រូវការ​រយៈពេល​យូរ​ផ្នែក​ផលិតផល​សុខភាព ត្រូវបាន​យល់​ដឹង​ក្នុង​ទីផ្សារ​។ នេះ​ក៏​ជាការ​គាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​សុខាភិបាល​ក្នុងការ​ធ្វើ​អោយ​សុខភាព​និង​សុខុមាលភាព របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង។

ទីផ្សារ​សង្គម គឺ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធិភាព​មួយ ក្នុង​ការ​លើក​ទឹក​ចិត្ត​អោយ​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ងាយ​រង​គ្រោះ ចាប់​ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព​ ដោយ​រួម​ទាំង​ការ​ប្រើប្រាស់​ផលិតផល​និង​សេវាកម្ម​សុខភាពដែល​ចាំបាច់​។

PSI គឺ​ជា​អង្គការ​ទីផ្សារ​សង្គម​នាំ​មុខគេ​ក្នុង​ពិភពលោក ក្នុង​ផ្នែក​ជំងឺ​អេដស៍ ពន្យារ​កំណើត និង​សុខភាព​មាតា​និង​ទារក​។ PSI/កម្ពុជា ខិតខំ​​ប្រឹងប្រែង​ក្នុង​ការ​លើក​កម្ពស់​សុខភាព​ប្រជាជន​កម្ពុជា តាម​រយៈដំណោះស្រាយ​ដែល​ជំរុញ​ដោយ​ទីផ្សារ ដែល​មាន​តម្លៃ​សមស្រប​។ ផលិតផល​របស់​រួម​មាន ស្រោម​អនាម័យ ផលិតផល​ពន្យារ​កំណើត ឱសថ​រំលូត​ស្របច្បាប់ និង​ផលិតផល​បំពេញ​ជាតិ​ទឹក​។

PSI/កម្ពុជា ​ធ្វើ​យុទ្ធនាការ​ទូទាំង​ប្រទេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ និង​បណ្តាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​អំពី​ផលិតផល ដែល​យើង​មាន​។ ក្រៅ​ពីនោះ PSI/កម្ពុជា​ក៏​ធ្វើ​សកម្មភាព​ “ប្រាស្រ័យ​ទាក់ទង​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​អ្នក​ផ្តល់​សេវា​សុខភាព (PBCC)” ផង​ដែរ ដែល​កិច្ចការ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​គុណភាព​នៃ​ការ​ផ្តល់​ប្រឹក្សា​របស់​អ្នក​ផ្តល់​សេវា​សុខភាព ក៏​ដូច​ជាការ​ប្រើប្រាស់​ផលិតផល​ដែល​មាន​សុវត្ថិភាព និង​គុណភាព​របស់​អង្គការ PSI ឱ្យ​បាន​ត្រឹមត្រូវ​។ ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​ខាង​វិស័យ​បច្ចេកវិទ្យា​សម័យ​ទំនើប​ PSI ក៏​បាន​ប្រើប្រាស់​ app តាម​ថេបប្លិត (tablet) ដើម្បី​បញ្ជូន​របាយការណ៍​បាន​ត្រឹមត្រូវ និង​ឆាប់​រហ័ស​។

ផលិតផល

ស្រោម អនាម័យ
ស្រោម​អនាម័យ Number One ស្តើង​ដូច​ធម្មជាតិ (Thin Love)

មាន​ស្រោម​អនាម័យ​៣​ក្នុង​១​ប្រអប់​តូច​។ ស្រោម​អនាម័យ Number One Thin Love ផ្ទៃ​ស្តើង​ដូច​ធម្មជាតិ មាន​ទឹក​រំអិល Silicone ពិសេស​សំរាប់​ការ​រួម​ភេទ ទំហំ 49 +/- 2 mm ប្រវែង​អប្បបរមា 180 mm​។ បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស​ពិសោធន៍​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិច ១០០​% ដោយ​ក្រុមហ៊ុន​ផលិត​ផ្ទាល់ ដើម្បី​ធានា​ឱ្យ​មាន​គុណភាព​ស្តង់ដា​ខ្ពស់​បំផុត​។ ស្រោម​អនាម័យ Number One ទាំងអស់​សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ពិសោធន៍ និង​ធានា​គុណភាព​ជា​ស្តង់ដា​អន្តរជាតិ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)​។

ស្រោម​អនាម័យ Number One ស្តើង​ដូច​ធម្មជាតិ (Thin Love)

ស្រោម​អនាម័យ Number One ពន្យារ​ពេល​បាន​យូរ (Long Love)

មាន​ស្រោម​អនាម័យ​៣​ក្នុង​១​ប្រអប់​តូច​។ ស្រោម​អនាម័យ Number One Long Love ពន្យារ​ពេល​បាន​យូរ​ជាង​មុខ មាន​ផ្ទៃ​រលោង មាន​ទឹក​រំអិល Silicone ពិសេស​សំរាប់​ការ​រួម​ភេទ ទំហំ 49 +/- 2 mm ប្រវែង​អប្បបរមា 180 mm​។ បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស​ពិសោធន៍​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិច ១០០​% ដោយ​ក្រុមហ៊ុន​ផលិត​ផ្ទាល់ ដើម្បី​ធានា​ឱ្យ​មាន​គុណភាព​ស្តង់ដា​ខ្ពស់​បំផុត​។ ស្រោម​អនាម័យ Number One ទាំងអស់​សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ពិសោធន៍ និង​ធានា​គុណភាព​ជា​ស្តង់ដា​អន្តរជាតិ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)​។

ស្រោម​អនាម័យ Number One ពន្យារ​ពេល​បាន​យូរ (Long Love)

ស្រោម​អនាម័យ Number One គ្រើម​ហើយ​ធំ (Dotted Love)

មាន​ស្រោម​អនាម័យ​៣​ក្នុង​១​ប្រអប់​តូច​។ ស្រោម​អនាម័យ Number One Dotted Love មាន​ផ្ទៃ​គ្រើម​ហើយ​ធំ មាន​ទឹក​រំអិល Silicone ពិសេស​សំរាប់​ការ​រួម​ភេទ ទំហំ 52 +/- 2 mm ប្រវែង​អប្បបរមា 180 mm​។ បាន​ឆ្លងកាត់​ការ​ធ្វើ​តេស​ពិសោធន៍​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិច ១០០​% ដោយ​ក្រុមហ៊ុន​ផលិត​ផ្ទាល់ ដើម្បី​ធានា​ឱ្យ​មាន​គុណភាព​ស្តង់ដា​ខ្ពស់​បំផុត​។ ស្រោម​អនាម័យ Number One ទាំងអស់​សុទ្ធ​តែ​បាន​ឆ្លងកាត់​ការ​ពិសោធន៍ និង​ធានា​គុណភាព​ជា​ស្តង់ដា​អន្តរជាតិ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)​។

ស្រោម​អនាម័យ Number One គ្រើម​ហើយ​ធំ (Dotted Love)

ស្រោម​អនាម័យ Number One ក្លិន​ជី​អង្កាម (Classic Love)

មាន​ស្រោម​អនាម័យ​៣​ក្នុង​១​ប្រអប់​តូច​។ ស្រោម​អនាម័យ Number One Classic Love ក្លិន ជី​អង្កាម មាន​ផ្ទៃ​រលោង មាន​ទឹក​រំអិល Silicone ពិសេស​សំរាប់​ការ​រួម​ភេទ មាន​ទំហំ 49 +/- 2 mm ប្រវែង​អប្បបរមា 180 mm​។ បាន​ឆ្លងកាត់​ការ​ធ្វើ​តេស​ពិសោធន៍​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិច ១០០​% ដោយ​ក្រុមហ៊ុន​ផលិត​ផ្ទាល់ ដើម្បី​ធានា​ឱ្យ​មាន​គុណភាព​ស្តង់ដា​ខ្ពស់​បំផុត​។ ស្រោម​អនាម័យ Number One ទាំងអស់​សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ពិសោធន៍ និង​ធានា​គុណភាព​ជា​ស្តង់ដា​អន្តរជាតិ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។

ស្រោម​អនាម័យ Number One ក្លិន​ជី​អង្កាម (Classic Love)

ស្រោម​អនាម័យ Number One ក្លិន​ស្តរប៊ឺរី

មាន​ស្រោម​អនាម័យ​៣​ក្នុង​១​ប្រអប់​តូច។​ស្រោម​អនាម័យ Number One Berry Love ក្លិន ស្តរប៊ឺរី មាន​ផ្ទៃ​រលោង មាន​ទឹក​រំអិល Silicone ពិសេស​សំរាប់​ការ​រួម​ភេទ ទំហំ 49 +/- 2 mm ប្រវែង​អប្បបរមា 180 mm​។ បាន​ឆ្លងកាត់​ការ​ធ្វើ​តេស​ពិសោធន៍​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិច ១០០​% ដោយ​ក្រុមហ៊ុន​ផលិត​ផ្ទាល់ ដើម្បី​ធានា​ឱ្យ​មាន​គុណភាព​ស្តង់ដា​ខ្ពស់​បំផុត​។ ស្រោម​អនាម័យ Number One ទាំងអស់​សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ពិសោធន៍ និង​ធានា​គុណភាព​ជា​ស្តង់ដា​អន្តរជាតិ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)​។

ស្រោម​អនាម័យ Number One ក្លិន​ស្តរប៊ឺរី

ស្រោម​អនាម័យ Number One ក្លិន​ចេក (Banana Love)

មាន​ស្រោម​អនាម័យ​៣​ក្នុង​១​ប្រអប់​តូច​។ ស្រោម​អនាម័យ Number One Banana Love ក្លិន​ចេក មាន​ផ្ទៃ​រលោង មាន​ទឹក​រំអិល Silicone ពិសេស​សំរាប់​ការ​រួម​ភេទ ទំហំ 49 +/- 2 mm ប្រវែង​អប្បបរមា 180 mm​។ បាន​ឆ្លងកាត់​ការ​ធ្វើ​តេស​ពិសោធន៍​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិច ១០០​% ដោយ​ក្រុមហ៊ុន​ផលិត​ផ្ទាល់ ដើម្បី​ធានា​ឱ្យ​មាន​គុណភាព​ស្តង់ដា​ខ្ពស់​បំផុត​។ ស្រោម​អនាម័យ Number One ទាំងអស់​សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ពិសោធន៍ និង​ធានា​គុណភាព​ជា​ស្តង់ដា​អន្តរជាតិ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។

ស្រោម​អនាម័យ Number One ក្លិន​ចេក (Banana Love)

ស្រោម​អនាម័យ អូខេ OK

មាន​ស្រោម​អនាម័យ ៣​ក្នុង​១​ប្រអប់​តូច​។ ស្រោម​អនាម័យ អូខេ OK ក្លិន​វ៉ានីឡា មាន​ផ្ទៃ​រលោង មាន​ទឹក​រំអិល​គ្រប់គ្រាន់ ទំហំ 49 +/- 2 mm ប្រវែង​អប្បបរមា 180 mm​។ បាន​ឆ្លងកាត់​ការ​ធ្វើ​តេស​ពិសោធន៍​ដោយ​ប្រព័ន្ធ​អេឡិចត្រូនិច ១០០​% ដោយ​ក្រុមហ៊ុន​ផលិត​ផ្ទាល់ ដើម្បី​ធានា​ឱ្យ​មាន​គុណភាព​ស្តង់ដា​ខ្ពស់​បំផុត​។ ស្រោម​អនាម័យ អូខេ OK ទាំងអស់​សុទ្ធតែ​បាន​ឆ្លង​កាត់​ការ​ពិសោធន៍ និង​ធានា​គុណភាព​ជា​ស្តង់ដា​អន្តរជាតិ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។

ស្រោម​អនាម័យ អូខេ OK

ស្រោម​អនាម័យ អូខេ OK + ទឹក​រំអិល OK Plus

មាន​ស្រោម​អនាម័យ​២​ទឹក​រំអិល​២​ក្នុង​១​ប្រអប់​តូច​។ ទឹក​រំអិល OK Plus គុណភាព​ជា​ស្តង់ដា​អន្តរជាតិ​។

ស្រោម​អនាម័យ អូខេ OK + ទឹក​រំអិល OK Plus

ផលិតផល ពន្យារ កំណើត
ថ្នាំ​គ្រាប់​ពន្យារ​កំណើត អ៊ីវ៉ា

ជា​ប្រភេទ​ថ្នាំ​គ្រាប់​មាន​អ័រម៉ូន​ពីរ​មុខ​លាយ​គ្នា ជំនាន់​ថ្មី (ប្រូហ្សេស្តេរ៉ូន ជំនាន់ទី៣: Deogestrel) សំរាប់​លេប​ពន្យារ​កំណើត ផលិត​នៅ​អឺរ៉ុប ប្រសិទ្ធភាព​កាន់តែ​ខ្ពស់ ហើយ​ផល​រំខាន​ក៏​កាន់​តែ​តិចតួច​បំផុត​។

ថ្នាំ​គ្រាប់​ពន្យារ​កំណើត អ៊ីវ៉ា

ថ្នាំ​គ្រាប់​ពន្យារ​កំណើត អូខេ OK

ជា​ប្រភេទ​ថ្នាំ​គ្រាប់​លេប​ពន្យារ​កំណើត​ដែល​មាន​អ័រម៉ូន​ពីរ​មុខ​លាយ​គ្នា ត្រូវ​បាន​ប្រើប្រាស់​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ តំលៃ​សមរម្យ​។

ថ្នាំ​គ្រាប់​ពន្យារ​កំណើត អូខេ OK

ថ្នាំ​ចាក់​ពន្យារ​កំណើត អូខេ

មធ្យោបាយ​ពន្យារ​កំណើត​ទាន់​សម័យ​រយៈពេល​វែង និង​គ្មាន​ជាតិ​អ័រម៉ូន​ទេ ហើយ​វា​អាច​ការពារ​ស្រ្តី​មិន​ឱ្យ​មាន​ផ្ទៃពោះ​រហូត​ដល់​១០​ឆ្នាំ​។​

ថ្នាំ​ចាក់​ពន្យារ​កំណើត អូខេ

ថ្នាំ​គ្រាប់​ការពារ​កំណើត​បន្ទាន់ Next72

ថ្នាំ​គ្រាប់​ការពារ​កំណើត​បន្ទាន់ Next72 គឺ​ជា​ថ្នាំ​គ្រាប់​ដែល​គេ​ប្រើ​ភ្លាម​ៗ​ក្នុង​អំឡុង​ពេល​៧២​ម៉ោង បន្ទាប់​ពី​មាន​ការ​រួមភេទ​ដែល​មិន​បាន​ការពារ និង​មិន​ចង់​មាន​ផ្ទៃពោះ​។ ថ្នាំ​គ្រាប់​ការពារ​កំណើត​បន្ទាន់​ជា​មធ្យោបាយ​មួយ​ដែល​មាន​សុវត្ថិភាព និង​គួរអោយ​ជឿជាក់ ប្រសិន​បើ​ប្រើ​បាន​ត្រឹមត្រូវ​។ ថ្នាំ​គ្រាប់​ការពារ​កំណើត​បន្ទាន់ Next72 មិន​មែន​ជា​មធ្យោបាយ​ពន្យារ​កំណើត​ជា​ប្រចាំ​ទេ គ្រាន់តែ​ជា​មធ្យោបាយ​ការពារ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ហើយ​ក៏​មិន​មែន​ជា​ថ្នាំ​រំលូត​ទេ។

ថ្នាំ​គ្រាប់​ការពារ​កំណើត​បន្ទាន់ Next72

កង​ដាក់​ក្នុង​ស្បូន អូខេ

មធ្យោបាយ​ពន្យារ​កំណើត​ទាន់​សម័យ​រយៈពេល​វែង និង​គ្មាន​ជាតិ​អ័រម៉ូន​ទេ ហើយ​វា​អាច​ការពារ​ស្រ្តី​មិន​ឱ្យ​មាន​ផ្ទៃពោះ​រហូត​ដល់​១០​ឆ្នាំ​។​

កង​ដាក់​ក្នុង​ស្បូន អូខេ

កង​ដាក់​ក្រោម​ស្បែក ដ្យាដែល

មធ្យោបាយ​ពន្យារ​កំណើត​ទាន់​សម័យ​រយៈពេល​វែង​មាន​២​ដើម អាច​ការពារ​ស្រ្តី​មិន​ឱ្យ​មាន​ផ្ទៃពោះ​រហូត​ដល់​៥​ឆ្នាំ​។ កង​ដាក់​ក្រោម​ស្បែក ដ្យាដែល ងាយស្រួល​ប្រើ និង​អាច​មាន​កូន​ជា​ថ្មី​ក្រោយ​ពេល​ដក​កង​ក្រោម​ស្បែក​ចេញ​។

កង​ដាក់​ក្រោម​ស្បែក ដ្យាដែល

មើរីយ៍

មើរីយ៍ ជាថ្នាំគ្រាប់​ពន្យារ​កំណើត​ជំនាន់​ទី​៣ ខ្សែស្រឡាយ​របស់​អ៊ីវ៉ា មាន​គុណភាព​ខ្ពស់ ស្តង់ដា​អង្គការ​សុខភាព​ពិភពលោក​។

មើរីយ៍

ប្រន់តាលេខ១

ប្រន់តាលេខ១ ជាថ្នាំ​ការពារ​កំណើត​បន្ទាន់ មាន​ប្រសិទ្ធិភាព​ជាទីទុកចិត្ត

ប្រន់តាលេខ១

ឱសថ រំលូត
ឱសថ​រំលូត​សុវត្ថិភាព មេដាបន

មេដាបន ជា​ឱសថ​រំលូត ផ្សំ​ពី​ឱសថ​២​មុខ​រួម​គ្នា សម្រាប់​គភ៌​ដែល​មាន​អាយុ​រហូត​ដល់​៩​សប្តាហ៍ (​៦៣​ថ្ងៃ​) ប្រកប​ដោយ​ប្រសិទ្ធភាព​និង​សុវត្ថិភាព ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​កម្ពុជា និង​បាន​ចុះ​បញ្ជីការ​ស្រប​ច្បាប់​មុន​គេ​នៅ​ប្រទេសកម្ពុជា។   ស្វែង​រក​ទីតាំង  

ឱសថ​រំលូត​សុវត្ថិភាព មេដាបន

ឱសថ​រំលូត​សុវត្ថិភាព ម៉ាយហ្វីសូ

ម៉ាយហ្វីសូ ជា​ឱសថ​រំលូត ផ្សំ​ពី​ឱសថ​២​មុខ​រួម​គ្នា សម្រាប់​គភ៌​ដែល​មាន​អាយុ​រហូត​ដល់​៩​សប្តាហ៍ (​៦៣​ថ្ងៃ​) ប្រកប​ដោយ​ប្រសិទ្ធភាព​និង​សុវត្ថិភាព ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​កម្ពុជា និង​បាន​ចុះ​បញ្ជីការ​ស្រប​ច្បាប់​មុន​គេ​នៅ​ប្រទេស​កម្ពុជា​។   ស្វែង​រក​ទីតាំង  

ឱសថ​រំលូត​សុវត្ថិភាព ម៉ាយហ្វីសូ

ផ្សេង ៗ
កញ្ចប់​ម្សៅ អូរ៉ាសែល

ម្សៅ អូរ៉ាសែល លាយ​ទឹក​ប្រើ​សម្រាប់​ព្យាបាល​បង្គ្រប់​ជាតិ​ទឹក និង​អីយ៉ុង ដែល​បាត់បង់ ជា​ពិសេស​ពេល​ហាត់​ប្រាណ ឬ​លេង​កីឡា ឬ​ពេល​មាន​ជំងឺ​រាក​។ ម្សៅ​អូរ៉ាសែល មាន​រសជាតិ​ក្រូច​ផ្សំ​ពី​សារធាតុ​រ៉ែ​ចាំបាច់​គោរព​តាម​រូបមន្ត​របស់​អង្គការ​សុខភាព​ពិភពលោក​។

កញ្ចប់​ម្សៅ អូរ៉ាសែល

អូរ៉ាសែល ហ្សីង

ពង្រឹង​ប្រព័ន្ធការពារ​រាង​កាយ​ ប្រឆាំង​មេរោគ និង​វីរុស

អូរ៉ាសែល ហ្សីង