អង្គការ PSI Cambodia លើកកម្ពស់​នូវ​សិទ្ធិ​អំណាច​របស់​ប្រជាជន​កម្ពុជា ដើម្បីគាត់គ្រប់គ្រង​សុខភាព​របស់​ខ្លួន​ តាម​រយៈ​និរន្តរភាព​ទីផ្សារ​ដោយ​ទទួល​បាន​នូវ​ផលិតផល​ សេវាកម្ម និង​ព័ត៌មាន​ដែល​មាន​គុណភាព​ខ្ពស់​និង​តម្លៃ​សមរម្យ​។

អង្គការ PSI Cambodia ប្រើ​ឥទ្ធិពល​ទីផ្សារ​ដែល​មាន​តម្លៃ​សមរម្យ ជាដំណោះស្រាយ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​របស់​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ងាយ​រងគ្រោះ មានភាព​ប្រសើរ​ឡើង​ដោយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។

កិច្ចការ
របស់​យើង

ការលើក​កម្ពស់ឥរិយាបថ​ប្រកប​ដោយ​សុខុមាលភាព
ជួយ​ពង្រឹង​ប្រព័ន្ធ​នៅ​វិស័យ​សាធារណៈ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ និង​សម្របសម្រួល​ទាក់ទង​សកម្មភាព​ផ្លាស់ប្តូរ​ឥរិយាបថ​សង្គម (SBC) នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ខេត្ត​។ យើង​ក៏ធ្វើការ​លើ​ការ​បង្កើន​លទ្ធភាព​របស់​ប្រជាជន​ក្នុងការ​ទទួលយក​ឥរិយាបថ​ដែល​នាំ​មកនូវ​សុខភាព​ល្អ​។

​ជំងឺទឹកនោមផ្អែមលើកុមារ
លើក​កម្ពស់​ការ​ថែទាំ​សុខភាព​ដល់​កុមារ​ដែល​មាន​ជំងឺទឹកនោមផ្អែមប្រភេទ១ និង​ជួយ​ដល់​កុមារ​ទាំង​នោះ ព្រម​ទាំង​គ្រួសារ​របស់​គេ រស់​នៅ​ប្រកប​ដោយ​សុខុមាល​ភាព​។

ការ​ផ្គត់ផ្គង់​ផលិតផល​សុខភាព
ផ្គត់ផ្គង់​​ផលិតផល​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ​និង​គុណភាព​ខ្ពស់​ ដើម្បី​​លើក​កម្ពស់​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែល​មាន​ចំណូល​ទាប និង​ងាយ​ទទួល​រង​គ្រោះ​តាមរយៈ​ដំណោះស្រាយ​ដែល​ផ្អែក​លើ​ទីផ្សារ។

ព័ត៌មាន
ថ្មីៗ

  • សមាជិក​បណ្តាញ​​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​សញ្ញា​ព្រះ​អាទិត្យ​ (SQHN) ចំនួន​៥១​នាក់ បាន​បង្កើន​ជំនាញ​និង​ចំណេះដឹង​របស់​ខ្លួន ដើម្បី​ធ្វើ​អោយ​មុខ​ជំនួញ​របស់​ខ្លួន​កាន់តែ​រីក​ចំរើន​ឡើង។ នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​មគ្គទេសក៍​និង​ហ្វឹកហ្វឺនផ្នែក​​ជំនួញ ដែល​ជាការ​​សហការ​រវាង​អង្គការ PSI និង​ SHE ដែល​ជា​សហគ្រាស​សង្គម​ បង្កើត​ឡើង​ដើម្បី​លើក​កម្ពស់​សហគ្រិន​ស្ត្រីនៅ​កម្ពុជា​។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​១០​ថ្ងៃ និង​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ និង​បាត់តំបង ដោយ​ផ្តោត​សំខាន់​លើ​ឧបសគ្គ​ដែល​ស្ត្រី​កម្ពុជា​តែង​ជួប​ នៅ​ពេល​ដែល​ពួកគាត់​គ្រប់គ្រង​និង​ចង់​ពង្រីក​សហគ្រាស​ខ្នាត​តូច​របស់​ខ្លួន​ ដោយ​ក្នុង​នោះ​មាន​ទាំង​​សម្ពាធ​ពី​គ្រួសារ និង​ការ​ខ្វះខាត​ជំនាញ​ជា​ដើម​។ ការ​ហ្វឹកហ្វឺន​នេះ
  • អង្គការ​អន្តរជាតិ​បំរើ​សុខភាព​ពិភពលោក ប្រចាំ​នៅ​ប្រទេស​កម្ពុជា មាន​កិត្តិយស​ដែល​បាន​ធ្វើជា​ម្ចាស់​ផ្ទះ ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​ក្រុមប្រឹក្សារបស់ PSI ដែល​មាន​រយៈពេល​៣​ថ្ងៃ ដើម្បី​ពិភាក្សា​អំពី​កិច្ចការ​ដែល​កំពុង​ដំណើរការ និង​ដើម្បី​កំណត់​ទិសដៅ របស់​PSI សម្រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​។ កិច្ច​ប្រជុំ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ដល់​ថ្ងៃទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្រុម​ប្រឹក្សាភិបាល បាន​ធ្វើ​កិច្ច​ប្រជុំ​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ